Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈ្លោះជាមួយប្រពន្ធ កូនប្រសារ ទៅជួយឃាត់ ទាញដំបងឬស្សី វាយសម្លាប់កូនប្រសារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

  • បោះពុម្ព

កំពង់ចាម៖ បុរសម្នាក់ បានជ្រុលដៃ វាយសម្លាប់ កូនប្រសាររបស់ខ្លួន រហូតដល់ស្លាប់ ដោយប្រើដំបងឬស្សី ខណៈដែលជនរងគ្រោះ  បានចូលទៅជួយឃាត់ ជនបង្កពេលឈ្លោះ ជាមួយប្រពន្ធរបស់ខ្លួន ដែលត្រូវជាម្តាយក្មេក កាលពីវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ។

មន្រ្តីនគរបាល មូលដ្ឋានបាន ឲ្យដឹងថា ជនបង្កមានឈ្មោះ វ៉ាត វឿន អាយុ៥៥ឆ្នាំ ដោយឡែក ជនរងគ្រោះ ជាកូនប្រសារមាន ឈ្មោះ ថៃ ស៊ាងហៃ អាយុ៣៣ឆ្នាំ ។ តាមមន្រ្តីនគរបាល មុនពេលកើតហេតុ ជនបង្កដែលមាន អាការៈស្រវឹងផងនោះ បានឈ្លោះប្រកែក ជាមួយប្រពន្ធ របស់ខ្លួនឈ្មោះ លន់ ផន អាយុ៥៧ឆ្នាំ ពេលនោះ កូនប្រសារ ក៏ចូលទៅជួយឃាត់ ស្រាប់តែត្រូវឪពុកក្មេក វាយសម្លាប់ និងដំបងពីងពង់ ចំកញ្ចឹងកពីក្រោយ រហូតស្លាប់តែម្តង។

ឮ ក្រោយកើតហេតុ ជនបង្កត្រូវ បានសមត្ថកិច្ច ចុះទៅឃាត់ខ្លួន ដោយឡែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

 

ដកស្រង់ពី៖ ដើមអម្ពិល