Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកព្រៃឈរ និងស្រុកកងមាស

  • បោះពុម្ព

(កំពង់ចាម)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ម្នាក់ចាប់តាមដីកា ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកព្រៃឈរ និងស្រុកកងមាស។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨។ បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទាំង៤នាក់នោះរួមមាន ទី១៖ឈ្មោះ យ៉េត ថុង អាយុ២២ឆ្នាំ នៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ, ទី២៖ឈ្មោះ អឿន វុត្ថា នៅភូមិព្រៃស្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ, ទី៣៖ឈ្មោះ ផន ធារិទ្ធ អាយុ៣១ឆ្នាំ នៅភូមិព្រៃស្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ និងទី៤៖ឈ្មោះ ឌុច សុខលីម អាយុ២៩ឆ្នាំ នៅភូមិស្វាយស្រណោះទី២ ឃុំរកាអារ ស្រុកកងមាស (អនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន)។

ក្រោយការឃាត់ខ្លួនកម្លាំងនគរបាលជំនាញដកហូតបាន ម្សៅក្រាមពណ៌សថ្នាំញៀន០៤កញ្ចប់ (ធំ០៣កញ្ចប់ និងតូច០១កញ្ចប់) ទូរស័ព្ទដៃ០៣គ្រឿង និងម៉ូតូ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS