Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនដៃដល់ម្នាក់ទៀត ដែលវាយសម្លាប់ជាងកាត់សក់ ប្លន់យកម៉ូតូនៅក្រុងសិរីសោភ័ណ ត្រូវចាប់ខ្លួន និងបង្ហាញមុខជាសាធារណៈ

  • បោះពុម្ព

(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានបង្ហាញមុខសញ្ញាជនសង្ស័យជាឃាតកម្នាក់ទៀតហើយ ក្នុងអំពើឃាតកម្ម វាយសម្លាប់ជនរងគ្រោះ ជាជាងកាត់សក់ ប្លន់យកម៉ូតូជនរងគ្រោះ កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយវិទ្យាល័យខ្លាកូន ចំណុចជើងភ្នំខ្លាកូន ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យរូបនោះមានឈ្មោះ ផាត សុគន្ធ អាយុ២៧ឆ្នាំ មុខរបរស៊ីឈ្នួលធ្វើស្រែចំការ ឱ្យគេនៅខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នរស់នៅភូមិឈូកមាស ឃុំកូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងនគរបាល ការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងនគរបាលខេត្តឧត្តរមានជ័យ បានចេញប្រតិបត្តិការបង្រ្កាប ចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នៅផ្ទះជនសង្ស័យនៅ ខេត្តឧត្តរមានជ័យ។

លោកបានឱ្យដឹងទៀតថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យរូបនេះ ដោយប្រើប្រាស់ នៃការស្រាវជ្រាវស៊ើបអង្កេតរយៈពេល១៦ថ្ងៃ ទើបឃាត់ខ្លួនបានសម្រេច។ បន្ទាប់ពីកម្លាំងនគរបាលបានចាប់ខ្លួន ជនសង្ស័យ ជាបក្ខពួកឃាតក២នាក់រួចមកហើយ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុងសិរីសោភ័ណ ដែលមានឈ្មោះ ទី១៖ ឈ្មោះ លុញ សុគា ហៅខ្មៅ ភេទប្រុស អាយុ២២ឆ្នាំ ទី២៖ ឈ្មោះ ស៊ុន ស៊ុះ ហៅក្តាមប្រៃ ភេទប្រុស អាយុ៣៧ឆ្នាំ ហើយជនត្រូវចោទ២នាក់ត្រូវ បានតុលាការបញ្ជាដាក់ឃុំ ខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររួចហើយផងដែរ។

លោកស្នងការរង បានប្រាប់ឱ្យដឹងបន្តទៀតថា សំណុំរឿងអំពើឃាតកម្មគិតទុកជាមុននេះ គឺមុនដំបូងសមត្ថកិច្ចស្រាវជ្រាវថា ជនសង្ស័យតែ៤នាក់ប៉ុណ្ណោះជាអ្នកប្រព្រឹត្ត ប៉ុន្តែក្រោយចាប់ខ្លួនជនសង្ស័យឈ្មោះ ផាត សុគន្ធ បានឆ្លើយសារភាពថា បក្ខពួកគេមាន៦នាក់ នៅសល់៣នាក់ទៀត មិនទាន់ចាប់ខ្លួន។

ចំពោះការអនុវត្តកិច្ចសំណុំរឿងអំពើឃាតកម្មគិតទុកជាមុន គឺដោយមានកិច្ចសហប្រតិបត្តិការ ប្រើប្រាស់វិធានការសរុប ក្នុងនោះដោយមានការអនុវត្តតាមបទ បញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីតំណាងអយ្យការខេត្តបន្ទាយមានជ័យ ទើបកម្លាំងនគរបាល អនុវត្តកិច្ចការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត និងទទទួលបានលទ្ធផលល្អ។

លោកបានបញ្ជាក់ឱ្យដឹងទៀថា ជនសង្ស័យឈ្មោះ ផាត សុគន្ធ ជាអ្នកយកដុំថ្មវាយសម្លាប់ជនរងគ្រោះជាមួយបក្ខពួករបស់ខ្លួន ហើយរូបគេបានយក ម៉ូតូជនរងគ្រោះដែលមានពួកម៉ាកឈ្មោះធី យកទៅបញ្ចាំនៅចំណុចផ្លូវលេខ៣ ក្រុងសិរីសោភ័ណ ហើយពួកម៉ាកឈ្មោះធី ឱ្យប្រាក់មករូបគេ១០០ដុល្លារ រួចហើយបានរត់គេចខ្លួនទៅខេត្តឧត្តរមានជ័យ។

សូមរំលឹកថា កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយវិទ្យាល័យខ្លាកូន ជើងភ្នំខ្លាកូន ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ សាកសពបុរសម្នាក់ឈ្មោះ ភឿន សុមឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងសភាពហើយស្អុយដោយអំពើវាយសម្លាប់ប្លន់យកម៉ូតូ។

ជនរងគ្រោះ និងជនសង្ស័យស្គាល់គ្នាហើយ ទៅជក់ថ្នាំញៀនផឹកស្រា និងរួមភេទប្រុសដូចគ្នានៅទីនោះ។ អំពើឃាតកម្មនោះសមត្ថកិច្ចស្រាវជ្រាវជាបន្តបន្ទាប់បង្រ្កាបចាប់ខ្លួន ជនសង្ស័យ៣នាក់មកហើយ។ ចំណែកបក្ខពួកនៅសេសសល់៣នាក់សមត្ថកិច្ច កំពុងបន្តតាមស្វែង រកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្ថែមទៀត៕

ដកស្រង់ពី៖FRESH NEWS