Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pogba៖ ខ្ញុំ​គួរ​តែ​ឈប់​លេង​បាល់​ បើ​មិន​ជឿ​ថា​ Man Utd តាម​ទាន់​ Man City

  • បោះពុម្ព

Paul Pogba បានវិលទៅកាន់វាលស្មៅវិញក្រោយបាត់មុខប្រមាណ២ខែដោយសាររងរបួសសរសៃពួរក្នុងការប្រកួត Champions League ទល់នឹង Basel។អំឡុងពេលអវត្តមានខ្សែបម្រើការពារសញ្ជាតិបារាំង Manchester United បានធ្លាក់ចេញពីកំពូលតារាងមកនៅលេខ២ ប៉ុន្តែចាញ់ពិន្ទុ Manchester City រហូតដល់៨ពិន្ទុគិតត្រឹមសប្ដាហ៍ទី១២នេះ។

យ៉ាងណាកាលពីថ្ងៃសៅរ៍ Pogba បានលេចមុខលើទីលានសារជាថ្មី ថែមទាំងស៊ុតចូល១គ្រាប់ក្នុងការប្រកួតដែល United យកឈ្នះ Newcastle ក្នុងលទ្ធផល ៤-១។ ទោះជាដាច់ពិន្ទុគ្នាឆ្ងាយពីក្រុមលេខ១ តែ Pogba នៅតែជឿជាក់ថានឹងតាមទាន់ Man City។

"រដូវកាលនៅវែងឆ្ងាយទៀត ពិតណាស់បើខ្ញុំមិនសង្ឃឹមថាអាចតាមទាន់ពួកគេ ចឹងខ្ញុំគួរតែឈប់លេងបាល់។ បើខ្ញុំគ្មានជំនឿថាយើងអាចឈ្នះលីគ ខ្ញុំគួរតែចោលស្បែកជើង ហើយឈប់ប្រកួតអ្វីទាំងអស់ ព្រោះតែភាពជឿជាក់ទើបពួកយើងប្រឹងប្រែងប្រកួត"។ កីឡាករវ័យ២៥ឆ្នាំនិយាយដូច្នេះ៕

ដកស្រង់ពី៖ Sabay