Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា​នៅ​ក្នុង​រដូវភ្លៀង​ធ្លាក់

  • បោះពុម្ព

ខណៈដែលរដូវវស្សានឹងឈានចូលមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ឧស្សាហកម្មទេសចរណ៍អាចនឹងមានសន្ទុះថយចុះ។ ប៉ុន្តែ នៅក្នុងភាពអស់សង្ឃឹមគឺមានឱកាស ហើយអ្នកពាក់ព័ន្ធមកពីវិស័យទេសចរណ៍មើលឃើញសក្តានុពលយ៉ាងខ្លាំងនូវភាពទាក់ទាញគ្មានដែនកំណត់របស់កម្ពុជាក្នុងរដូវនេះ។

នៅកម្ពុជា រដូវវស្សាតែងតែមានការយល់ច្រឡំថាជារដូវភ្លៀងធ្លាក់ឥតឈប់ឈរ ដែលរារាំងភ្ញៀវទេសចរមិនអោយធ្វើដំណើរកម្សាន្តបានដោយសប្បាយរីករាយ។ ប៉ុន្តែជាក់ស្តែង គឺមិនដូច្នោះទេ។ ខណៈដែលមានភ្លៀងធ្លាក់ជាទៀងទាត់ក្នុងអំឡុងពេលនោះក៍ដោយ ជាធម្មតាមានភ្លៀងធ្លាក់រយៈពេលខ្លី និងស្រស់ស្រាយដែលមិនមែនជាភ្លៀងធ្លាក់ខ្លាំងដែលអូសបន្លាយយូរ។ ភ្លៀងធ្លាក់រយៈពេលខ្លីៗទាំងនេះធ្វើអោយផ្ទៃមេឃស្រឡះ និងមានពន្លឺថ្ងៃ ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរទទួលបានភាពសប្បាយរីករាយដោយមានការរំខានតិចតួចបំផុត។

លោក សុខុម សំអុល នាយកប្រតិបត្តិសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (STC) បាននិយាយថាកម្ពុជាផ្តល់នូវសកម្មភាពទេសចរណ៍ស្ទើរតែគ្រប់រដូវកាល។ វាសម្បូរទៅដោយសម្បត្តិវប្បធម៌ ដែលមានអាយុចំណាស់បំផុតមួយក្នុងតំបន់ រួមទាំងសម្បត្តិធម្មជាតិមានដូចជា ភ្នំ ឆ្នេរសមុទ្រ ព្រៃ ទឹកជ្រោះ សត្វព្រៃ ទេសចរណ៍ធម្មជាតិ ទេសចរណ៍កីឡា និងកន្លែងទេសចរណ៍សាសនាដែលត្រូវបានអភិវឌ្ឍយ៉ាងល្អក្នុងរយៈពេលជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ១៩៩៣ ។

បញ្ហាប្រឈមនៃរដូវភ្លៀងធ្លាក់ រួមមានអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន ដែលអាចធ្វើឱ្យការធ្វើដំណើរជួបការលំបាក ឬអាចមានគ្រោះថ្នាក់។

លោក Jean-Benoît Lasselin ដៃគូគ្រប់គ្រងនៅ C4 Adventures បាននិយាយថា រដូវភ្លៀងធ្លាក់បង្ហាញនូវជីវភាពប្រចាំថ្ងៃពិតប្រាកដរបស់អ្នកស្រុកដែលលអ្នកទេសចរលោកខាងលិចជាច្រើនមិនដែលធ្លាប់ឃើញពីមុនមក។ តថភាពនេះ គួបផ្សំនឹងភាពស្រស់ស្អាតដ៏អស្ចារ្យនៃទេសភាពដែលមានភ្លៀងធ្លាក់ ផ្តល់នូវទេសភាពដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកធ្វើដំណើរដែលចង់បានបទពិសោធន៍កាន់តែច្រើនពីការធ្វើដំណើររបស់ពួកគេ។

Catherine Germier-Hamel ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Millennium Destinations បាននិយាយថា ជាធម្មតា វិស័យទេសចរណ៍នៅក្នុងរដូវភ្លៀងធ្លាក់គឺមិនមានសន្ទុះខ្លាំងនោះទេ ដោយដាក់ឈ្មោះវាថាជា “រដូវបៃតង” ដែលនេះមិនត្រឹមតែគូសបញ្ជាក់ពីភាពរស់រវើកនៃអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីផ្លូវយុទ្ធសាស្ត្រសម្រាប់ទីផ្សារផងដែរ។ ទឹកភ្លៀងបានបញ្ចេញពន្លឺដ៏ពិសេសមួយដ៏ល្អសម្រាប់អ្នកទេសចរណ៍ធម្មជាតិ និងអ្នកចូលចិត្តថតរូបដែលចាប់យករូបភាពត្រចះត្រចង់នៃវាលស្រែនៅកម្ពុជា។

លោក Jeremie Clement អ្នកគ្រប់គ្រង Peninsula Phnom Penh បានលើកឡើងថា រដូវវស្សាផ្តល់នូវអារម្មណ៍ស្រស់ស្រាយពីកម្តៅថ្ងៃខ្លាំង ដែលធ្វើអោយសកម្មភាពកម្សាន្តខាងក្រៅកាន់តែមានផាសុកភាព និងរីករាយសម្រាប់អ្នកទស្សនា។ ការស្វែងយល់ពីអច្ឆរិយៈធម្មជាតិរបស់ប្រទេសកម្ពុជា ដូចជាព្រៃដ៏ខៀវស្រងាត់នៃជួរភ្នំក្រវាញ ឬទឹកដ៏ស្ងប់ស្ងាត់នៃបឹងទន្លេសាប អាចមានភាពទាក់ទាញជាពិសេសក្នុងអំឡុងពេលនេះ។

ប៉ុន្តែ បញ្ហាប្រឈមជាក់ស្តែងបំផុតគឺកង្វះយុទ្ធសាស្ត្រទីផ្សារក្នុងគោលបំណងផ្សព្វផ្សាយពីរដូវវស្សារបស់កម្ពុជាដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ យើងមានឱកាសក្នុងការកែប្រែការយល់ឃើញឡើង និងរំលេចបទពិសោធន៍ពិសេសដែលមានក្នុងកំឡុងខែទាំងនេះ។

យោងតាមគេហទំព័រស្រាវជ្រាវ Statista.com ប្រាក់ចំណូលអាចនឹងកើនឡើងដល់ ២៨៤,៤ លានដុល្លារនៅឆ្នាំនេះសម្រាប់ឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ដែលធ្វើអោយអត្រាកំណើនប្រចាំឆ្នាំកើនឡើងដល់៧,៦៨ភាគរយ នៅឆ្នាំ២០២៨។ នេះមានន័យថាតម្លៃទីផ្សារសរុបសម្រាប់ការធ្វើដំណើរ និងទេសចរណ៍នឹងមានលើសពី៣៨៥លានដុល្លារក្នុងរយៈពេល៤ ឆ្នាំខាងមុខ។

ដកស្រង់ពី៖ ខ្មែរថាមស៍