Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិសនីកម្ពុជា៖ ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ ដោសាររថយន្តកុងតឺន័របុកបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បាក់១ដើម

  • បោះពុម្ព

(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៧៖០៧នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្ត F6A មូលហេតុដោយសារមានរថយន្តកុងតឺន័របុកបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្ដាលឲ្យបាក់ចំនួន០១ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិលេខ០១ សង្កាត់លេខ០២ (២)ភូមិលេខ០២ និងភូមិលេខ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោល និងរៀបចំខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០១៖០០នាទីយប់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

ដកស្រង់ពី៖FRESH NEWS