អ្នកជំនាញការអាយស៊ីស៊ី-អង្គរ បន្តចុះពិនិត្យការងារតាមការដ្ឋានក្នុងតំបន់រមណីយដ្ឋានអង្គរ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានទេសចរណ៍
ក្នុងគោលបំណងស្វែងយល់អំពីដំណើរការជួសជុល អភិរក្ស និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមទៅពេលអនាគតនៅតាមការដ្ឋាននានា។
ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក និងអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនទៀតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជា ព្រះលានជល់ដំរី ក្រុមប្រាសាទព្រះពិធូរ និងប្រាសាទមេបុណ្យខាងលិច នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤៕
ដកស្រង់ពី៖អាធរជាតិអប្សរា