Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងគយចល័ត បើកប្រតិបត្តិការដេញចាប់រថយន្តដឹកទំនិញល្មើស នៅភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

(ភ្នំពេញ)៖ កម្លាំងគយចល័ត បានបន្តបើកប្រតិបត្តិការ ដេញចាប់រថយន្តដឹកទំនិញល្មើសធុនធំមួយគ្រឿង និងរថយន្តកាម៉ារីរបស់ម្ចាស់ទំនិញមួយគ្រឿងទៀត នៅភូមិសាស្រ្តច្រករបៀង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រតិបត្តិការដេញចាប់រថយន្តដឹកទំនិញល្មើសទាំងនេះ បានធ្វើឡើងដឹកនាំបញ្ជាផ្ទាល់ពីលោក ព្រាប ការ៉ាត់ មន្រ្តីគយចល័ត និងក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន។

មន្រ្តីគយចល័យបានថ្លែងប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ថា សម្រាប់ប្រតិបត្តិការដេញចាប់រថយន្តដឹកទំនិញល្មើសទាំងនេះ ដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នោះ ស្រាប់តែម្ចាស់ទំនិញបានយកកាម៉ារីមួយគ្រឿង មករារាំងរថយន្តស៊ីរ៉ែតរបស់ក្រុមមន្រ្តីគយទៀតផង។

មន្រ្តីគយចល័តបានបញ្ជាក់ថា ចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ក៏ដោយសារតែកម្លាំងគយចល័យ បានបង្ក្រាបជាច្រើនករណីលើរថយន្តដឹកទំនិញល្មើស ហើយពួកគេបង្វែការបង់ពន្ធ ជូនរដ្ឋវិញ។ សម្រាប់ប្រតិបត្តិការទាំងនេះ បានធ្វើឲ្យឈ្នួញទាំងឡាយមានភាពរអារ និងខ្លាចឈប់នាំចូលទំនិញគេចពន្ធបន្តទៀត។

ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធ ពីសំណាក់កម្លាំង គយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕

ដកស្រង់ពី៖FRESH NEWS