Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាញ់សម្លាប់ មន្រ្តីអាវុធហត្ថ ២នាក់ ក្នុងជម្លោះ គ្រោះថ្នាក់ចរាចរណ៍

  • បោះពុម្ព

មណ្ឌលគីរី៖ តាមសេចក្តីរាយការណ៌ពី ខេត្តមណ្ឌលគីរី ទាំងកណ្តាលអាធ្រាត ម៉ោង ២៖៣៥នាទី ចូលថ្ងៃទី ០៨ ខែមិថុនានេះ ឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថ ២នាក់ ត្រូវបានគេបាញ់សម្លាប់ ក្នុងជម្លោះ គ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងម៉ូតូនៅចំណុច អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

លោក សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី ថ្លែងប្រាប់ឲ្យដឹងភ្លាមៗ បន្ទាប់ពីគ្រោះថ្នាក់ខាងលើថា អ្នកបាញ់សម្លាប់ត្រូវបាន ស្គាល់អត្តសញ្ញាណ ហើយនឹងផ្តល់ព័ត៌មានលម្អិត ជូនពេលក្រោយ ។