Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹក​ដល់​ច្រមុះ​ Liverpool សុំទិញ​អ្នក​ចាំ​ទី​ Roma តែ​សាមី​ខ្លួន​ឆ្លើយ​មួយ​ម៉ាត់​ចុក​ឈាម​

  • បោះពុម្ព

Liverpool ទីបំផុតសម្រេច  ស្វែងរក អ្នកចាំទីថ្មី  នៅខែមករានេះ បើទោះជា ពេលវេលា កាន់តែខើច ទៅហើយក្ដី។

អ្នកចាត់ការលោក Jurgen Klopp បានសម្លឹងឃើញអ្នកចាំទី Alisson Becker របស់ Roma ដែលសក្ដិសមជាជម្រើសដំបូង និងបានដាក់សំណើក្នុងតម្លៃបិទជិតមួយ។ យ៉ាងណាក្លឹបជើងខ្លាំងអ៊ីតាលីបានបដិសេធ និងកំណត់តម្លៃ៤៤លានផោនលើអ្នកចាំទីដៃទីមួយជម្រើសជាតិប្រេស៊ីល។

ដោយឡែកសាមីខ្លួនក៏មិនបានបង្ហាញចំណាប់អារម្មណ៍ទៅ Liverpool នៅខែមករាដែរ។ "ខ្ញុំរីករាយនៅទីក្រុងរ៉ូម។ អនាគតរបស់ខ្ញុំគឺនៅក្នុងដៃរបស់ព្រះ ប្រហែលយើងអាចនិយាយពីរឿងចាកចេញម្ដងទៀតនៅខែមិថុនា តែពេលនេះគឺខ្ញុំខ្វល់ខ្វាយ និងផ្ដោតអារម្មណ៍តែជាមួយ Roma ប៉ុណ្ណោះ"។ ហង្សក្រហមកំពុងប្រមាញ់អ្នកចាំទីយ៉ាងអន្ទះសាបន្ទាប់ពី Klopp អស់ជំនឿលើអ្នកចាំទីទាំងពីរមាន Simon Mignolet និង Loris Karius ព្រោះតែពួកគេធ្វើខូចបាល់ច្រើនពេកនៅប្រកួតកន្លងមក៕

ដកស្រង់ពី៖ Sabay