Social Network

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

Read more: ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែកក្កដា...

អភិបាលរាជធានីភ្នំពេញ៖ ការកែលម្អស្ថានីយ៍បូមទឹក និងប្រព័ន្ធប្រឡាយបឹងត្របែក ត្រូវបានរាំងស្ទះដោយសារជំងឺកូវីដ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការងារស្តារអាងស្តុកទឹក ការស្ថាបនាជញ្ជាំងបេតុង ទប់ដីព័ទ្ធជុំវិញអាងស្តុកទឹក និងស្ដារភក់ចេញពីអាងស្តុកទឹកប្រឡាយបឹងត្របែក ក៏ដូចជាការកែលម្អ ដាក់ម៉ូទ័របូមថ្មី ដែលមានសមត្ថភាពបូមខ្លាំង គឺគ្រោងធ្វើតាំងពី ២ឆ្នាំមុនមកម្ល៉េះ ដោយបានបញ្ជាទិញម៉ូទ័របូមពីប្រទេសអាល្លឺម៉ង់។

Read more: អភិបាលរាជធានីភ្នំពេញ៖ ការកែលម្អស្ថានីយ៍បូមទឹក និងប្រព័ន្ធប្រឡាយបឹងត្របែក...

(មានវីដេអូ) រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២

 

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំប្រជុំដកពិសោធន៍ការប្រារព្ធពិធីខួបលើកទី៤៥ ទិវានៃការចងចាំ ដើម្បីបំពេញបន្ថែមចំណុចខ្វះខាត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

Read more: នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំប្រជុំដកពិសោធន៍ការប្រារព្ធពិធីខួបលើកទី៤៥...

BREAKING: គ.ជ.ប សម្រេចដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងឲ្យធ្វើលិខិតសុំទោសជាសាធារណៈ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ លោក ឌឹម សុវណ្ណារុំ ភេទប្រុស សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង សោម សូរីដា ភេទប្រុស អគ្គលេខាធិការរង គ.ជ.ប ជាតំណាងឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។

Read more: BREAKING: គ.ជ.ប សម្រេចដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ...

ព័ត៌មានលម្អិត ករណីប្រចណ្ឌអតីតប្រពន្ធ ក្លាយជាឃាតក.ម្ម បា.ញ់សម្លា.ប់ដល់ក្នុងផ្ទះ នៅចាក់អង្រែ

អំពើឃាតកម្មមួយ បានកើតឡើង ដោយសារអតីតប្តី បានបាញ់សម្លា.ប់អតីតប្រពន្ធ បណ្តាលអោយស្លា.ប់ ក្នុងថ្លុកឈាម នៅក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៥រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

Read more: ព័ត៌មានលម្អិត ករណីប្រចណ្ឌអតីតប្រពន្ធ ក្លាយជាឃាតក.ម្ម...

ហេតុផលតែមួយគត់ Marian Rivera សម្រេចចិត្តច្រានចោលថតរឿងកូរ៉េ ជាមួយ Kim Seon Ho

Marian Rivera កំពូលតារាសម្ដែងស្រីឆ្នើមប្រចាំប្រទេស ហ្វីលីពីន ត្រូវបានផលិតករកូរ៉េអញ្ជើញឱ្យចូលរួមក្នុងគម្រោងភាពយន្តកូរ៉េ ប៉ុន្តែតារាស្រីរូបនេះបដិសេធ ព្រោះតែហេតុផលតែមួយគត់ ដែលចង់នាងជាប់មិនអាចឈានជើងឆ្ងាយផ្ទះ ទោះបីក្នុងលក្ខខណ្ឌប្រាក់ច្រើនប៉ុណ្ណាក៏ដោយ។

Read more: ហេតុផលតែមួយគត់ Marian Rivera សម្រេចចិត្តច្រានចោលថតរឿងកូរ៉េ ជាមួយ Kim Seon Ho

ក្រុមហ៊ុន Meta ប្រមូលផ្តុំសិល្បករក្នុងស្រុកដាក់ដំណើរការយុទ្ធនាការលើកកម្ពស់ឯកជនភាព និងសុវត្ថិភាពអនឡាញ

ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook កំពុងដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដែលមិនធ្លាប់មានរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយនាំមករួមគ្នានូវសិល្បករ វិចិត្រករគំនូរ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាពតាមរយៈគេហទំព័រ “ប្រូហ្វាលរបស់អ្នក ផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/។

Read more: ក្រុមហ៊ុន Meta...

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសថាបើទោះជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ រហូតដល់ដូសទី១០ ឬដូសទី២០ ក៏មិនយកលុយពីពលរដ្ឋនោះដែរ (Video inside)

(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាបើទោះបីជាមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ដូសទី១០ ឬដូសទី២០ ក៏មិនយកលុយពីប្រជាពលរដ្ឋនោះដែរ ខណៈពេលវេលានេះមិនមែនជាពេលយកលុយពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាជាពេលវេលាត្រូវជួយប្រជាពលរដ្ឋ។

Read more: TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសថាបើទោះជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ...

នគរបាល​ក្រុង​តា​ខ្មៅ ​តាម​ប្រមាញ់​ក្រុម​ចោរឆក់​​២​នាក់តាម​ផ្លូវ​បេតុង

នគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយវរសេនីយ៌ឯក យី វណ្ណដា អធិការ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចោរឆក់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១១ព្រឹក នៅតាមផ្លូវបេតុង ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

Read more: នគរបាល​ក្រុង​តា​ខ្មៅ ​តាម​ប្រមាញ់​ក្រុម​ចោរឆក់​​២​នាក់តាម​ផ្លូវ​បេតុង

ឃើញគេជិះ Toyota Raize ច្រើន! Honda ត្រៀមចេញ​ឡានស៊េរីអ៊ីចឹងដែរ

ក្រុមហ៊ុន Honda ទំនងបញ្ចេញរថយន្ត SUV ថ្មីរបស់ខ្លួន ដើម្បីប្រជែងនឹង Toyota Raize ដែលគេកំពុងពេញនិយមខ្លាំង។ តែយ៉ាងណា គេប៉ាន់ស្មានថា រថយន្ត Honda ថ្មីនេះនឹងត្រូវអភិវឌ្ឍលើ Concept រថយន្ត Honda SUV RS ដែលត្រូវបានបង្ហាញរួចមកហើយនៅព្រឹត្តិការណ៍ GIIAS 2021។

Read more: ឃើញគេជិះ Toyota Raize ច្រើន! Honda ត្រៀមចេញ​ឡានស៊េរីអ៊ីចឹងដែរ

កីតម្បាញពាក់កណ្តាលស្វ័យប្រវត្តិ អាចរក ប្រាក់ចំណូលជួយគ្រួសារបានយ៉ាងប្រសើរ

 

កីតម្បាញពាក់កណ្តាលស្វ័យប្រវត្តិ អាចរក ប្រាក់ចំណូលជួយគ្រួសារបានយ៉ាងប្រសើរ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឲ្យពន្លឿនការងាររៀបចំផែនការយុទ្ធសាស្ត្រទាញ យកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឱ្យបានឆាប់

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីកំណែចុងក្រោយ នៃផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងទៅអន្តរក្រសួងពាក់ព័ន្ធចំនួន១៥ ដើម្បីពិនិត្យ និងសម្រចជាលើកចុងក្រោយ។

Read more: រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឲ្យពន្លឿនការងាររៀបចំផែនការយុទ្ធសាស្ត្រទាញ...

ព្រឹត្តិការណ៍ មហាបាតុភូតធម្មជាតិ ដ៏អស្ចារ្យ ព្រះអាទិត្យ រះចំកំពូលកណ្តាល ប្រាសាទអង្គរវត្ត ឆ្នាំនេះ ចំថ្ងៃដើមទ្រព្យតែម្តង

ភ្នំពេញ ៖ ព្រឹត្តិការណ៍ មហាបាតុភូត ដ៏អស្ចារ្យ ព្រះអាទិត្យ រះចំកំពូលកណ្តាល ប្រាង្គប្រាសាទអង្គរវត្ត ត្រូវបានអ្នកជំនាញ អះអាងថា នឹងកើតមានឡើង នៅក្នុងខែនេះ គឺចំនឹងថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដែលថ្ងៃចន្ទនេះ ក៏ត្រូវបាន ពលរដ្ឋកម្ពុជា ភាគច្រើនចាត់ទុកថា ជាថ្ងៃដើមសប្តាហ៍ ដើមទ្រព្យផងដែរ ។

Read more: ព្រឹត្តិការណ៍ មហាបាតុភូតធម្មជាតិ ដ៏អស្ចារ្យ ព្រះអាទិត្យ រះចំកំពូលកណ្តាល...

សម្ដេចតេជោ មិនលើកទឹកចិត្តពលរដ្ឋខ្លួន សុំធ្វើទ័ពនៅអ៊ុយក្រែន ដែលប្រៀបដូចយកសាំង ដាក់លើភ្លើងបន្ថែម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្លួន ជាពិសេសយុវវ័យ សុំធ្វើកងទ័ពនៅអ៊ុយក្រែនឡើយ គឺប្រៀបដូចជា យកសាំងទៅចាក់លើភ្លើងបន្ថែម។

ការបញ្ជាក់របស់ សម្តេចតេជោ នេះបន្ទាប់មានអ្នកលេងហ្វេសប៊ុក មួយចំនួនបានខមមិន ក្នុងបណ្តាញសង្គមហ្វេសប៊ុកសម្តេចថា ចង់ទៅធ្វើកងទ័ពនៅប្រទេសអ៊ុយក្រែន ដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោបានអំពាវនាវ ដល់ប្រជាពលរដ្ឋកុំចង់ទៅធ្វើកងទ័ព ជួយអ៊ុយក្រែន ព្រោះប្រៀបបានយកសាំងចាក់ក្នុងភ្លើង។

សម្តេចបញ្ជាក់ថា «ឥឡូវសូម្បីតែកូនក្មេង ក៏ចេះយកចិត្តទុកដាក់លើអ៊ុយក្រែន និងរុស្ស៊ីវៃគ្នាដែរ ប៉ុន្តែសូមអំពាវនាវ ដល់ប្រជាពលរដ្ឋរបស់យើង កុំឲ្យឈានហួសរហូតដល់ស្ម័គ្រចិត្ត ដល់ធ្វើទាហានជួយអ៊ុយក្រែន ដូចប្រទេសមួយចំនួន។

ខ្ញុំមិនផ្តល់ឱកាសឲ្យទៅទេ ព្រោះទៅនឹងគឺទី១ គ្មានអីដឹកទេ ហើយទី២កុំ យកសាំងចាក់លើភ្លើង»។ សម្តេចបន្តថា បើភ្លើងកំពុងឆេះហើយ កុំចាក់សាំងបន្ថែម ត្រូវធ្វើយ៉ាងណាជួយពន្លត់ ។

សម្តេចថា មានពលរដ្ឋមួយចំនួន ចង់ធ្វើទ័ពជួយអ៊ុយក្រែន ចំណុចនេះគឺមិនលើកទឹកចិត្តនោះទេ ព្រោះ អ៊ុយក្រែនក៏មិនឲ្យចូល ក្នុងកងទ័ពគេនោះទេ ហើយយើងក៏គ្មាន សមត្ថភាពធ្វើបែបនេះទេ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានអំពាវនាវឲ្យមានការសន្ទនាចរចាគ្នា និងបញ្ឈប់បទឈប់បាញ់ រវាងរុស្ស៊ីនិងអ៊ុយក្រែន។

សម្តេចក៏បានលើកឡើងថា សម្តេចមិនគាំទ្រ ឬលើកទឹកឲ្យមានការបំបែករដ្ឋ និងមិនគាំទ្រឬប្រឆាំង ជាមួយនឹងការប្រើប្រាស់កំលាំង គំរាមប្រើប្រាស់កំលាំង ដោយអំពាវនាវ ឲ្យមានការចរចាដោយគិតថា មិនអាចយកសង្គ្រាមបញ្ចប់

ដោយសង្គ្រាមបាននោះទេ។សម្តេច បន្ថែមថា សម្តេចបានតាមដានសភាពយ៉ាងដិតដល់ ប៉ុន្តែឃើញសង្គ្រាម រុស្ស៊ីនិងអ៊ុយក្រែន ចេះតែរុលទៅមុខ ដូច្នេះបានជាកម្ពុជាសម្រេចចូលរួម ធ្វើជាសហស្ថានិក នៃសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតអង្កការ សហប្រជាជាតិ (គាំទ្រអ៊ុយក្រែន)។

សម្តេចតេជោសង្កត់ធ្ងន់ថា «ខ្ញុំចេញបញ្ជាក់ត្រឹមតែ៣ម៉ោងកន្លះមុន ការបោះឆ្នោតតែប៉ុណ្ណោះ ព្រោះយើងមិនអាចប្រងើយកណ្តើយ ចំពោះការវៃលុកទ្រង់ទ្រាយធំ ពីប្រទេសមួយទៅប្រទេសមួយបានទេ។

អីចឹងកម្ពុជាប្រកាន់យកឥរិយាបថមួយ ដែលចំណុចនេះមិនមាន អ្នកណាមកចលនានោះទេ គឺវាស្ថិតក្នុងគោលការណ៍ នឹងរដ្ឋអធិបតេយ្យមួយ ទាក់ទិននឹងសេចក្តីសម្រេច ពាក់ព័ន្ធនឹងការគាំទ្រ ឬមិនគាំទ្រ»។ សម្តេចបន្ថែមថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែសាហាវទៅៗ ។

សម្ដេចបានប្រាប់ទៅលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រេសិតអាស៊ាន ធ្វើការពិភាក្សាជាមួយដៃគូរអាស៊ាន អំពាវនាវឲ្យមានការឈប់បាញ់។ សម្តេចបញ្ជាក់ថា «ខ្ញុំមិនជឿថា រុស្សី យកឈ្នះអ៊ុយក្រែនបានទេ!

ខ្ញុំមិនជឿទេ ហើយអ៊ុយក្រែនមិនអាចសម្លាប់កងទ័បរុស្ស៊ី នៅលើទឹកអ៊ុយក្រែនបានដែរ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ជម្រើសសម្រាប់រុស្ស៊ី និងអ៊ុយក្រែន មានតែការចរចាគ្នា ហើយដើម្បីការចរចាគ្នាបាន គឺមានតែបញ្ចប់បទឈប់បាញ់។

ពិតហើយ រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងពីបទឈប់បាញ់ នៅច្រករបៀង ប៉ុន្តែបានអនុវត្តក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ សម្រាប់ជម្លៀសប្រជាជន និងបញ្ជូនម្ហូបអាហារ តែបទឈប់បាននេះ ត្រូវបានបាញ់ឡើងវិញ៕

ដកស្រង់ពី៖ ដើមអម្ពិល 

ហេតុផលពិតនៅពីក្រោយរូបភាពដ៏ល្បីតារាថៃ Pumpui ឈរបូមទឹកដោះឥតបិទបាំង

នៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Instagram ហាក់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរូប ភាពមួយសន្លឹករបស់តារាម៉ូដែលថៃ Pumpui Pantipa ខណៈតារាស្រីរូបនេះកំពុងឈរបូមទឹកដោះ។

Read more: ហេតុផលពិតនៅពីក្រោយរូបភាពដ៏ល្បីតារាថៃ Pumpui ឈរបូមទឹកដោះឥតបិទបាំង

សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពជាតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍថែមទៀត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រេីនខ្លាំងថែមទៀត។

Read more: សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពជាតម្លៃដែលមិនអាចកាត់ថ្លៃបាន...

អឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាឲ្យកងទ័ពទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍របស់សម្តេចតេជោ «ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ» !

(ភ្នំពេញ)៖ ក្នុងសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្

Read more: អឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាឲ្យកងទ័ពទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់...

ដឹងអត់ រាល់១នាទីលើអ៊ីនធឺណិត មានរឿងអ្វីខ្លះបានកើតឡើង?

១នាទី ក្នុងជីវិតប្រចាំថ្ងៃរបស់យើងអាចមិនធ្វើអ្វីបានច្រើននោះទេ ប៉ុន្ដែចំពោះអ៊ីនធឺណិតវិញ ដែលបានភ្ជាប់ទំនាក់ទំនងទៅលើពិភពលោកប្រមាណ ៥ពាន់លាននាក់ គឺមានរឿងជាច្រើនបានកើតឡើង ត្រឹម១នាទីប៉ុណ្ណោះ។

Read more: ដឹងអត់ រាល់១នាទីលើអ៊ីនធឺណិត មានរឿងអ្វីខ្លះបានកើតឡើង?

(មានវីដេអូ)មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានតម្លៃជាង៥០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់ នាចុងខែវិច្ឆិកានេះ នឹងបំរើសេវាសុខាភិបាលប្រកបដោយបរិក្ខារទំនើប ស្តង់ដារខ្ពស់

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានតម្លៃជាង៥០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់ នាចុងខែវិច្ឆិកានេះ នឹងបំរើសេវាសុខាភិបាលប្រកបដោយបរិក្ខារទំនើប ស្តង់ដារខ្ពស់

អគ្គនាយក​ស៊ី​ម៉ាក់ ៖ សំណល់​មិន​ទាន់​ផ្ទុះ​ក្នុង​ដី និង​ក្នុង​ទឹក ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​មួយទៀត

រាជធានីភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា«ស៊ីម៉ាក់»បានបញ្ជាក់ថា សំណល់មិនទាន់ផ្ទុះនៅក្នុងដី និងក្នុងទឹក ជាបញ្ហាប្រឈមមួយទៀតសម្រាប់កម្ពុជា ។

Read more: អគ្គនាយក​ស៊ី​ម៉ាក់ ៖ សំណល់​មិន​ទាន់​ផ្ទុះ​ក្នុង​ដី និង​ក្នុង​ទឹក...