Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Conte ​ប្រាប់​ហើយ​ប្រាប់​ទៀត Spurs ​ត្រូវ​ការ​ប្រយុទ្ធ​២​នាក់​ទៀត​

  • បោះពុម្ព

 លោក Antonio Conte បានប្រាប់ទៅម្ចាស់ក្លឹប Daniel Levy ថាក្រុម Spurs ត្រូវការខ្សែប្រយុទ្ធ២នាក់ទៀតសម្រាប់ខែមករាឆ្នាំ២០២២នេះ ដើម្បីអាចប្រជែងជាមួយក្រុមដទៃទៀតបាន។

ត្បិតតែដឹកនាំក្រុមបានល្អកន្លងមកមែន ប៉ុន្តែលោក Conte មើលឃើញថាក្រុម Spurs របស់ខ្លួននៅពេលនេះមានការខ្វះខាតច្រើនជាពិសេសតំបន់ប្រយុទ្ធតែម្ដង។ លោកបានប្រាប់ទៅថ្នាក់ដឹកនាំថានៅខែមករានេះ ក្លឹបត្រូវការចំណាយបន្ថែមដើម្បីទិញកីឡាករថ្មីចូល យ៉ាងតិច២នាក់នៅតំបន់ប្រយុទ្ធ។

ដោយម្នាក់ក្នុងចំណោមនោះ គឺកីឡាករ Adama Traore របស់ក្រុម Wolves ។ ក្នុងនោះដែរ នៅខែមករានេះ ក្រុម Spurs នឹងបានដាក់លក់កីឡាករ៣នាក់ចេញវិញដែរ ដោយក្នុងនោះមាន Matt Doherty, Dele Alli និង Tanguy Ndombele។

ប្រសិនបើក្លឹបណាចាប់អារម្មណ៍អាចទាក់ទងចរចាបាន ព្រោះកីឡាករ៣នាក់នេះមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់អ្នកចាត់ការអ៊ីតាលីឡើយ៕