Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់ម្នាក់ របួស៤នាក់ ដោយសារខ្យល់កន្ត្រាក់ កន្រ្តាក់ និងរន្ទះបាញ់ នៅខេត្តពោធិ៍សាត់

  • បោះពុម្ព

(ពោធិ៍សាត់)៖ ខ្យល់កន្ត្រាក់ពេលមេឃភ្លៀង និងរន្ទះបាញ់ ដែលកើតឡើង នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ និងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៤នាក់។

នគរបាលស្រុកក្រគរ និងស្រុកវាលវែង បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ដោយសាររន្ទះបាញ់ ខណៈកំពុងដើរចេញពីចំការ សំដៅមកផ្ទះ នៅចំណុចអូរស្រឡៅ មានឈ្មោះ ធន សូត្រ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ចំណែកអ្នករងរបួសធ្ងន់ស្រាលដោយសាររលំដើមឈើ(ធ្នង់) សង្កត់ផ្ទះទំហំ ៥x៦ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តា ជញ្ជាំងស្លឹក មានឈ្មោះ៖ ទី១៖ គាំ ឆយ ភេទស្រី អាយុ៧៨ឆ្នាំ ជនជាតិខ្មែរ ជាជីដូន (រងរបួសធ្ងន់) ទី២៖ ស៊ិន សុភ័ក្រ ភេទប្រុស ជនជាតិខ្មែរ (រងរបួសស្រាល) ទី៣៖ ស៊ិន ចាន់មុន្នី ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) ទី៤៖ ស៊ិន រីណា ភេទប្រុស អាយុ៤ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) អ្នក៤រស់នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាពឈូកមាស៕

ដកស្រង់ពី៖FRESH NEWS