Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅ​ផ្ទះៗ ខាត់ សុខឃីម កំពុងភ័យ​ខ្លួនរឿង​មួយ​នេះ​ណាស់!

  • Print

តារាចម្រៀងសម័យ និងប្រពៃណីវ័យ៤០ឆ្នាំ អ្នកនាង ខាត់ សុខឃីម កំពុងភ័យខ្លួនរឿងឡើងគីឡូស្រឺតៗ ពោលគឺឡើងទម្ងន់ពី៥០ ដល់៦០គីឡូក្រាមហើយ ក្នុងរយៈពេលតែជាងពីរខែប៉ុណ្ណោះដែលនឹងសម្រាកនៅផ្ទះគេចពីកូវិដ-១៩។

អ្នកនាង ខាត់ សុខឃីម និយាយថា នៅពេលដែលទំនេរច្រើនពីការងារសិល្បៈ ហើយសម្ងំតែនៅផ្ទះដូចសព្វថ្ងៃនេះ បានធ្វើឲ្យរបបអាហាររបស់នាងខុសមុនឆ្ងាយ។ ចំណីអាហារផ្អាប់ និងឆ្ងាញ់ៗ ត្រូវបាននាងញ៉ាំច្រើន ហើយញឹកញាប់ទៅតាមចំណង់ចំណូលចិត្ត និងពេលវេលាអំណោយផល។ ខាត់ សុខឃីម៖ "យើងហាត់ដែរដើម្បីសម្រកទម្ងន់នៅផ្ទះមិនដូចហាត់នៅក្លឹបទេ...គីឡូនៅតែឡើង។

ទាល់តែរកវិធីសម្រកថ្មីថែមទៀតហើយមើលទៅ ព្រោះបងព្រួយបារម្ភពីសុខភាពដែរនឹងណាអូន"។ តារាចម្រៀង និងកំប្លែងសម្បូរថ្វីមាត់រូបនេះ កំពុងបារម្ភពីសុខភាពខ្លាំងណាស់ដែរ ដោយខ្លាចធាត់លើសទម្ងន់ ហើយបច្ចុប្បន្នកំពុងរកវិធីសម្រកទម្ងន់ឲ្យចុះមកនៅត្រឹមទម្ងន់៥០គីឡូដូចដើមវិញ។

ជារៀងរាល់ព្រឹក និងល្ងាច នាងបានចំណាយពេលរត់ហាត់ប្រាណយ៉ាងហោច២០នាទី នៅក្នុងបរិវេណបុរីដែលនាងរស់នៅ៕

ដកស្រង់ពី៖ Sabay