Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងភាគីម៉ុងហ្គោលីឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ប្រទេសទាំងពីរ

  • បោះពុម្ព

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Nomin Chinbat រដ្ឋមន្ត្រីក្រសួងវប្បធម៌ម៉ុងហ្គោលី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពិសេសនឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរទៅថ្ងៃអនាគត។

កិច្ចពិភាក្សានេះធ្វើឡើងនារសៀលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺក្នុងឱកាសដែលលោករដ្ឋមន្ត្រី សុខ សូកេន ចូលរួមក្នុងកិច្ចប្រជុំយុវជនសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) លើកទី៧ នៅរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាក្នុងការពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងបានឯកភាពជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរទៅថ្ងៃអនាគតផងដែរ៕

ដកស្រង់ពី៖Fresh News