Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទិដ្ឋភាព​ នី រតនា ភ្ជាប់​ពាក្យ​ជាមួយ​កូន​អ្នក​ជំនួញ​ព្រឹក​មិញ

  • បោះពុម្ព

ម្ចាស់ពាន Cambodian Idol រដូវកាលទី១ នី រតនា បានភ្ជាប់ពាក្យហើយនៅព្រឹកមិញនេះជាមួយកូនអ្នកជំនួញម្នាក់នៅបុរីប៉េងហ៊ួត ស្ទឹងមានជ័យដោយមានការចូលរួមពីសាច់ញាតិទាំងសង្ខាងផងដែរ។ នី រតនា និយាយថា មុនសម្រេចចិត្តភ្ជាប់ពាក្យជាមួយកញ្ញា ហេង សុវណ្ណភក្ដិណា ខ្លួនបានមើលចិត្តថ្លើមគ្នារយៈពេល២ឆ្នាំមកហើយ ពោលគឺអំឡុងពេលប្រឡងក្នុងកម្មវិធីCambodian Idol រដូវកាលទី១មកម្ល៉េះ។

“មកដល់ពេលនេះជាង ២ឆ្នាំហើយបងដែលយើងបានមើលចិត្តថ្លើមគ្នា ស្គាល់គ្នាមុនដំបូងតាមរយៈការលេងហ្វេសប៊ុក ហើយមូលហេតុដែលខ្ញុំជ្រើសរើសគាត់មកធ្វើជាគូអនាគតមក ពីគាត់ស្រឡាញ់ គោរពចាស់ទុំជាមិនមាន ជាពិសេសស្រឡាញ់ និងឲ្យតម្លៃមនុស្សនៅជុំវិញខ្លួនបង"។

នេះបើតាមតារាចម្រៀងមកពីខេត្តកំពង់ធំរូបនេះ បន្ថែម។ ក្នុងពិធីភ្ជាប់ពាក្យ នី រតនា នៅព្រឹកមិញនេះមានការចូលរួមតារាចម្រៀង និង ប្រុសស្រីមួយចំនួនដូចជា ថែល ថៃ សួស វីហ្សា វីឌីណែត ឈិន រតនៈ ណាក់ ស្រីណា ផងដែរ។

ដកស្រង់ពី៖FRESH NEWS