Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ក្រសួង​ទេសចរណ៍​រៀបចំ​ព្រឹត្តិការណ៍​សមាធិ​ក្រោម​ប្រធាន​បទ​ ​«​Mystic​ ​M​u​sing​»​

  • បោះពុម្ព

ក្រសួងទេសចរណ៍ នឹងសហការជាមួយក្រសួងវប្បធម៌ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិរបស់លោកសាស្រ្តាចារ្យ Sadhguru ក្រោមប្រធានបទ Mystic Musing ដែលគ្រោងធ្វើនៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណប្រាសាទបាយ័ន។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងមានការចូលរួមដោយផ្ទាល់ពីលោកសាស្រ្ដាចារ្យ Sadhguru ដែលជាទស្សនវិទូជនជាតិឥណ្ឌា ដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងជាប្រធានមូលនិធិ ISHA រួមជាមួយប្រតិភូជាន់ខ្ពស់ប្រមាណជាង១០០នាក់ ដោយប្រតិភូទាំងនោះគ្រោះនឹងចូលទស្សនាប្រាសាទនានាក្នុងតំបន់អង្គរ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័នជាដើម។

តាមក្រសួងដដែល លោកសាស្រ្ដាចារ្យ Sadhguru មកដល់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ នារសៀលថ្ងៃទី២៦ មេសា ដោយមានការទទួលស្វាគមន៍ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ការជ្រើសរើសទីតាំងប្រាសាទបាយ័នសម្រាប់ការធ្វើសមាធិអន្ដរជាតិនេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញថា តំបន់ប្រាសាទអង្គរ គឺជាទីតាំងប្រកបដោយភាពស័ក្ដិសិទ្ធិ និងបង្កប់ទៅដោយភាពមហស្ចារ្យជាច្រើនសម្រាប់ការរៀបចំព្រឹត្តិការណ៍ជំនឿសាសនាបែបអន្ដរជាតិ ដែលប្រការនេះរួមចំណែកធ្វើឱ្យកម្ពុជា ជាពិសេសខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ជំនឿសាសនាលំដាប់អន្ដរជាតិ៕

ដកស្រង់ពី៖ ខ្មែរថាមស៍