នារីភេទទីបីស្រក់ទឹកភ្នែកពេលបានជួប Aum ផ្ទាល់ ក្រោយខំចំណាយប្រាក់ជាច្រើនវះកាត់ឲ្យដូច
- Details
- Category: Other News
តារាអ៊ីនធឺណិតភេទទីបីម្នាក់ បានរំភើបចិត្តឡើងស្រក់ទឹកភ្នែកតែម្ដង ពេលបានជួបកំពូលតារាសម្ដែងថៃ Aum Patcharapa ផ្ទាល់លើវេទិកា។
កាលពីចុងសប្ដាហ៍កន្លងទៅនេះ តារាម៉ូដែលកែភេទនាង Namkheng Ainarin បានមានឱកាសជួប Aum Patcharapa ដែលជាតារាក្នុងដួងចិត្តរបស់ខ្លួនតាំងពីវ័យក្មេង នៅលើឆាករបស់កម្មវិធី Toyota Buzz និងបានបង្ហាញភាពរំភើបមិនធ្លាប់មាន ទាំងឱប ទាំងថើប ថែមទាំងសារភាពទៀតថាបានចំណាយប្រាក់ជាច្រើនកែមុខមាត់ ក៏ដូចជាដើមទ្រូង ប៉ុន្តែក៏នៅមិនស្រស់ស្អាតដូចដើមទ្រូង Aum Patcharapa ឡើយ។
តារាសម្ដែងជួរមុខវ័យ ៣៩ឆ្នាំឮបែបនេះក៏ទ្រាំមិនរំភើបចិត្តមិនបាន និងបាននិយាយថានាងក៏សប្បាយចិត្តដូចគ្នាដែលមានអ្នកគាំទ្រស្រឡាញ់នាងខ្លាំងដល់ថ្នាក់នេះ។
ដកស្រង់ពី៖Sabay