Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ramos៖ Messi ជា​កីឡាករ​បាល់ទាត់​ល្អ​ជាង​គេ​លើ​លោក

  • បោះពុម្ព

 

ខ្សែការពារអេស្ប៉ាញកីឡាករ Sergio Ramos បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាកីឡាករបាល់ទាត់ល្អជាងគេលើលោក។

និយាយប្រាប់ទូរទស្សន៍ក្លឹប PSG កីឡាកររូបនេះបាននិយាយថា៖ «ខ្ញុំវេទនានឹងលេងទល់នឹង Messi អស់រយៈពេលជាច្រើនឆ្នាំហើយ»។

កីឡាកររូបនេះបានបន្តថា៖ «នៅពេលនេះខ្ញុំរីករាយនឹងលេងជាមួយគាត់។ គេជាកីឡាករល្អជាងគេ ដែលកីឡាបាល់ទាត់បានបង្កើតមក»។ Ramos បានលេងនៅ Real Madrid ជាង ១៦ឆ្នាំ មុននឹងមកលេងនៅក្លឹបយក្សបារាំង Paris Saint-Germain នៅឆ្នាំ២០២១៕