Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះគ្រាប់ M69 ស្លាប់ក្មេងម្នាក់របួសធ្ងន់៣នាក់

  • បោះពុម្ព

(បាត់ដំបង)៖ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នេះមានករណីផ្ទុះគ្រាប់៦៩មីលីម៉ែត បណ្តាលឱ្យក្មេងប្រុស១នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ខណៈដែលក្មេងប្រុសទាំងយកគ្រាប់នោះមកដំលេង។

បើតាមមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥៖១៦នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចទីតាំងភូមិ អូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

បើតាមមន្រ្តីនគរបាលថា ក្មេងរងគ្រោះមានឈ្មោះ ទី១៖ ឈ្មោះ សំ ប្រុស អាយុ១៣ឆ្នាំ (ស្លាប់នៅកន្លែង) ទី២ឈ្មោះ ភាក់ ស្រីពេជ្រ ភេទស្រី អាយុ៤ឆ្នាំ របួសធ្ងន់ទី៣៖ ឈ្មោះ ទិត្យ វណ្ណ អាយុ១០ឆ្នាំ របួសធ្ងន់ និងទី៤៖ ឈ្មោះ សំ ថាប់ អាយុ៥ឆ្នាំ របួសធ្ងន់។ ក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកភ្លាមៗសមត្ថកិច្ចថា គ្រាប់ដែលផ្ទុះនោះជាប្រភេទគ្រាប់ M69mm។

ដកស្រង់ពី៖FRESH NEWS