«សង្រ្កាន្តវត្តភ្នំ» ប្រឹងបញ្ចូលរចនាបថខ្មែរ ដើម្បីឱ្យអ្នកទស្សនាឈ្វេងយល់ពីទម្រង់សិល្បៈវប្បធម៌ខ្មែរ

ភ្នំពេញ៖ ក្រុមការងាររៀបចំសង្រា្កន្តវត្តភ្នំ កំពុងមមាញឹកតុបតែងលម្អ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។ ការតុបតែងនេះមានការធ្វើប៉ាណូខ្លោងទ្វាររំលេចដោយក្បាច់ខ្មែរ សួនផ្ការំដួល ការៀបចំគោមអមដោយភ្លើងចម្រុះពណ៌ ការតាំងមកុដអប្សរាកម្ពស់៥ ម៉ែត្រ និងពិណជាដើម។

អាន​បន្ត៖ «សង្រ្កាន្តវត្តភ្នំ» ប្រឹងបញ្ចូលរចនាបថខ្មែរ...

រដ្ឋសម្រេចមិនយកពន្ធប្រាក់ចំណូល១២ឆ្នាំ ដើម្បីជំរុញការវិនិយោគនៅភាគឦសាន

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើ ប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល១២ឆ្នាំ ដើម្បីជំរុញឱ្យមានការវិនិយោគលើ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ក្នុងភូមិភាគឦសាន ដែលមានខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ នេះបើយោងតាមកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨។

អាន​បន្ត៖ រដ្ឋសម្រេចមិនយកពន្ធប្រាក់ចំណូល១២ឆ្នាំ ដើម្បីជំរុញការវិនិយោគនៅភាគឦសាន

សឹងមិនមានឱកាសបង្ហាញ តែទីបំផុត ល្ខោនយីកេជនជាតិកួយ បានសម្ដែងលើឆាកធំដំបូងក្នុងមហោស្រព «បុណ្យភូមិ»

មហោស្រព «បុណ្យភូមិ» សប្តាហ៍ទី ១ បានរៀបចំរួចរាល់ទៅដោយរលូនកាលពីថ្ងៃទី ០៥ និង ទី ០៦ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយសប្តាហ៍ទី ១ នេះ បាននាំមកនូវភាពទាក់ទាញជាច្រើនដល់អ្នកស្រុកមកលេងបុណ្យភូមិ ដូចជាការលេងល្បែងប្រជាប្រិយជាច្រើនរួមមាន វាយក្អម ទាញព្រ័ត្រ ដណ្តើមស្លឹកឈើ ជាដើម។

អាន​បន្ត៖ សឹងមិនមានឱកាសបង្ហាញ តែទីបំផុត ល្ខោនយីកេជនជាតិកួយ...

កាកបាទក្រហមកម្ពុជាខេត្ត និងមន្ទីរសាធារណការខេត្តត្បូងឃ្មុំ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីយុវជន និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណិជាតិខ្មែរខាងមុខនេះ

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១-១៧ ខែមេសានេះ ពោលគឺក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនេះ នៅថ្ងៃទី៨ ខែមេសានេះ។

អាន​បន្ត៖ កាកបាទក្រហមកម្ពុជាខេត្ត និងមន្ទីរសាធារណការខេត្តត្បូងឃ្មុំ...

៣ខែ គ្រឹះស្ថាន​អង្គរ រក​ចំណូលបានជាង ១៨លានដុល្លារពីការលក់សំបុត្រទស្សនារមណីយដ្ឋាន​អង្គរ

ក្នុងរយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា គ្រឹះស្ថានអង្គរ លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ទេសចរបរទេសបានចំនួន ៣៩៥ ៥៣១នាក់ កើន ១៤,៦៧ភាគរយ។

អាន​បន្ត៖ ៣ខែ គ្រឹះស្ថាន​អង្គរ រក​ចំណូលបានជាង...