ស្ដ្រីម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចុះឃាត់ខ្លួន និងដកហូតបានថ្នាំចំនួន១៣កញ្ចប់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
(ព្រះសីហនុ)៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនមួយករណី នៅក្រុមទី៩ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនបានស្ដ្រីម្នាក់ រួមជាមួយថ្នាំញៀនចំនួន១៣កញ្ចប់ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ អៀ វឌ្ឍនា ភេទស្រី អាយុ៣៥ឆ្នាំ មុខមិនពិតប្រាកដ ចាប់យកបានម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន១៣កញ្ចប់ (៤កញ្ចប់ធំ និង៩កញ្ចប់តូច ), ថ្នាំញៀនមេតំហ្វេតាមីន (wy)១១គ្រាប់, ជញ្ជីងថ្លឹងថ្នាំញៀន១ និងសម្ភារវិចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ កំពុងចាត់ការតាមនីតិវិធី៕
ដកស្រង់ពី៖FRESH NEWS