Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លួចម៉ូតូបានមួយថ្ងៃអស់ល័ក្ខ ជាប់ខ្នោះសមត្ថកិច្ច

  • បោះពុម្ព

(ព្រៃវែង)៖ បុរសម្នាក់ បន្ទាប់ពីលួចម៉ូតូពីជនរងគ្រោះបានមួយថ្ងៃ ត្រូវបានកំលាំងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយអន្ទរ សហការជាមួយកំលាំងជំនាញស្រុកស្វាយអន្ទរ បានស្ទាក់ចាប់បាន។ ការស្ទាក់ចាប់ចោលួចម៉ូតូនេះ បានធ្វើឡើងនៅវេលាម៉ោង៥៖២០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ បានឲ្យដឹងថា ជនសង្ស័យក្នុងករណីលួចម៉ូតូនេះ មានឈ្មោះ អ៊ឹម ពិសិដ្ឋ អាយុ២៩ឆ្នាំ នៅភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវនាំយកទៅកាន់ អធិកាដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងណុំរឿងបញ្ចូនទៅតុលាការ៕

ដកស្រង់ពី៖FRESH NEWS