Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រោងសិប្បកម្មផលិតពូក នៅក្រុងកំពត ត្រូវអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង គិតជាទឹកប្រាក់អស់ខ្ទង់ម៉ឺនដុល្លារ

  • បោះពុម្ព

(កំពត)៖ នៅយប់ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ មានករណីអគ្គិភ័យមួយ បានឆេះរោងសិប្បកម្មផលិតពូក កន្លែង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បណ្តាលឱ្យខូចខាតសម្ភារៈអស់មួយចំនួនធំ គិតជាទឹកប្រាក់អសខ្ទង់ម៉ឺនដុល្លារ។

មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានរលត់វិញ ដោយមានការចុះអន្ដរាគមន៍ និងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត រួមជាមួយអាជ្ញាធរពាក់ព័ន្ធ។

ដោយឡែក ម្ចាស់រោងសិប្បកម្មខាងលើ ឈ្មោះ ឃុន តេង អាយុ៧២ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ។ បើតាមសេចក្ដីរាយការណ៍ ក្រោយពីមានហេតុការកើតគ្រោះអគ្គិភ័យនេះ ប្រមាណ១៥នាទី គឺនៅម៉ោង៣៖០០ទៀបភ្លឺឈានចូល ថ្ងៃទី០៨ ខែមេសា កម្លាំងអន្តរាគមន៍ ផ្នែកពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៤គ្រឿង បានមកដល់កន្លែងកើតហេតុភ្លាម ហើយបានបាញ់ទឹកនៅពេលភ្លើងកំពុងតែឆាបឆេះ ដែលធ្វើឲ្យស្ថានការណ៍នៃការឆាបឆេះនោះ បានរលត់មួយចំហៀងឃ្លាំងប៉ែកខាងលិច។

ក្នុងករណីឆេះនេះ គឺប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាង២០គ្រឿងទើបរលត់ បាន៩០ភាគរយ ហើយរហូតមកដល់ម៉ោង៨ព្រឹកនេះ ទើបអគ្គីភ័យបានរលត់ជាស្ថាពរ។ បច្ចុប្បន្នសមត្ថកិច្ច និងអាជ្ញាធរកំពុងស្រាវជ្រាវរកមូលហេតុ នៃការកើតគ្រោះអគ្គិភ័យនេះ និងធ្វើការវាយតម្លៃជាក់ស្តែង នៃការខូចខាតអស់ទាំងនេះផងដែរ។

គួរបញ្ជាក់ថា រោងសិប្បកម្មផលិតពូកខាងលើ មានទ្រង់ទ្រាយធំ សម្រាប់ចែកចាយ គ្រប់កន្លែងនៅលើទីផ្សារនានា ហើយធ្លាប់អគ្គីភ័យឆាបឆេះ៣លើករួចមកហើយ នៅពេលកន្លងមកនេះ ដោយខ្វះការប្រុងប្រយ័ត្នខ្ពស់ និងគ្មានបំពាក់ឧបករណ៍បច្ចេកទេស ការពារសុវត្ថិភាពទៅតាមស្តង់ដារឡើយ៕

ដកស្រង់ពី៖FRESH NEWS