បណ្តាញសង្គម

កូ​វីដ​-១៩៖ ថ្ងៃនេះអ្នក​ឆ្លង​ថ្មី ៤ នាក់​, ជាសះស្បើយ ២ នាក់​

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមករា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១៨ ខែមករា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ៤ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។

 

គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះ កម្ពុជា មានអ្នកឆ្លងសរុប ចំនួន ១៣៨ ៦៧២ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៦០២ នាក់ និង អ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។

 ដកស្រង់ពី៖ រស្មីកម្ពុជា