Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៨កញ្ចប់

  • បោះពុម្ព

(ភ្នំពេញ)៖ នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ លោកអនុសេនីយ៍ទោ អ៊ំ រតនា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងយាមល្បាតរបស់លោកឃាត់ខ្លួន ខណៈដែលកំពុងឈរលក់គ្រឿងញៀន នៅតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ត្រង់ចំណុចវាលខ្សាច់ ស្ថិតក្នុងក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៩៖៣០នាទីយប់ និងរកឃើញដកហូតក្រាមសថ្លាជាថ្នាំញៀន ចំនួន៨កញ្ចប់ផងដែរ។

លោកអនុសេនីយ៍ទោ អ៊ំ រតនា បានឲ្យដឹងថា ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ មាស កុសល ហៅទូច ភេទប្រុស អាយុ៣៤ឆ្នាំ ដែលមានមុខរបររើសអេបចាយ និងស្នាក់នៅមិនពិតប្រាកដ ខាងលើនេះ បានអនុវត្តឡើង ស្របពេលដែលកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ទទួលបានការដឹកនាំពីលោកវរសេនីយ៍ឯកអធិការនគរបាលខណ្ឌមានជ័យ តេង ស៊ីណូ ដើម្បីយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ទើបប្រទះឃើញបុរសខាងលើកំពុងតែឈរ និងមានការសង្ស័យក៍ឃាត់ត្រួតពិនិត្យ បានរកឃើញថ្នាំញៀន ចំនួន៨កញ្ចប់ថង់តូច ដែលជនសង្ស័យបានក្រវែងចោលនៅក្បែរនិងជើងខ្លួន ដើម្បីបង្វែងដាន ទើបឈានដល់ការឃាត់ខ្លួនយកមកធ្វើការសាកសួរ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្នុងការកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់តែម្ដង៕

ដកស្រង់ពី៖FRESH NEWS