Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុងរយៈពេល​ ​២​ ​ខែ​ដំបូង​ ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ក​ម្សាន្ត​នៅ​តំបន់​អង្គរ​បាន​កើន​ឡើង​ ​៥​០​ ​ភាគរយ​

  • បោះពុម្ព

យោងតាមគ្រឹះស្ថានអង្គរបានអោយដឹងថា តំបន់អង្គទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២៣៥.៨៥០ នាក់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ កើនឡើង៥០ ភាគរយពី ១៥៦.៩៥១ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបានអោយដឹងទៀតថា តំបន់អង្គររកចំណូលបាន ១១,២ លានដុល្លារពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែកុម្ភៈឆ្នាំនេះដែលកើនឡើង ៥២ ភាគរយពី ៧,៣៨ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប តំបនអង្គរទំហំ៤០១ គីឡូម៉ែត្រការ៉េ មានប្រាសាទបុរាណផ្សេងៗទៀតចំនួន៩១ប្រាសាទ ដែលត្រូវបានសាងសង់ឡើងពីសតវត្សទី៩ ដល់ទី១៣ ។

តំបន់អង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។

មន្ត្រីរដ្ឋាភិបាលជឿជាក់ថា ឆ្នាំផ្លាស់ប្តូរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានបើកកាលពីខែមករា នឹងក្លាយជាមេដែកទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជា ជាពិសេសទៅកាន់តំបន់អង្គរ។

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងក្នុងពិធីបើកកម្មវិធីឆ្នាំផ្លាស់ប្តូរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនៅលានជល់ដំរីថា “ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ឆ្នាំផ្លាស់ប្តូរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជាកាន់តែច្រើន”។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ សង្ឃឹមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលត្រូវបានដាក់ឱ្យដំណើរការកាលពីខែវិច្ឆិកា នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យចូលមកកម្សាន្តតំបន់អង្គរកាន់តែច្រើន។

លោកបានបន្តថា “អាកាសយានដ្ឋានអន្តរជាតិនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគរបស់ប្រទេស”។

ជាមួយនឹងផ្លូវរត់ប្រវែង ៣៦០០ ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E បច្ចុប្បន្នគឺជាព្រលានយន្តហោះដ៏ធំបំផុតរបស់កម្ពុជា និងជាច្រកទ្វារអន្តរជាតិដ៏សំខាន់។

ដកស្រង់ពី៖ ខ្មែរថាមស៍