Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ម​ន្រ្តី​ឧ​ទ្យានុ​រក្ស​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង​បាន​ជួយ​ស​ង្រ្គោះ​សត្វ​រនាល​ពណ៌​មួយ​ក្បាល

  • បោះពុម្ព

មន្រ្តីឧទ្យានុរក្សនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងអង្គការជីវិតធម្មជាតិបានជួយសង្រ្គោះសត្វរនាលពណ៌មួយក្បាលឱ្យរួចផុតពីសេចក្ដីស្លាប់។

យោងតាមការចុះផ្សាយរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) កាលពីថ្ងៃទី៤ ខែឧសភា សត្វរនាលនេះត្រូវបានបញ្ជូនមកកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វ ព្រៃភ្នំតាម៉ៅក្រោមការជួយសម្របសម្រួលដោយក្រុមការងារផ្នែកសុខភាពសត្វព្រៃរបស់អង្គការWCS។

ប្រភពដដែលបានអោយដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានពីកសិករស្ថិតក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មន្ត្រីឧទ្យានុរក្សនិងបុគ្គលិកទីវាលអង្គការ ជីវិតធម្មជាតិនៅកម្ពុជា បានចុះទៅជួយសង្គ្រោះកូនរនាលពណ៌មួយក្បាល ដែលមានស្ថានភាពបាក់ស្លាបមួយ ចំហៀងយ៉ាងធ្ងន់ធ្ងរ (ពុំដឹងមូលហេតុ) ដើម្បីយកមករក្សាទុកនៅទីស្នាក់ការឧទ្យានុរក្សនិង បញ្ជូនបន្តមកកាន់ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដើម្បីធ្វើការព្យាបាល។

ប៉ុន្តែស្លាបដែលបានបាក់មានសភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យពុំអាចសង្គ្រោះស្លាបឱ្យ ដូចដើម បានឡើយ និងបានសម្រេចចិត្តកាត់ស្លាបដែលបាក់ចេញ ដើម្បីការពារការឆ្លងរោគនិងសង្គ្រោះ ជីវិតសត្វ ស្លាបនេះ។ បច្ចុប្បន្នសត្វរនាលពណ៌កំពុងត្រូវបានយកចិត្តទុកដាក់ថែទាំពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិយាយថា បន្ទាប់ពីមានគម្រោង ស្រូវមិត្តក្រៀល នៅតំបន់នេះយើងឃើញថាប្រជាកសិករមិនរំខានដល់សត្វស្លាបប ថែមទាំងចូលរួមអអភិរក្សការពារ។ ការផ្តល់ព័តមានដើម្បីចុះជួយសង្រ្គោះជាបន្ទាន់ដល់សត្វរនាលពណ៏នេះជាភស្តុតាងមួយដែលបង្ហាញពីកិច្ចសហការរបស់ប្រជាកសិករនៅតំបន់អន្លង់ព្រីងយើង។

ដកស្រង់ពី៖ ខ្មែរថាមស៍