Liverpool ទីបំផុតសម្រេច ស្វែងរក អ្នកចាំទីថ្មី នៅខែមករានេះ បើទោះជា ពេលវេលា កាន់តែខើច ទៅហើយក្ដី។
អ្នកចាត់ការលោក Jurgen Klopp បានសម្លឹងឃើញអ្នកចាំទី Alisson Becker របស់ Roma ដែលសក្ដិសមជាជម្រើសដំបូង និងបានដាក់សំណើក្នុងតម្លៃបិទជិតមួយ។ យ៉ាងណាក្លឹបជើងខ្លាំងអ៊ីតាលីបានបដិសេធ និងកំណត់តម្លៃ៤៤លានផោនលើអ្នកចាំទីដៃទីមួយជម្រើសជាតិប្រេស៊ីល។
ដោយឡែកសាមីខ្លួនក៏មិនបានបង្ហាញចំណាប់អារម្មណ៍ទៅ Liverpool នៅខែមករាដែរ។ "ខ្ញុំរីករាយនៅទីក្រុងរ៉ូម។ អនាគតរបស់ខ្ញុំគឺនៅក្នុងដៃរបស់ព្រះ ប្រហែលយើងអាចនិយាយពីរឿងចាកចេញម្ដងទៀតនៅខែមិថុនា តែពេលនេះគឺខ្ញុំខ្វល់ខ្វាយ និងផ្ដោតអារម្មណ៍តែជាមួយ Roma ប៉ុណ្ណោះ"។ ហង្សក្រហមកំពុងប្រមាញ់អ្នកចាំទីយ៉ាងអន្ទះសាបន្ទាប់ពី Klopp អស់ជំនឿលើអ្នកចាំទីទាំងពីរមាន Simon Mignolet និង Loris Karius ព្រោះតែពួកគេធ្វើខូចបាល់ច្រើនពេកនៅប្រកួតកន្លងមក៕
ដកស្រង់ពី៖ Sabay