Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្វេគ«រមណីយដ្ឋាន​អំពែ​ភ្នំ»​ប្រែក្លាយជា​ទី​ស្ងាត់ជ្រងំ​គ្មាន​អ្នកទេសចរទៅដល់​

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ រមណីយដ្ឋានអំពែភ្នំដែលធ្លាប់តែមានភ្ញៀវទេសចរមកលេង ហើយអ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ គឺស្ពានយោល ប៉ុន្តែបច្ចុប្បន្ននេះ រមណីយដ្ឋានអំពែភ្នំមិនសូវមានអ្នកមកលេងកំសាន្តនោះទេ ដែលអាចមកពីកត្តាសេដ្ឋកិច្ច និងអាកាសធាតុក្តៅផង។

បើយើងធ្វើដំណើរពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវព្រះមុនីវង្ស កាត់ព្រលានយន្តហោះ ឆ្លងកាត់ស្ពានអាកាសរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ ប្រមាណ៤៦គីឡូម៉ែត្រ នៅខាងស្តាំដៃ យើងនឹងឃើញមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ ។ ហើយយើងក្រឡេកមើលខាងឆ្វេងដៃវិញ យើងនឹងបានឃើញផ្លាកដាក់ថា «រមណីយដ្ឋានអំពែភ្នំ» បត់ចូលតាមផ្លូវបេតុងប្រមាណជិត១គីឡូម៉ែត្រ យើងនឹងទៅដល់កន្លែងកំសាន្តអំពែភ្នំហើយ ។

ដោយមានអ្នកលក់ដូរនៅក្នុងរមណីយដ្ឋាននោះ រង់ចាំបក់ដៃហៅភ្ញៀវ នៅពេលធ្វើដំណើរតាមម៉ូតូ ឬរថយន្ត ដើម្បីអង្គុយលេងនៅក្នុងខ្យុះរបស់គាត់ និងកុម្មង់ម្ហូបអារហារសម្រាប់ញ៉ាំផងដែរ ។ ចំពោះអ្នកភូមិ ក៏ដូចជាអ្នកលក់ដូរនៅក្នុងរមណីយដ្ឋានអំពែភ្នំ ពួកគាត់រួសរាយរាក់ទាក់ខ្លាំងណាស់ ហើយខ្យុះពួកគាត់ធ្វើអំពីឈើ ឬដែក ប្រកស្លឹក ឬស្បូវ មាននៅជាប់មាត់ស្ទឹងព្រែកត្នោតតែម្តង ងាយស្រួលភ្ញៀវទេសចរសម្រាកលំហែកាយលេង គ្រាន់បានល្ហែល្ហើយ រំសាយពីការងារ ខ្យល់ឱកាសបរិសុទ្ធបែបធម្មជាតិពិតពិត ។

អ្វីដែលធ្វើឱ្យភ្ញៀវទេសចរនឹកឃើញមុនគេ ហើយចង់ទៅលេងកំសាន្តនៅរមណីដ្ឋានអំពែភ្នំនោះគឺ(ស្ពានយោល) ដែលគេធ្វើអំពីឈើ លាយជាមួយដែកឆ្លងកាត់ស្ទឹងព្រែកត្នោតពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត ដើម្បីទៅអុចធូកនៅវត្តអំពែភ្នំ ដែលគេមានជំនឿរៀងៗខ្លួនចំពោះអ្នកកាន់សាសនាព្រះពុទ្ធ។ មួយវិញទៀតគឺដើម្បីទៅមើលឋត្វស្វាដែលមានជាង៣០០ក្បាល ហើយភ្ញៀវទេសចរខ្លះអាចទិញចំណីទៅឱ្យសត្វស្វាស៊ី មានដូចជាផ្លែចេក និងនំចំណីជាដើម ។

ជួបជាមួយអ្នកយកព័ត៌មាន លោកតាសុខ អាយុជា៦០ឆ្នាំបានរៀបរាប់ថា លោកតាជាអ្នកមើលថែនិងដាក់ចំណីឱ្យសត្វដែលចិញ្ចឹមនៅសួនក្នុងរមណីដ្ឋានអំពែភ្នំនេះ មានដូចជាសត្វអូទ្រីស ក្ងោក សត្វក្ងាន សត្វទារ សត្វពពែ សត្វចៀម សត្វពស់ថ្លាន់ សត្វជ្រូក។ល។ក្នុងមួយថ្ងៃដាក់ចំណីឱ្យពួកវាស៊ីចំនួន៣ដង ចំណីបែបធម្មជាតិ។

ជាមួយគ្នានេះដែរ បងស្រីសុភាព អាយុជាង៥០ និងប្អូនស្រីណាន់ អាយុជិត៤០ ជាអ្នកលក់ដូរនៅក្នុងរមណីដ្ឋានអំពែភ្នំ បាននិយាយស្រដៀងគ្នាថា ចាប់តាំងពីផ្ទុះជំងឺកូវីដតាំងពីអំឡុងឆ្នាំ២០១៩មកដល់បច្ចុប្បន្ននេះ ស្ងាត់ភ្ញៀវទេសចរខ្លាំងណាស់ មានតិចតួចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ឬក៏ថ្ងៃបុណ្យជាតិមួយចំនួន។ រាល់ថ្ងៃ ពួកគាត់លក់ដូរដាច់តិចតួចគ្រាន់បានទប់ទល់ មានភ្ញៀវខ្លះមកលេងជាលក្ខណៈគ្រួសារ ហើយខ្លះទៀតកុម្មង់ខ្ចប់ទៅហូបខាងក្រៅ ។

ពួកគាត់មានលក់ម្ហូបដូចជា ផ្លិតឃ្មុំអាំង ត្រីស្រែធម្មជាតិ មាន់ ទារ អន្ទង់ កង្កែប។ល។ អាចកុម្មង់ធ្វើម្ហូបតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ ហើយតម្លៃវិញសមរម្យ ដែលភ្ញៀវអាចទទួលយកបាន ហើយពួកគាត់ចូលចិត្តមកលេងកំសាន្តនៅរមណីយដ្ឋានអំពែភ្នំនេះ គឺដើរលេងលើស្ពានយោល និងងូតទឹកស្ទឹងថែមទៀតផង ចំពោះភ្ញៀវនៅភ្នំពេញឬមកពីខេត្តផ្សេងក៏អ្នកមកលេងកំសាន្តបានផងដែរ ដោយសារតែរមណីដ្ឋានអំពែភ្នំនេះមិនឆ្ងាយពីរាជធានីភ្នំពេញឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព