Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលសន្តិសុខផ្ទៃក្នុង បញ្ជូនស្ត្រីម្នាក់ទៅកាន់តុលាការ ពាក់ពន្ធ័ជួញដូរគ្រឿងញៀនជិត៤គីឡូក្រាម

  • បោះពុម្ព

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនស្ត្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ជិត៤ គីឡូក្រាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឈី ស៊ីថន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចប្រៃសណីយ៍កម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅគ្រាដែលនាងទៅទទួលបញ្ញើ មួយកញ្ចប់ មកពីប្រទេស ប៊ែលហ្ស៊ិក។

ក្រោយពិនិត្យមើល កញ្ចប់បញ្ញើមិនប្រក្រតីនោះ សមត្ថកិច្ច បានរកឃើញ គ្រឿងញៀនប្រភេទគ្រាប់ អ៊ិស្តាស (MDMA) មានទម្ងន់សរុប៣,៤០០ក្រាម៕

ដកស្រង់ពី៖FRESH NEWS