Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តកាមរី បុកម៉ូតូ នៅលើផ្លូវជាតិលេខ៦ រងរបួសធ្ងន់២នាក់

  • បោះពុម្ព

កំពង់ធំ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តកាមរី ១គ្រឿង បានបុកម៉ូតូ ១គ្រឿង បណ្ដាលឲ្យមនុស្សចំនួន ២នាក់ រងរបួសធ្ងន់ធ្ងរ ករណីនេះកើត ឡើង នៅវេលាម៉ោង១០ និង ៥០នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

   នគរបាលចរាចរណ៍ស្រុក បានឲ្យដឹងថា រថយន្តកាមរី ពណ៌ផ្ទៃមេឃ ស្លាកលេខ ឃ.៨៨៩៤ ភព២ បើកបរពីកើតទៅលិច (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួន) ។ ចំណែកម៉ូតូ ម៉ាកហុងដាC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1X-7232 បើកបរពីលិចទៅកើត បើកដោយ ឈ្មោះ ចាន់ សាវឿន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្រែធ្នង់ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ អ្នករួមដំណើរមិនស្គាល់ឈ្មោះ  ។

នគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារអ្នកបើកបររថយន្ត វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ ក្រោយដល់កន្លែងកើត សមត្ថកិច្ចបានបញ្ជូនអ្នករបួស ទៅសង្គ្រោះនៅឯ មន្ទីរពេទ ។ ចំណែកវត្ថុតាងរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកកំពង់ស្វាយ ៕

ដកស្រង់ពី៖ដើមអម្ពិល