Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យប់មិញ គ្រោះអគ្គិភ័យកើតឡើង២ទីតាំងផ្សេងគ្នា នៅក្នុងខណ្ឌសែនសុខ បំផ្លាញរោងដាក់សម្ភារសំណង់ និងទ្រព្យសម្បត្តិមួយចំនួន

  • បោះពុម្ព

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានករណីអគ្គិភ័យឆាបឆេះ បានកើតឡើងពីរកន្លែងផ្សេងគ្នា នៅខណ្ឌសែនសុខ នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ អគ្គិភ័យទី១៖ ឆេះរោងដាក់សម្ភារសំណង់របស់ខុនដូ ក្រុមហ៊ុន Star City ស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោងជាង៧យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

អគ្គិភ័យនេះ បានលេបត្របាក់រោងដាក់សម្ភារសំណង់ធ្វើពីសង័្កសី ចំនួន៥បន្ទប់ ប៉ុន្ដែមិនបណ្ដាលឲ្យប្រពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះនេះ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យចំនួន១៥គ្រឿងបានចេញបាញ់ពន្លត់ឲ្យរលត់ជាស្ថាពរនៅវេលាម៉ោង៩យប់។ ដោយឡែកសម្រាប់ដើមចង ដែលបង្កឲ្យមានគ្រោះអគ្គិភ័យ នេះមិនទាន់ត្រូវបានសមត្ថកិច្ចឲ្យដឹងនោះទេ ព្រោះកំពុងធ្វើការស្រាវជ្រាវ។

អគ្គិភ័យទី២៖ ឆេះផ្ទះវីឡាស្ថិតនៅក្នុងបុរីពិភពថ្មី (អ៊ីអន២) ផ្ទះលេខ១១ ផ្លូវ១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅម៉ោងជាង១០យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឮសំឡេងផ្ទុះពីចេញផ្ទះកើតហេតុ តែគាត់មិនបានចាប់អារម្មណ៍ឡើយ ព្រោះគាត់គិតថា ម្ចាស់ផ្ទះប្រហែលជាធ្លាក់របស់របរប្រើប្រាស់ ភ្លាមៗនោះស្រាប់តែមានក្លិនឈ្ងៀម ហើយគាត់បានដើរចេញមកមើលឃើញផ្ទះខាងលើ ស្រាប់តែឃើញទ្វារជាប់សោបាត់ទៅហើយ។

ចំណែកឯក្នុងផ្ទះវិញមានផ្សែងខ្មួលខ្មាញ់ ចេញមកខាងក្រៅហើយគាត់បានស្រែកហៅឆោឡោ ដើម្បីឲ្យអ្នកជិតខាងជួយទាក់ទងទៅសមត្ថកិច្ច ដើម្បីឲ្យចេញមកជួយអន្តរាគមន៍ ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយអន្តរាគមន៍ ដើម្បីជួយទប់ស្កាត់នៃការឆាបឆេះនេះផងដែរ។

ហេតុការណ៍នេះដែរ ក៏មិនបណ្តាលឲ្យមាន នរណាម្នាក់រងរបួសឡើយ គឺគ្រាន់តែខូចខាតសម្ភារមួយចំនួនធំប៉ុណ្ណោះ។ សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះនេះ ត្រូវបានកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ បានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយបាញ់ពន្លត់រលត់ ជាស្ថាពរនៅវេលាម៉ោង១១៖៣០នាទីយប់។

ចំពោះករណីនេះដែរ សមត្ថកិច្ចនៅមិនទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីឲ្យច្បាស់នៅឡើយទេ គ្រាន់តែសង្ស័យថា អាចនឹងបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឲ្យមានអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោរសន្ធៅបែបនេះ៕

ដក់ស្រង់ពី៖FRESH NEWS