Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ឧទ្យាន​អង្គរ​ដ៏​ល្បី​របស់​កម្ពុជា​កើន​ឡើង​៤​៩​ភាគរយ​ក្នុង​ខែ​មករា​

  • បោះពុម្ព

ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន១១៥,៥៣២នាក់ក្នុងខែមករាឆ្នាំ២០២៤កើនឡើង៤៩ភាគរយពីចំនួន៧៧,៤៣៦នាក់ក្នុងខែដូចគ្នាឆ្នាំ២០២៣។

រមណីដ្ឋានបុរាណអង្គររកចំណូលបាន៥,៥លានដុល្លារពីការលក់សំបុត្រក្នុងខែមករាកើន៥១ភាគរយពី៣,៦៤លានដុល្លារក្នុងខែដូចគ្នាឆ្នាំ២០២៣នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហគ្រាសអង្គរ។

ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាបឧទ្យានបុរាណអង្គរដែលមានទំហំ៤០១គីឡូម៉ែត្រការ៉េគឺជារមណីដ្ឋានដែលពោរពេញដោយប្រាសាទបុរាណចំនួន៩១ដែលត្រូវបានសាងសង់ឡើងពីសតវត្សទី៩ ដល់សតវត្សទី១៣។

ឧទ្យាននេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។

លោក តុប សុភ័គ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍មានទំនុកចិត្តថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលវិនិយោគដោយចិនដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងខែវិច្ឆិកាឆ្នាំ២០២៣នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តកាន់តែច្រើន។

លោកបានប្រាប់សារព័ត៌មានស៊ីនហួថា “អាកាសយានដ្ឋានអន្តរជាតិនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញទេសចរណ៍សេដ្ឋកិច្ចពាណិជ្ជកម្មការវិនិយោគរបស់ប្រទេស”។

ជាមួយនឹងផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រអាកាសយានដ្ឋានអន្តរជាតិកម្រិត4E បច្ចុប្បន្នគឺជាអាកាសយានដ្ឋានធំជាងគេរបស់ព្រះរាជាណាចក្រនិងជាច្រកអន្តរជាតិដ៏សំខាន់ទៅកាន់ឧទ្យានអង្គរ។

ដកស្រង់ពី៖ ខ្មែរថាមស៍