Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ចិត្ដ​ស្ងប់! Zidane ​ថា​គោរព​តាម​ការ​សម្រេច​អាជ្ញាកណ្ដាល​ជា​និច្ច ​ព្រោះ​ជា​តួនាទី​គេ​

  • បោះពុម្ព

លោក Zidane ថាគ្រប់យ៉ាងរបស់លោកអាជ្ញាកណ្ដាលសម្រេចលើទីលាន គឺលោកគោរពតាមទាំងអស់ ព្រោះនេះជាការងាររបស់អាជ្ញាកណ្ដាលក្នុងការប្រកួត។

នៅយប់មិញនេះ ក្រុម FC Barcelona នៅមិនសប្បាយចិត្តនោះទេ ដោយសារតែអាជ្ញាកណ្ដាលមិនព្រមផ្ដល់បាល់១១ម៉ែត្រ នៅពេលកីឡាករ Braithwaite បានដួលនៅតំបន់គ្រោះថ្នាក់ បន្ទាប់ពីប្រជែងជាមួយខ្សែការពារ Mendy ។ លោក Koeman ថាអាជ្ញាកណ្ដាល កាត់ក្ដីមិនសមទេ ព្រោះវាច្បាស់ណាស់ថាគួរតែពិន័យបាល់ប៉េណាល់ទី។

ដោយចប់ការប្រកួត ក្រុមការងាររបស់លោក បានចូលទៅតវ៉ាជាមួយអាជ្ញាកណ្ដាលខ្លាំង។ ជាមួយរឿងនេះដែរ លោក Zidane អ្នកចាត់ការក្រុម Real Madrid មានយោបល់ថា៖ “គ្រប់គ្នាសុទ្ធតែមានគំនិតខ្លួនឯង។ ខ្ញុំគិតថា ប្រសិនបើអាជ្ញាកណ្ដាលមិនផ្ដល់បាល់ប៉េណាល់ទី ព្រោះវាមិនមែនប៉េណាល់ទី។

រឿងសំខាន់គឺអ្វីដែលយើងបានធ្វើលើទីលានថ្ងៃនេះ យើងក៏ឈឺចាប់ច្រើនដែរ ព្រោះ Barcelona ជាក្រុមល្អ។ អ្នកមិនអាចនិយាយថា អាជ្ញាកណ្ដាលជាអ្នកសម្រេចការប្រកួតនោះទេ”៕