ភ្នំពេញ៖ នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនានេះ បានចេញសេចក្តីប្រកាស លើគេហទំព័ររបស់ខ្លួន សូមឲ្យប្រជាជនកម្ពុជាទាំងមូល មានការប្រុងប្រយ័ត្ន ដោយសារ កម្ពុជា ទទួលរងនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលអាចបណ្តាលឲ្យ មានផលប៉ះពាល់ជាច្រើន។
Read more: ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី ២៩ ខែ មិថុនានេះ
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនានេះ បានសំណូមពរ ក្រុមហ៊ុនធ្វើអាជីវកម្ម ខ្សែអ៊ីនធឺណែត ខ្សែទូរស័ព្ទ និងទូរទស្សន៍ខ្សែកាប មេត្តាប្រញាប់ ដោះខ្សែចេញពីលើ បង្គោលអគ្គិសនី តង់ស្យុងខ្ពស់។
Read more: អគ្គិសនីកម្ពុជា សំណូមពរ ក្រុមហ៊ុន អ៊ីនធឺណែត ទូរស័ព្ទ និងទូរទស្សន៍ខ្សែកាប...
ភ្នំពេញ៖ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ឌៃ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជនទាំង២ភេទ ឲ្យចូលបម្រើការងារ ជាមន្ត្រីនគរបាលជាតិ ចំណុះឲ្យ អគ្គនាយកដ្ឋានទើបបង្កើតថ្មី មួយនេះ សម្រាប់ឆ្នាំ២០១៤ ចំនួន១៥នាក់ ដោយតម្រូវឲ្យ បេក្ខជនទាំងអស់ ត្រូវមានបរិញ្ញាបត្រ វិទ្យាសាស្រ្តកុំព្យូទ័រ។ ព័ត៌មានលម្អិត សូមអានលិខិតខាងក្រោម។
Read more: ដំណឹងប្រឡងជ្រើសរើស ឲ្យចូលបម្រើការងារ ជាមន្ត្រីនគរបាល អគ្គនាយកដ្ឋាន...
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន រដ្ឋសភាព សូមជម្រាប់ជូន សាធារណជន ឲ្យបានជ្រាបថា នៅថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មិថុនា ឆ្នាំ ២០១៤ វេលាម៉ោង ៨០០ ព្រឹក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្ដសម័យប្រជុំ រដ្ឋសភាលើទី២ នីតិកាលទី៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
Read more: រដ្ឋសភា នឹងបន្តសម័យប្រជុំ លើកទី២ នីតិកាលទី៥ លើរបៀបវរៈ ចំនួន៤
កំពង់ចាម៖ សាលាខេត្តកំពង់ចាម បានចេញសេចក្តីជួនដំណឹង ស្តីពីការប្រឡងប្រជែង ជ្រើសរើស ឲ្យចូលបម្រើ ការងារ ជាមន្រ្តីនគរបាលជាតិ សម្រាប់អង្គភាពនានា ចំណុះឲ្យ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម។ លិខិតនេះ ចុះហត្ថលេខា ដោយ ឯកឧត្តម ជឹម លាវ អភិបាលរងខេត្ត និងប្រធានក្រុមការងារ រៀបចំការប្រឡងជ្រើសរើស។
Read more: សេចក្តីជួនដំណឹង ស្តីពីការប្រឡង ជ្រើសរើស ឲ្យចូលបម្រើ ការងារ ជាមន្រ្តីនគរបាល...
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញលិខិតជួនដំណឹង ស្តីពីការជ្រើសរើស យុវជន ដែលជាសិស្ស និស្សិត ទាំង២ភេទ ឲ្យចូលបម្រើ ការងារ ជាមន្រ្តីនគរបាលជាតិ សម្រាប់អង្គភាពនានា ចំណុះឲ្យ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ។ លិខិតនេះ ចុះហត្ថលេខា ដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ និងប្រធានក្រុមការងារ ប្រឡងជ្រើសរើស។
Read more: ដំណឹងជ្រើសរើស យុវជនកម្ពុជា ឲ្យចូលបម្រើការងារ ជាមន្រ្តីនគរបាល រាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រសូងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជួនដំណឹង ស្តីពីនីតិវិធី ធ្វើលិខិតឆ្លងដែន ដល់ពលករ ពលការិនីខ្មែរ ទៅធ្វើការស្របច្បាប់។ ក្នុងនោះ ពលករ ពលការិនី តម្រូវឲ្យបង់ប្រាក់ចំណាយ លើសេវា សរុបចំនួន ៤៩ ដុល្លារអាមេរិក និងត្រូវចំណាយពេល ប្រហែល ៥៣ថ្ងៃ។
Read more: សេចក្តីជូនដំណឹង ស្តីពីនីតិវិធី ធ្វើលិខិតឆ្លងដែន ជូនពលករខ្មែរ...
ភ្នំពេញ៖ នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនានេះ បានចេញសេចក្តីប្រកាស លើគេហទំព័ររបស់ខ្លួន សូមឲ្យប្រជាជនកម្ពុជាទាំងមូល មានការប្រុងប្រយ័ត្ន ដោយសារ កម្ពុជា ទទួលរងនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលអាចបណ្តាលឲ្យ មានផលប៉ះពាល់ជាច្រើន។
Read more: ការប្រកាសអាសន្ន របស់ ក្រសួងធនធានទឹក និង ឧតុនិយម ប្រចាំថ្ងៃទី ២៥ ខែ មិថុនានេះ
ភ្នំពេញ៖ លិខិតរបស់ ក្រសួងអប់រំ ដែលកំណត់មុខវិជ្ជា ជម្រើសទាំង២ ក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា ការប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ត្រូវបានកំណត់ មុខវិជ្ជាជ្រើសរើស ចំនួន២មុខ គឺ ប្រវត្តិវិទ្យា និងរូបវិទ្យា សម្រាប់សម័យប្រឡង នៅខែសីហា ឆ្នាំ២០១៤ខាងមុខនេះ។
Read more: ក្រសួងអប់រំ៖ វិញ្ញាសាប្រឡង ថ្នាក់ទី១២ ឆ្នាំនេះ មានមុខវិជ្ជា ជម្រើស២គឺ...
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស ខេង បានលិខិតផ្លូវការមួយ ដើម្បីជម្រាបដល់ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋាន តាមបណ្តា រាជធានីខេត្ត ទូទាំងប្រទេស ចូលរួមផ្តល់កិច្ចសហការ ដោះស្រាយបញ្ហា នៃការវិលត្រឡប់ របស់ពលករខ្មែរ ដែលភាគីថៃ បញ្ជូនមកកម្ពុជាវិញ។
Read more: នាយករដ្ឋមន្រ្តីស្តីទី ស្នើរឲ្យ ប្រធានក្រុមការងារ រាជធានីខេត្ត បន្តដោះស្រាយ...
ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និង ឧតុនិយនម ជម្រាបជូន សាធារណជន ឲ្យបានជ្រាប និងប្រុងប្រយ័ត្ន ដើម្បីត្រៀមលក្ខណៈទុកជាមុន ចំពោះស្ថានភាពអាកាសធាតុ និងរបាយទឹកភ្លៀង ដើមរដូវវស្សា ឆ្នាំនេះ។
Read more: សេចក្ដីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងរបាយទឹកភ្លៀង ដើមរដូវវស្សា ឆ្នាំនេះ
ភ្នំពេញ៖ ទន្ទឹមនឹងអាជ្ញាធរថៃ បញ្ជូនពលករខ្មែរ ជាង៤ម៉ឺននាក់ មកប្រទេសកម្ពុជា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ បានប្រកាសអំពាវនាវ ឱ្យពលករទាំង អស់មកចុះឈ្មោះ ទទួលយកសេវាការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីក្រសួងឱ្យបានគ្រប់ៗគ្នា ។
Read more: ក្រសួងការងារ ប្រកាសផ្តល់ សេវាការងារ និងបណ្តុះបណ្តាល ជំនាញបច្ចេកទេស...
ភ្នំពេញ៖ ខុទ្ធកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ដែលមានខ្លឹមសារ ជាសង្ខេបថា មានជនទុច្ចរិត កំពុងធ្វើសកម្មភាព ឆបោក ក្រោមរូបភាព ដំឡើងឋានន្តរស័ក្តិ ឬឋានៈ។
Read more: សេចក្តីជូនដំណឹង របស់ខុទ្ធកាល័យ នាយករដ្ឋមន្រ្តី៖ មានជនទុច្ចរិត...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែង ជ្រើសរើសបេក្ខជន ចូលបម្រើការងារនៅ អគ្គនាយកដ្ឋាន ពន្ធដារ សម្រាប់ឆ្នាំ២០១៤នេះ។
Read more: សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស បេក្ខជន ចូលបម្រើការងារនៅ អគ្គនាយកដ្ឋាន ពន្ធដារ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជួនដំណឹង ថា កម្ពុជាទទួលរង ឥទ្ធិពលខ្យល់មូសុង និរតីខ្លាំង បណ្តាលឲ្យផ្ទៃសមុទ្រ មានរលកខ្ពស់ និងមានភ្លៀងធ្លាក់ ច្រើនតាមខេត្ត ជាប់សមុទ្រ។
Read more: កម្ពុជាទទួលរង ឥទ្ធិពលខ្យល់មូសុង និរតីខ្លាំង បណ្តាលឲ្យផ្ទៃសមុទ្រ មានរលកខ្ពស់...
ភ្នំពេញ៖ អនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថាលេខាដោយ សម្ដេច ហ៊ុន សែន បានអនុញ្ញាត ឲ្យពលរដ្ឋ ខ្មែរប្រើប្រាស់ អត្តសញ្ញាណប័ណ្ណខ្មែរ ដែលអស់សុពលភាព ហើយមិនទាន់បានបំពេញ បែបបទសុំធ្វើ អត្តសញ្ញា ប័ណ្ណសញ្ជាតិ្តខ្មែរ ទុតិយតា ត្រូវបានបន្តសុពលភាព រហូតដល់ថ្ងៃទី៣១ខែ ធ្នូឆ្នាំ ២០១៨។
Read more: អនុក្រឹត្យ ស្តីពីការកែសម្រួល មាត្រា៤ នៃអនុក្រឹត្យស្តីពីការផ្តល់...
ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម បានចេញ សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យា ឲ្យចូលបម្រើការងារ សម្រាប់ឆ្នាំ២០១៤ ដែលមានខ្លឹមសារដូចខាងក្រោម។
Read more: សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស បុគ្គលិកជាប់កិច្ចសន្យា ឲ្យចូលបម្រើការងារ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០ ១៤នេះទៅ សម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ទាំងការធ្វើថ្មី និងការធ្វើឡើងវិញ ត្រូវបង់ថ្លៃ ១ម៉ឺនរៀល។
Read more: សេចក្តីជូនដំណឹង ស្តីពីការយកថ្លៃអាករ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ