ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បាននិយាយថា អ្នកសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) "នឹងបរាជ័យ" នៅពេលដែលលោកស្នើសភាឲ្យអនុញ្ញាត ជាផ្លូវការ ដល់កងទ័ពដើម្បី ប្រឆាំងពួកគេ។
តៃប៉ិ៖ ក្រុមសង្គ្រោះ បានព្យាយាមយ៉ាងខ្លាំង ចាប់តាំងពីការ ធ្លាក់យន្តហោះ TransAsia ចំនួន ៨ថ្ងៃមកនេះ ក្នុងការស្វែងរក ជនរងគ្រោះដែល កំពុងបាត់ខ្លួន ហើយទីបំផុតសាកសព ជនជាតិចិន ម្នាក់ និង ជាចុងក្រោយ ត្រូវបានរកឃើញ កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បណ្តាលឲ្យមនុស្សស្លាប់ សរុបកើនដល់ ៤៣នាក់។
Read more: រកឃើញ សពចុងក្រោយ ហើយ បន្ទាប់ពីការធ្លាក់ យន្តហោះ តៃវ៉ាន់
ស្រីណាហ្គា៖ មន្រ្តីយោធាឥណ្ឌា បាននិយាយថា កងយោធា របស់ឥណ្ឌាចំនួន ០២នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រ យោធាមួយគ្រឿង បានធ្លាក់កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈ នៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។
Read more: ធ្លាក់ឧទ្ធម្ភាគចក្រ យោធាមួយគ្រឿង នៅឥណ្ឌា ស្លាប់២នាក់
តូក្យូ៖ សារព័ត៌មាន ក្នុងស្រុកជប៉ុន បានផ្សាយថា ឧទ្ធម្ភាគចក្រស្វ័យការពារ ដែនសមុទ្រមួយគ្រឿង និងមនុស្ស ០៣នាក់ នៅលើនោះ កំពុងបាត់ដំណឹង នៅឡើយគិតមកដល់យប់ ថ្ងៃព្រហស្បតិ៍ ទី១២។
Read more: បាត់ដំណឹង ឧទ្ធម្ភាគចក្រ ស្វ័យការពារ ជប៉ុនមួយគ្រឿង និងក្រុម អាកាសយានិក ៣នាក់
តូក្យូ៖ នាយករដ្ឋមន្រ្តី ជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ នៅព្រឹកថ្ងៃអាទិត្យនេះ បានធ្វើថ្កោលទោសយ៉ាងក្រៃ លែងទៅលើក្រុមឧទ្ទាម ប្រដាប់អាវុធឥស្លាម និយម IS បន្ទាប់ពី ទទួលបានវីឌីអូ បង្ហោះក្នុងគេហទំព័រស្ដីពី ការសម្លាប់ចំណាប់ខ្មាំង ជនជាតិជប៉ុនឈ្មោះ ហារ៉ួណា យូកាវ៉ា នាពេលថ្មីៗនេះ។
Read more: ជប៉ុនថ្កោលទោសយ៉ាងខ្លាំង ចំពោះក្រុមឧទ្ទាម ដែលបានសម្លាប់...
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ត្រូវបានគេរំពឹងទុកថា នឹងធ្វើការថ្លែងសារ ជូនសហរដ្ឋ ទាំងមូល ស្តីពីការ គម្រាមកំហែង ដោយអំពើភេរវកម្ម ជាសកល នៅក្នុងទិវាប្រចាំឆ្នាំ ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០១៥
Read more: លោក អូបាម៉ា នឹងប្រាប់សហរដ្ឋ ទាំងមូលថា ពិភពលោក កំពុងគ្របដណ្តប់ ដោយភេរវកម្មហើយ
បាងកក៖ ព្រះរាជាណាចក្រ ថៃឡង់ដ៍ អាចនឹងទទួលស្គាល់ មនុស្សភេទទីបី ក្នុងច្បាប់រដ្ឋធម្ម នុញ្ញថ្មីរបស់ខ្លួន នាពេលឆាប់ៗ ខាងមុខ ដែលវាជា លើកទីមួយហើយ នៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ។
Read more: មនុស្សខ្ទើយ នឹងទទួលស្គាល់ ជាផ្លូវការ ដោយច្បាប់ រដ្ឋធម្មនុញ្ញថៃ ថ្មី
គូឡាឡាំពួរ ៖ យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង២១នាក់ផ្សេងទៀត រងរបួស នៅព្រឹកថ្ងៃ ព្រហស្បតិ៍នេះ ដោយសារតែ រថយន្តក្រុង ទេសចរណ៍មួយគ្រឿង ជួបនឹងគ្រោះថ្នាក់ក្រឡាប់ និងបណ្ដាលឲ្យ ផ្ទុះឆេះតែម្ដង ។
Read more: ក្រឡាប់ ឆេះរថយន្ត ទេសចរណ៍ម៉ាឡេស៊ី នាំឲ្យ មនុស្ស ២៩នាក់ស្លាប់ និង របួស
វ៉ាស៊ីនតោន៖ ប្រជាជន លើពិភពលោក នៅតែជឿនជាក់ថា ក្រុម អាល់កៃដា មិនដែលរលាយ សាបសូន្យនោះទេ ទោះបីជាមេឃ្លោង របស់ពួកគេ គឺ អូសាម៉ា ប៊ិនទ្បាដិន ត្រូវបាន យោធាអាមេរិកសម្លាប់ កាលពីឆ្នាំ២០១១ ក៏ដោយ ជាពិសេស ក្រុមភេវរករ នេះកាន់តែខ្លាំង ជាងមុនទៅទៀត ចាប់តាំងពី ឆ្នាំ២០១៤ មកនេះ។
Read more: ពួកភេរវករ អាល់កៃដា នៅតែបង្ក អសន្ដិសុខខ្លាំង ដល់ពិភពលោក
ញូដេលី ៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០១៥ នេះបានចេញ ប្រតិបត្តិការ ស៊ើបអង្កេត ទៅលើ ករណីដែល កងកម្លាំងខ្លួនបាន រកឃើញសាកសព ជាង ១០០នាក់ អណ្តែតតាមទន្លេ ហ្គាង ។
Read more: អាជ្ញាធរឥណ្ឌា បញ្ជាឲ្យស៊ើប អង្កេតសាកសព ១០០នាក់ ដែលអណ្តែត ក្នុងទន្លេហ្គាង
ពួកអ្នកស៊ើប អង្កេតរបស់អាមេរិក និងឥណ្ឌូណេស៊ី ពីរឿងធ្លាក់យន្ដហោះ មានប្រវត្ដិសាស្ដ្រ រួមមួយដែល ជួនកាល មានទំនាក់ទំនងតានតឹង ដែលកំពុងវិលត្រឡប់ ទៅរកចុងទសវត្សរ៍ ឆ្នាំ១៩៩០ ដែលពួកមន្ដ្រី សហរដ្ឋអាមេរិក និយាយថា អាចប៉ះពាល់ ដល់ការស៊ើបអង្កេតយន្ដហោះ Air Asia នាពេលបច្ចុប្បន្ននេះ ។
Read more: ភាពតានតឹង រវាងសហរដ្ឋអាមេរិក នឹងឥណ្ឌូណេស៊ី...
អូសាកា ៖ ក្មេងប្រុស ជំទង់ជនជាតិ កូរ៉េខាងត្បូងម្នាក់ បានស្លាប់ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី០១ ខែមករា ឆ្នាំ ២០១៥ បន្ទាប់ពីរូបគេ រួមជាមួយមនុស្សសរុប ៦០នាក់ បានលោតចូល ទៅក្នុងទឹកទន្លេមួយ ក្នុងទីក្រុង អូសាកា ប្រទេសជប៉ុន ដើម្បីប្រារព្ធ ពិធីបុណ្យចូលឆ្នាំសកល តាមបែប Hanshin Tigers ។
Read more: ក្មេងប្រុស កូរ៉េខាងត្បូង ស្លាប់ដោយសារ លោតទឹកពីលើស្ពាន អបអរឆ្នាំថ្មី
(ស៊ីអិអិន) ៖ ក្រុមអ្នករុករក កំពុងតែព្យាយាម បន្ថែមទៀត ក្នុងការស្វែងរក យន្តហោះដែលបាត់ខ្លួន រួមជាមួយនឹងអ្នក ដំណើរជាង ១៥០នាក់ផ្សេងទៀត ដែលត្រូវបាន គេជឿជាក់ថា កំពុងជាប់ខ្លួន ក្នុងតួយន្តហោះ របស់ក្រុមហ៊ុន AirAsia ដែលបានធ្លាក់ ទៅក្នុងផ្ទៃសមុទ្រ កោះឈ្វា របស់ប្រទេស ឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ។
Read more: សព ៩នាក់ប៉ុណ្ណោះ ទើបរកឃើញ ក្រោយការធ្លាក់ យន្តហោះ AirAsia
ស៊ីរី ៖ ទូរទស្សន៍ប៊ីប៊ីស៊ី ផ្សព្វផ្សាយ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ថា ចំនួនអ្នកស្លាប់ នៅក្នុងសង្រ្គាម ប្រទេសស៊ីរី មានរហូតដល់ ៧៦.០០០នាក់ ។
Read more: ឆ្នាំ២០១៤ អ្នកស្លាប់ ក្នុងសង្រ្គាម នៅស៊ីរី អស់ចំនួន ៧៦.០០០ នាក់
ឥណ្ឌូនេស៊ី៖ បណ្តាញព័ត៌មាន របស់ឥណ្ឌូនេស៊ី បានចេញផ្សាយ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤នេះ ថាជើងហោះហើរ QZ 8501 របស់ក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា (Air Asia) បានបាត់ការទាក់ទង ពេលកំពុងហោះចេញ ពីប្រទេសឥណ្ឌូនេស៊ី ទៅ កាន់ប្រទេសសិង្ហបុរី ។
សេអ៊ូល៖ បើតាមទីភ្នាក់ងារ ព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយកាលពីថ្ងៃសុក្រថា កម្មករចំនួន ០៣នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់ និងម្នាក់ទៀតរបួស ក្រោយឧប្បតិហេតុ ធ្លាយឧស្ម័ន នៅក្នុងកាដ្ឋាន នៃរោងចក្រ រ៉េអាក់ទ័រ នុយក្លេអ៊ែរថ្មី ដែលកំពុងសាងសង់ ស្ថិតនៅភាគ អាគ្នេយ៍ប្រទេស កូរ៉េខាងត្បូង។
Read more: ធ្លាយឧស្ម័ន ក្នុងកាដ្ឋាន រោងចក្ររ៉េអាក់ទ័រ នុយក្លេអ៊ែរ នៅកូរ៉េខាងត្បូង ស្លាប់...
តេហេរ៉ង់៖ យោធារបស់ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានប្រើប្រាស់នូវ ប្រភេទយន្តហោះ អត្តឃាត តែគ្មានមនុស្សជិះ កាលពីថ្ងៃសុក្រ ទី២៦ ខែធ្នូ នៅក្នុងសម យុទ្ធយោធា ដែលមាន រយៈពេល ៦ថ្ងៃ ដែលកំពុងប្រព្រឹត្ត ទៅភាគខាងត្បូង និង អាគ្នេយ៍ ប្រទេស។
Read more: អ៊ីរ៉ង់ប្រើប្រាស់ យន្តហោះ អត្តឃាត វាយប្រហារ ទីតាំងសត្រូវ
មហាសន្និបាត នៃអង្គការ សហប្រជាជាតិ បានអនុម័ត ដំណោះស្រាយ មួយកាលពីថ្ងៃសុក្រ ដោយតម្រូវ ឲ្យប្រទេស អ៊ីស្រាអែល សងប្រទេស លីបង់ ចំនួន ៨៥០លានដុល្លារ នៅក្នុងក្ដីអន្ដរាយមួយ ដោយសារតែ កំពប់ធ្លាយប្រេងកាត បង្កឡើងដោយ ការវាយប្រហារតាមអាកាស មួយរបស់ អ៊ីស្រាអែល ទៅលើ កន្លែងស្ដុកប្រេងកាត នៅពេលប្រទេស អីុស្រាអែល ធ្វើសង្គ្រាម ជាមួយក្រុម Hezbollah កាលពីខែកក្កដា ឆ្នាំ២០០៦នោះ។
អង្គសន្និបាត បានបោះឆ្នោត សម្រេច ១៧០ទល់ នឹង៦សំឡេង ក្នុងការអនុម័ត ដំណោះស្រាយ ជាមួយ ៣សំឡេងអនុប្បវាទ ។ ប្រទេស អ៊ីស្រាអែល សហរដ្ឋអាមេរិក កាណាដា អូ្រស្ដាលី មីក្រូណេសីុ និងម៉ាស្ហាល អាយឡេនដ៍ បោះឆ្នោតថា "ទេ" ។ ដំណោះស្រាយ តាមរយៈ មហាសន្និបាតនោះ នៅមិនទាន់មានលក្ខណៈ ស្របច្បាប់មែនពិត ប៉ុន្ដែបានឆ្លុះបញ្ចាំង ឲ្យឃើញពីមតិពិភពលោកនោះហើយ ។
ខាងបេសកកម្ម ប្រចាំអង្គការ សហប្រជាជាតិ នៃប្រទេស អ៊ីស្រាអែល នៅពុំទាន់ឆ្លើយតបភ្លាមៗ នៅឡើយទេ ចំពោះការស្នើសុំ ឲ្យមានការអធិប្បាយ ។ មហាសន្និបាត បានបង្ហាញ ឲ្យដឹងតាម ការសរុបសន្និដ្ឋានថា នៅក្នុងរបាយការណ៍ មួយដែលត្រូវបាន ធ្វើឡើងដោយអគ្គលេខាធិការ នៃអង្គការ សហប្រជាជាតិលោក Ban Ki-moon ថា បានសិក្សាឃើញថា តម្លៃនៃការអន្ដរាយ ចំពោះប្រទេសលីបង់កើន ឡើងដល់ ៨៥៦.៤លានដុល្លារ នៅឆ្នាំ២០១៤ ។
មហាសន្និបាត បានទាមទារ ឲ្យប្រទេសអ៊ីស្រាអែល ត្រូវតែសងការ ជួសជុល ការខូចខាតនេះ ។ ឯកអគ្គរដ្ឋទូត ប្រចាំអង្គការសហប្រជាជាតិលោក Nawaf Salam នៃប្រទេសលីបង់ និយាយថា ប្រទេសរបស់ លោកចាត់ទុកថា ដំណោះស្រាយនេះ ជាការចម្រើនជឿនលឿនចម្បង ពីព្រោះវា បានកំណត់ទៅលើ ការទូទាត់សង ជួសជុលក្ដីអន្ដរាយ ៕
ដកស្រង់ពី ៖កម្ពុជាថ្មី
ដាម៉ាស៖ ទូរទស្សន៍ ផេនអារ៉ាប់ អាល់ម៉ាយ៉ាឌីន បានផ្សាយថា ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) សរុបចំនួន ៣៣នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ ទី១៩ ខែធ្នូ អំឡុងពេលប៉ះទង្គិច ជាមួយពួកឃឺដ ស្ថិតនៅទីក្រុង កូបានី ភាគខាងជើង ប្រទេសស៊ីរី ដែលជាទីក្រុង នៅជាប់ នឹងព្រំដែន ជាមួយប្រទេស តួកគី។
Read more: ពួកឃឺដ សម្លាប់ក្រុមឧទ្ទាម IS ៣៣នាក់ នៅភាគខាងជើងស៊ីរី
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យ មន្ទីរប៉ង់តាហ្គោន អាម៉េរិក បាននិយាយ កាលពីថ្ងៃសុក្រ ទី១៩ ខែធ្នូថា កងកម្លំាងអាម៉េរិក រហូតដល់ ១.៣០០នាក់ ក្នុងនោះ មានប្រមាណ ១.០០០នាក់ នឹងត្រូវចាប់ផ្តើម ដើម្បីពង្រាយ នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅចុងខែមករា ឆ្នាំក្រោយ ដើម្បីជួយដល់ កងសន្តិសុខប្រទេសនេះ ប្រយុទ្ធប្រឆំាង នឹងក្រុមឧទ្ទាមរដ្ឋ ឥស្លាម (IS) ។
Read more: មន្ទីរប៉ង់តាហ្គោន អនុញ្ញាត ឲ្យពង្រាយកងកម្លំាង ១.៣០០នាក់ បន្ថែម នៅអ៊ីរ៉ាក់
ញូដេលី ៖ យ៉ាងហោចណាស់ កុមារ ៥នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀត ទទួលរងរបួស បន្ទាប់ពី រថភ្លើងដឹកអ្នកដំណើរ មួយខ្សែ បានបុក ចំកណ្តាលរថយន្តក្រុង ដឹកក្មេងៗ សិស្សមួយ គ្រឿង ស្ថិតនៅ តំបន់មួយ ក្នុងរដ្ឋ យូតតា ប្រាដែស ភាគខាងជើង ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ ២០១៤ នេះតែម្តង។
Read more: រថភ្លើង បុករថយន្តដឹក សិស្សសាលា នៅឥណ្ឌា, ស្លាប់ និង របួស ៣០នាក់