Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រវឹងស្រា បើករថយន្ត បុកម៉ូតូ របួសធ្ងន់បុរសម្នាក់

  • បោះពុម្ព

ភ្នំពេញ ៖ បុរសម្នាក់បើក រថយន្តលឿន ក្នុងស្ថានភាព ស្រវឹងស្រា ជ្រុលចង្កូតបុកម៉ូតូ ពីក្រោយ ពេញទំហឹងបណ្ដាលឲ្យអ្នកជិះ ម៉ូតូប៉ើងជាង១០ម៉ែត្រ រងរបួសធ្ងន់ កាលពីវេលាម៉ោង ១និង៥០ នាទី រំលងអធ្រាត្រថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្ដោយ ផ្លូវព្រះស៊ីសុវតិ្ថ  ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ១គ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាក ភ្នំពេញ 2x-4030 បើកបរដោយបុរសម្នាក់ ស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវតិ្ថ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ ចំណុចកើតហេតុខាងលើបានបុកម៉ូតូ ១គ្រឿង ម៉ាកវីវ៉ាស្គុន ពាក់ស្លាកលេខ កណ្ដាល 1E-7171 ពីក្រោយពេញទំហឹង បណ្ដាលអោយអ្នកជិះម៉ូតូប៉ើងទៅបោកនឹងថ្នល់ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ អ្នកបើករថយន្តត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ចូនទៅប៉ុស្តិ៍ នគរបាល ផ្សារកណ្ដាល១ ដើម្បីសួរនាំ។ ចំណែកម៉ូតូដែលរងកាខូចខាត ត្រូវបានសមត្ថកិច្ច ជំនាញ ចរាចរណ៍ជើងគោក វាស់វែងយកទៅរក្សារទុក នៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ៕

ដកស្រង់ពី៖ដើមអម្ពិល