តាមប្រភពពី ក្រុងសេអ៊ូល បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីល ចំនួន២គ្រាប់ ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃចន្ទ ហើយបានប្ដេជ្ញាថា គ្មានការត្រាប្រណី ក្នុងការសងសឹក ដោយប្រការផ្សេងៗ ខណៈពេលដែល កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធ លំហាត់យោធារួមគ្នា ដែលបានប្រកាស បដិសេធដោយ ក្រុងព្យុងយ៉ាង ខណៈពេលដែលការ ប្រឈមមុខឥតបើគិត បានកើតឡើងទៅតាម ភាពកំព្រើល ។
មានមនុស្សដល់ទៅ ជាង៣០នាក់ ត្រូវបានឃាត់ចាប់ខ្លួន ខណៈពេលដែល មនុស្សមួយក្រុម មានគ្នាប្រមាណ ៤០០នាក់ ជាបាតុករ នៅក្រុងហុងកុង បានប៉ះទង្គិចជាមួយ ប៉ូលិសនៅក្នុងស្ថានភាព ដ៏តានតឹង បណ្ដាលមកពី ឥទ្ធិពលរបស់ប្រទេស ចិនដីគោក នៅក្នុងទីក្រុងនេះ។
កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០១៤នេះ កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានលាតត្រដាងត្រីយន្ដ ឈ្លបយកការណ៍ សម្ងាត់ដ៏ធំមួយ ដែលមានរូបរាង ដូចត្រីទូណា (Tuna) បេះបិទ។ ត្រីយន្ដនេះត្រូវបានបង្កើតឡើង ក្នុងបំណង បញ្ជាវាឱ្យហែលចូលទៅក្នុង ទឹកដីសត្រូវ និងដើម្បីការពារនាវា របស់សហរដ្ឋអាមេរិក។
វាមានសមត្ថភាពពិសេស អាចហែលទឹក ដោយស្ងាត់ៗ មិនបង្កសំឡេងរំខាន ហើយក្រុមមេទ័ពជើងទឹក សហរដ្ឋអាមេរិក បានដាក់ឈ្មោះ ឱ្យវាថា សាយឡិន ណេម៉ូ (Silent Nemo)។ ត្រីយន្ដនេះ អាចគ្រប់គ្រងបាន តាម តេឡេបញ្ជា ឬបញ្ចូលកម្មវិធី ឱ្យវាហែលទឹក ដោយខ្លួនឯងបាន ៕
ដកស្រង់ពី៖ រស្មីកម្ពុជា
ប្រភពព័ត៌មាន ផ្លូវការមួយ រាយការណ៍កាលពី ថ្ងៃទី ២៨ កុម្ភៈ ថា តុល្យការនៃ អ្នកស្លាប់ដោយសារ ការបាក់ដី ដែលកើតមានរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅ អាហ្វហ្គានីស្ថាន ឡើងដល់ជាង ២៥០ នាក់ ហើយមនុស្សជាច្រើននាក់ទៀត នៅបាត់ខ្លួន ។
Read more: បាក់ដីនៅអាហ្វហ្គានីស្ថាន តុល្យការអ្នកស្លាប់ឡើងដល់ជាង250នាក់
លោក NI FAKE អតីតអភិបាលរងខេត្ត អានហ្វី ភាគខាងកើតចិន កាលពីថ្ងៃទី២៨ កុម្ភៈ ទទួលការកាត់ទោស ដាក់គុក១៧ឆ្នាំ ពីបទទទួលសំណូក និងកាន់កាប់អចលនទ្រព្យទាំងឡាយ ពុំដឹងបានមកពី ប្រភពណា ។
Read more: អតីតអភិបាលរងខេត្តចិនម្នាក់ត្រូវកាត់ទោសដាក់គុក17ឆ្នាំពីបទពុករលួយ
ឪពុកម្ដាយ វ័យចំណាស់ របស់អតីត ព្រះអង្គម្ចាស់ក្សត្រិយថៃ ត្រូវបាននាំខ្លួន ទៅកាន់កន្លែងឃុំឃាំង របស់ប៉ូលិស កាលពី ថ្ងៃសុក្រ ទី២៧ កុម្ភៈ ក្រោយពីពួកគេ បានសារភាពថា បានបរិហារកេរ្ដិ៍ រាជវង្សរបស់ ព្រះរាជាណាចក្រនេះ ដែលជាស្ថាប័នដែល ត្រូវបានការពារ ដោយច្បាប់ ហាម ប្រមាថ ដ៏តឹងរ៉ឹងបំផុត ។
Read more: ចាប់ខ្លួនឪពុកម្ដាយរបស់អតីតព្រះអង្គម្ចាស់ក្សត្រិយថៃ
យោងតាម អត្ថបទនានា ចេញផ្សាយដោយ បណ្តាសារព័ត៌មាន អាមេរិកថា «JIHADI JOHN» សមាជិកក្រុមរដ្ឋ អ៊ិស្លាម និយាយភាសាអង់គ្លេស ហើយតែង ស្លៀកពាក់ពណ៌ខ្មៅ រួចជាអ្នកល្បីខាង ដើរតួនាទីសំខាន់ ក្នុងការឃោសនារបស់ ក្រុមជ្រុលនិយម ព្រមទាំងគេឃើញ ក្នុងវីដេអូនានា អំពីការកាត់ក្បាល ចំណាប់ខ្មាំងនោះ ត្រូវបានកំណត់ដឹង អត្តសញ្ញាណហើយ គឺគេជាជនជាតិ អង់គ្លេស ស្ថិតក្នុងវណ្ណៈ មធ្យមមួយ កើតនៅប្រទេស គុយវ៉ែត ។
Read more: ស្គាល់ឈ្មោះ ជនជីហាដ ឃាតករនិយាយភាសាអង់គ្លេស កាត់ក្បាលចំណាប់ខ្មាំង
អ្នកនាំពាក្យម្នាក់ របស់កងទ័ព ហ្វ៊ីលីពីន ថ្លែងថា បណ្តាកងកុំម៉ង់ដូ ហ្វ៊ីលីពីន ទទួលការហ្វឹកហ្វឺន ពីអាមេរិកកាល ពីថ្ងៃទី២៦ កុម្ភៈ បានសម្លាប់ពួកឧទ្ទាម ក្រុមអាប៊ូសៃយ៉ាហ្វ ១៤នាក់ ។
កាប៊ុល៖ នៅរសៀល ថ្ងៃសុក្រនេះ ប្រធានអាជ្ញាធរ គ្រប់គ្រង គ្រោះមហន្តរាយ ធម្មជាតិ អាហ្វហ្គានីស្ថាន បានប្រកាស តួលេខឲ្យដឹងថា ចំនួនអ្នកដែលបាន បាត់បង់ជីវិតនៅក្នុង ហេតុការណ៍ ធ្លាក់ព្រិលយ៉ាងគំហុក បានកើនឡើងដល់ ២១៦នាក់ តែចំនួននេះ ត្រូវគេរំពឹងថា អាចនឹងកើនឡើង បន្ថែមទៀត ។
Read more: ធ្លាក់ព្រិលយ៉ាងគំហុកនៅ អាហ្វហ្គានីស្ថាន, ស្លាប់កើនដល់ ២១៦នាក់
ហ្សាំបូអំាងហ្គា ៖ យ៉ាងហោចណាស់ សមាជិកក្រុមឧទ្ទាម អាប៊ូសាយ៉ាហ្វ ចំនួន ១៤នាក់បាន ស្លាប់ និង ១៩នាក់ ផ្សេងទៀត ទទួលរងរបួស នៅក្នុង ប្រតិបត្តិការ បង្ក្រាបដោយយោធា នៃ រដ្ឋាភិបាល ហ្វីលីពីន ចាប់តាំងពីព្រឹកថ្ងៃពុធ រហូតមកដល់ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ស្ថិតនៅខេត្ត ស៊ូលូ ភាគខាង ត្បូងប្រទេស។
Read more: ពួកឧទ្ទាម អាប៊ូសាយ៉ាហ្វ ស្លាប់ និង របួស ៣៣នាក់ក្នុងការប្រយុទ្ធ...
ហ្វៃហ្សាបាដ៖ យ៉ាងហោចណាស់ មនុស្ស ១៨នាក់ បានស្លាប់ និង ១០នាក់ផ្សេងទៀត ទទួលរងរបួស បន្ទាប់ពីផ្ទាំង ទឹកកក ដ៏ធំមួយ បានរលំចុះមក ពីលើកំពូលភ្នំ ស្ថិតនៅខេត្ត បាដាដស្ថាន ភាគខាងជើង ប្រទេស អាហ្វហ្គានីស្ថាន។
Read more: បាក់ផ្ទាំង ទឹកកក សង្កត់ស្លាប់ ១៨នាក់ នៅអាហ្វហ្គានីស្ថាន
ប៉េកាំង៖ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ថា ក្នុងអំឡុង ពេលពិធីចូលឆ្នាំ ប្រពៃណីចិន គិតមកដល់ត្រឹមថ្ងៃអង្គារនេះ ចំនួនអ្នកស្លាប់សរុប ដោយសារអគ្គីភ័យ មានចំនួន៤០នាក់ នៅក្នុងប្រទេសចិន ។
Read more: ក្នុងអំឡុងពេលចូលឆ្នាំចិន អគ្គីភ័យ ឆក់យកអាយុជីវិតមនុស្ស អស់៤០នាក់
យោងតាម ក្រសួងសុខាភិបាល មនុស្សយ៉ាងតិច ៤៦នាក់ បានចូលដេកពេទ្យ ក្រោយពីរងរបួស ដោយការដុត ផាវកាំជ្រួច ក្នុងអំឡុងពេល ចូលឆ្នាំថ្មី នៅទូទាំងប្រទេសវៀតណាម ។
Read more: យ៉ាងតិច៤៦នាក់របួសដោយសារការដុតផាវពេលចូលឆ្នាំថ្មីនៅវៀតណាម
ហ្វៃហ្សាបាដ៖ ក្រុមឧទ្ទាមតាលីបង់ជិត ៣០នាក់ បានប្រគល់ខ្លួន ចុះចូលជាមួយរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ស្ថិតនៅខេត្ត បាដាកស្ថាន ភាគខាងជើងប្រទេស នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ។
Read more: ក្រុមតាលីបង់ ជាច្រើននាក់ ប្រកាសចុះចូល ជាមួយរដ្ឋាភិបាល អាហ្វហ្គានីស្ថាន
ប៉ូលិសរាយការណ៍ថា មនុស្សយ៉ាងតិច ៤១នាក់ ក្នុងនោះមាន កុមារ១១នាក់ បានស្លាប់ កាលពីថ្ងៃទី២២ កុម្ភៈ នៅបង់ក្លាដែស ក្រោយការ លិចនាវាដឹក អ្នកដំណើរមួយគ្រឿង ដែលបុកជាមួយ នាវាកាហ្គោមួយ ។
Read more: លិចនាវាដឹកអ្នកដំណើរនៅបង់ក្លាដែសស្លាប់យ៉ាងតិច41នាក់
ឆ្លាមពូជដ៏កម្រត្រូវអ្នកស្រុកប្រទះឃើញទើរនៅលើឆ្នេរខ្សាច់ក្នុងភូមិម៉ារីហ្គុនដុន ក្រុងពីយ៉ូឌូរ៉ាន ខេត្ត Albay ប្រទេសហ្វ៊ីលីពីន កាលពីពេល ថ្មីៗកន្លងទៅ ។
សិង្ហបុរី៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃចន្ទនេះស្ថិតក្នុងការ វះកាត់រោគមហារីកក្រពេញ ។
Read more: នាយករដ្ឋមន្ត្រីសិង្ហបុរី ស្ថិតក្នុងដំណាក់កាល វះកាត់មហារីក ក្រពេញ
ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បាននិយាយថា អ្នកសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) "នឹងបរាជ័យ" នៅពេលដែលលោកស្នើសភាឲ្យអនុញ្ញាត ជាផ្លូវការ ដល់កងទ័ពដើម្បី ប្រឆាំងពួកគេ។
តៃប៉ិ៖ ក្រុមសង្គ្រោះ បានព្យាយាមយ៉ាងខ្លាំង ចាប់តាំងពីការ ធ្លាក់យន្តហោះ TransAsia ចំនួន ៨ថ្ងៃមកនេះ ក្នុងការស្វែងរក ជនរងគ្រោះដែល កំពុងបាត់ខ្លួន ហើយទីបំផុតសាកសព ជនជាតិចិន ម្នាក់ និង ជាចុងក្រោយ ត្រូវបានរកឃើញ កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ បណ្តាលឲ្យមនុស្សស្លាប់ សរុបកើនដល់ ៤៣នាក់។
Read more: រកឃើញ សពចុងក្រោយ ហើយ បន្ទាប់ពីការធ្លាក់ យន្តហោះ តៃវ៉ាន់
ស្រីណាហ្គា៖ មន្រ្តីយោធាឥណ្ឌា បាននិយាយថា កងយោធា របស់ឥណ្ឌាចំនួន ០២នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រ យោធាមួយគ្រឿង បានធ្លាក់កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈ នៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា។
Read more: ធ្លាក់ឧទ្ធម្ភាគចក្រ យោធាមួយគ្រឿង នៅឥណ្ឌា ស្លាប់២នាក់
តូក្យូ៖ សារព័ត៌មាន ក្នុងស្រុកជប៉ុន បានផ្សាយថា ឧទ្ធម្ភាគចក្រស្វ័យការពារ ដែនសមុទ្រមួយគ្រឿង និងមនុស្ស ០៣នាក់ នៅលើនោះ កំពុងបាត់ដំណឹង នៅឡើយគិតមកដល់យប់ ថ្ងៃព្រហស្បតិ៍ ទី១២។
Read more: បាត់ដំណឹង ឧទ្ធម្ភាគចក្រ ស្វ័យការពារ ជប៉ុនមួយគ្រឿង និងក្រុម អាកាសយានិក ៣នាក់