Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zaha ទទួល​សារ​គំរាម​សម្លាប់ ក្រោយ​ជួយ Crystal ស្មើ Arsenal

  • បោះពុម្ព

ខ្សែប្រយុទ្ធរបស់ Crystal Palace កីឡាករ Wilfried Zaha បាននិយាយថា គេទទួលបានសាររើសអើងពូជសាសន៍និងគំរាមសម្លាប់ ក្រោយជួយក្រុមឲ្យមានបាល់ប៉េណាល់ទីចុងម៉ោងតាមស្មើ Arsenal ២-២ កាលពីថ្ងៃអាទិត្យ។

នុងការប្រកួតកន្លងទៅ Zaha បានព្យាយាមអូសបាល់ចូលប្រអប់គ្រោះថ្នាក់ បន្ទាប់មក Granit Xhaka របស់ Arsenal បានបង្កកំហុស ធ្វើឲ្យអាជ្ញាកណ្ដាលសម្រេចឲ្យបាល់ប៉េណាល់ទី។ Luka Milivojevic ជាអ្នកសម្រេចបាល់ប៉េណាល់ទីតាមស្មើឲ្យ Crystal។

Zaha បានតបទៅកាន់អ្នកគំរាមគេថា៖ "សម្រាប់មនុស្សដែលព្យាយាមរើសអើងនិងគំរាមសម្លាប់គ្រួសាររបស់ខ្ញុំ ខ្ញុំជូនពរអ្នកនិងគ្រួសាររបស់អ្នកជួបសំណាងល្អដូចគ្នា។ ជីវិតរបស់ខ្ញុំនៅតែល្អ ទោះបីអ្នកស្អប់ក៏ដោយ"។ ក្រោយបញ្ចប់ការប្រកួត Xhaka ក៏បាននិយាយក្នុងកិច្ចសម្ភាសន៍ គេគិតថាបាល់នោះសមនឹងប៉េណាល់ទីមែន៕

ដកស្រង់ពី៖ Sabay