Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរ​ជាតិ​អប្សរា​ ​រៀបចំ​ដាក់​ស្លាក​សញ្ញា​បង្ហាញ​ទីតាំងនៅ​ប្រាសាទ​បាយ័ន

  • បោះពុម្ព

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាក់ស្លាកសញ្ញាមួយចំនួន ដើម្បីប្រាប់ពីទីតាំងខ្លះៗ ដល់ភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្នមុននិងដើរឆ្លងកាត់ នៅតាមទិសដៅវង់ទស្សនា ប្រាសាទបាយ័ន។

លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំស្លាកសញ្ញាហានិភ័យ ឱ្យដឹងថា ក្រុមការងារបានចុះទៅពិនិត្យទីតាំងមួយចំនួន ដែលអាចនឹងធ្វើឱ្យភ្ញៀវទេសចរគ្រោះថ្នាក់ដូចជា ដើរដួល ដើរផុតថ្ម ដើរចូលកន្លែងទាបជាដើម។ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ទើបក្រុមការងាររៀបចំដាក់ស្លាកសញ្ញានៅតាមចំណុចហានិភ័យខ្ពស់ទាំងនោះ បំណងប្រាប់ដល់ភ្ញៀវជាតិ-អន្តរជាតិ ឱ្យបានដឹងជាមុន និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលកំពុងដើរទស្សនា។

លោក ប៊ូ ផានេត បន្ថែមថា ស្លាកសញ្ញាប្រាប់ដំណឹងដល់ភ្ញៀវទេសចរនេះ មានទំហំតូចល្មម មិនប៉ះពាល់ដល់ទេសភាព សោភ័ណភាពប្រាសាទនោះឡើយ ដែលអាចធ្វើឱ្យភ្ញៀវទេសចរបានឃើញ និងយកចិត្តទុកដាក់ទីតាំងដែលពួកគាត់ឆ្លងកាត់។

អាជ្ញាធរជាតិអប្សរា សូមសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមគោរពតាមការណែនាំតាមស្លាកសញ្ញាផ្សេងៗដែលបានរៀបចំនៅគ្រប់ប្រាសាទទាំងអស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ៕

ដកស្រង់ពី៖ ខ្មែរថាមស៍