Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សពពលករខ្មែរ ស្លាប់ដោយ គ្រោះថ្នាក់ចរាចរ នៅថៃ ៦នាក់ បានបញ្ជូនមក ដល់កម្ពុជាហើយ

  • បោះពុម្ព

ភ្នំពេញ៖ នៅម៉ោង ២២និង៥០នាទីយប់ ថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០១៤ សាកសពពលករខ្មែរ ចំនួន៦នាក់ ដែលបានស្លាប់ ដោយសារ គ្រោះថ្នាក់ចរាចរ នៅខេត្តឆាក់ឈឿសៅ ត្រូវអាជ្ញាធរថៃ បញ្ជូនមកដល់ ខេត្តបន្ទាយមានជ័យហើយ ។

សាកសពពលករ ៦នាក់ដែលស្លាប់នោះ មានស្រី៥នាក់ និងប្រុសម្នាក់ ។ សូមជំរាបថា រថយន្តថៃដឹក ពលករខ្មែរ បានក្រឡាប់នៅចម្ងាយ ២០គីឡូពីទីរួមខេត្ត ឆាក់ឈឿសៅ ក្នុងស្រុក ភ្នំសារ៉ាខាម បណ្តាលឲ្យស្លាប់៦នាក់ និងរបួស ១៦នាក់ ៕