Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នងការខេត្តព្រះសីហនុ បញ្ជាឲ្យកម្លាំងនគរបាលបង្កើន បង្រ្កាបបទល្មើសនានា និងរឹតបន្តឹងច្បាប់ចរាចរណ៍

  • បោះពុម្ព

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឳកាសដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តន៍ បានដាក់បញ្ជាឲ្យកម្លាំងនគរបាលបង្កើន បង្រ្កាបបទល្មើសនានា និងរឹតបន្តឹងច្បាប់ចរាចរណ៍។

លោកឧត្តមសេនីយ៍ បានជម្រុញដាស់តឿន ឲ្យថ្នាក់ដឹកនាំទាំងអស់ពង្រឹងវិន័យការងារដល់កងកម្លាំងក្រោមឱវាទ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំ ពិសេសកម្លាំងប្រចាំបញ្ជា និងអន្តរាគមន៍ពិសេស ត្រូវមានវត្តមានជានិច្ចពេលមានសភាពការណ៍កើតឡើង កម្លាំងត្រូវចេញធ្វើអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។

លោកបានបញ្ជាក់ថា «ព្រឹកមិញនេះបានប្រកាសបែងចែកក្រុមចល័តចុះអន្តរាគមន៍តាមដងផ្លូវ ច្បាប់ចរាចរណ៍ផ្លូវគោក។ ជនណាក៏ដោយបើកបរត្រូវមានមួកសុវត្ថិភាព ជនណាក៏ដោយបើកបរយាន្តយន្តនៅលើតាមដងផ្លូវត្រូវមានប័ណ្ណបើកបរ គោរពច្បាប់ចរាចរណ៍ បើគ្មានទេ គឺមានការឃាត់យករថយន្តមកទុក និងធ្វើការផាកពិន័យតាមផ្លូវច្បាប់ចរាចរណ៍ដោយមិនគិតលើកលែង»។

លោកស្នងការ បានសង្កត់ធ្ងន់លើបញ្ហាអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ការិយាល័យកណ្ដាលសណ្ដាប់ធ្នាប់ត្រូវធ្វើផែនការជាប្រចាំ និងអប់រំមន្ត្រីខ្លួនឲ្យមានសុជីវធម៌ សីលធម៌ ក្នុងការបំពេញភារកិច្ច និងខិតខំចុះផ្សព្វផ្សាយ អប់រំ ណែនាំ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យខ្លាំងក្លាថែមទៀត ពិសេសអ្នកបើកបរគ្មានមួកសុវត្ថិភាព បើកបរក្នុងស្ថានភាពស្រវឹង និង ការបើកលើសល្បឿនកំណត់។

លោកបានបញ្ជាក់ថា «នេះគឺខ្ញុំដាក់បទបញ្ជាតឹងរ៉ឹងបំផុត ឥឡូវនេះយើងឃាត់បានរថយន្តមិនប្រក្រតីដែលជនបរទេសបើកបរ បាន១០គ្រឿង យើងធ្វើជាប្រចាំដើម្បីសោភ័ណ្ឌភាព ដើម្បីចរាចរណ៍នៅខេត្តព្រះសីហនុនេះឲ្យមានច្បាប់ទម្លាប់ឡើងវិញ នេះជាការងារមួយលុបបំបាត់នូវពាក្យដែលមើលមកសមត្ថកិច្ចមិនបានយកចិត្តទុកដាក់ នេះជាការងារមួយដែលយើងចាប់ផ្តើមរឹតបន្តឹងមែនទែនហើយ មិនលើកលែងទេ»។

យោងតាមរបាយការណ៍បូកសរុបការងារប្រចាំខែមេសា ដែលបញ្ជាក់ដោយលោកឧត្តមសេនីយ៍ត្រី អ៊ឹម វរល័ក្ខណ៍ ស្នងការរង និងជាប្រធានសេនាធិការ កត់សំគាល់ឃើញថា បទល្មើសព្រហ្មទណ្ឌ កើតឡើង ៥លើក/៥លើក (ប្រៀបធៀបខែមីនា មានតុល្យភាពគ្នា) ក្នុងនោះឲ្យដឹងថា៖ *បទល្មើសឧក្រិដ្ឋ (គ្មាន)។

*បទល្មើសមជ្ឈឹម កើតឡើង៥ លើក/៣ លើកក ប្រៀបធៀបខែមុន (មានការកើនឡើង ២លើក)។ *បទល្មើសខាងលើបណ្ដាលឲ្យរងរបួស៣នាក់ បាត់បង់សម្ភារៈផ្សេងជាច្រើន មានលុយចំនួន ៣,៦០០ដុល្លារ, លុយថៃ៦,៩១០ដុល្លារ, លុយចិន៩០៥យ័ន, លុយហុងកុង២៩០ដុល្លារ, និងទូរសព្ទ័ ១៤ គ្រឿង។ *លទ្ធផលនៃកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើស បានចំនួន៥ករណី ឃាត់ខ្លួនចំនួន៦នាក់ និងបានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូង (បទល្មើសមជ្ឈិម)។

*គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២២ លើក/២០ លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន១២នាក់ (ស្រី២នាក់ ជនបរទេសចំនួន១នាក់) រងរបួសចំនួន៣៦នាក់។ *គ្រោះថ្នាក់អគ្គីភ័យ កើតឡើង ចំនួន៣លើក៖ ឆេះឡចម្អិនអាហារ១លើក ឆេះម៉ាស៊ីនភ្លើងបំរុងរបស់សណ្ឋាគារ១លើក បណ្ដាលឲ្យរាលឆេះរថយន្តអស់៣គ្រឿង និងទូរATM បើកប្រាក់អស់១ ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង៕

ដកស្រង់ពី៖FRESH NEWS