កូវីដ-១៩៖ ថ្ងៃនេះអ្នកឆ្លងថ្មី ៤ នាក់, ជាសះស្បើយ ២ នាក់
- សេចក្ដីលម្អិត
- ជំពូក៖ សេចក្តីប្រកាសព័ត៌មាន
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមករា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១៨ ខែមករា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ៤ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះ កម្ពុជា មានអ្នកឆ្លងសរុប ចំនួន ១៣៨ ៦៧២ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៦០២ នាក់ និង អ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។
ដកស្រង់ពី៖ រស្មីកម្ពុជា