Social Network

រយៈពេល៦ថ្ងៃ ឆៀកចល័តមកដល់ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋសម្រុកយកយានយន្តតូចធំធ្វើឆៀករួចរាល់ បានចំនួន៦៥៦គ្រឿង

ឆៀកចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក)យានយន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៥

Read more: រយៈពេល៦ថ្ងៃ ឆៀកចល័តមកដល់ខេត្តត្បូងឃ្មុំ...

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ធ្វើដំណើរទៅសួរសុខទុក្ខចែកអំណោយពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ

ឯកឧត្ដម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

Read more: ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ធ្វើដំណើរទៅសួរសុខទុក្ខចែកអំណោយពលករ...

តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះមួយខ្នងជូនប្រជាពលរដ្ឋទីទាល់ក្រ ក្នុងស្រុកមេមត់

នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាអ៉ីម៉ុាខេត្តត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លោកស្លះ ក្រីយ៉ា

Read more: តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ចុះសួរសុខទុក្ខ...

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការរៀបចំដំណើរការ និងការកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ របស់ខេត្ត

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតី បើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញស្តីពី ការរៀបចំដំណើរការ និងការកសាង កម្មវិធីវិនិយោគ បីឆ្នាំរំកិល និងកាណែនាំស្តីពី ការប្រមូលព័ត៌មាន តម្រូវការ អាទិភាពរបស់មូលដ្ឋាន សម្រាប់កសាង កម្មវិធីវិនិយោគបីឆ្នាំ រំកិល២០២១- ២០២៣ របស់ខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញ ចូលរួមពី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងស្រុក/ក្រុង និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការរៀបចំដំណើរការ...

រដ្ឋបាលខេត្តត្បូងឃ្មុំ និង អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្សព្វផ្សាយកញ្ចប់ហិរញ្ញប្បទានពិសេស ៥០លានដុល្លាររបស់រាជរដ្ឋាភិបាល ជួយលទ្ធភាពឥណទានដល់កសិករ ចិញ្ចឹមសត្វ និងដាំបន្លែ

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០ នៅសាលប្រជុំ(ក) គណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ បានបើកកិច្ច ប្រជុំផ្សព្វផ្សាយ ស្ដីពីលទ្ធភាពឥណទាន ដល់កសិករចិញ្ចឹមសត្វ ត្រី មាន់ ទា និងបន្លែ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ និង អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម...

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី២ ឆ្នាំ២០២០

នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ របស់សាខាសមាគមនារីកម្ពុជា

Read more: សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ...

រដ្ឋមន្ត្រីប្រចាំការក្រសួងព័ត៍មាន បើកកិច្ចប្រជុំគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន ជាមួយបណ្តាមន្ទីរព័ត៌មាន ខេត្ត រាជធានីតាមរយៈប្រព័ន្ធ Video conference បច្ចេកវិទ្យាZOOM

នៅសាលប្រជុំ មន្ទីរព័ត៍មាន ខេត្តត្បូងឃ្មុំ ឯកឧត្តម ស សុីណា ទីប្រឹក្សាក្រសួងព័ត៍មាន និង ជាប្រធានមន្ទីរព័ត៌មាន រួមទាំងលោកលោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មការ តាមដានការ ផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ នៃក្រសួងព័ត៌មាន ជាមួយបណ្តា មន្ទីរព័ត៌មាន ខេត្ត រាជធានី តាមរយៈប្រព័ន្ធ Video conference ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មការ តាមដាន ការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ។

Read more: រដ្ឋមន្ត្រីប្រចាំការក្រសួងព័ត៍មាន...

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ

រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំ គណៈបញ្ជាការ ឯកភាព រដ្ឋបាល ខេត្តត្បូងឃ្មុំ បានបើកកិច្ច ប្រជុំត្រួតពិនិត្យ វឌ្ឍនភាព នៃការទប់ស្កាត់ការ រីករាលដាល ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ពីលោក នាយក នាយករង រដ្ឋបាល សាលាខេត្ត លោក លោកស្រី នាយក នាយរង ទីចាត់រដ្ឋបាល សាលាខេត្ត រួមនឹង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប ។

Read more: កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩...

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខ នាំយកថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារសមាជិកក្រុមប្រឹក្សាឃុំបើុស១ ដែលទទួលមរណៈភាព

(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៦ ខែឧសភា ២០២០ ឯកឧត្ដម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ និងក្រុមការងារ រួមជាមួយអាជ្ញាធរ មូលដ្ឋាន អញ្ជើញបានចុះសួរសុខទុក្ខ ចូលរួមសោកស្តាយ និងចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុម គ្រួសារសពលោក ស្លេះ លឹម សមាជិកក្រុម ប្រឹក្សាឃុំបុើស១ ព្រមទាំងនាំយកថវិកា របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថវិកា របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ផ្តល់ជូនគ្រួសារ សពផងដែរ ។

Read more: មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខ...

អភិបាលស្រុកអូរាំងឪ នាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចែកជូន ប្រជាពលរដ្ឋដែលងាយរងគ្រោះ ជនទីទ័លក្រ និងជនចាស់ជរា

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស អនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានដឹកនាំ សមាជិក គណៈកម្មាធិការសាខា និងអនុសាខាស្រុក និងអាជ្ញាធរដែនដី ចុះសួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា តាមរយៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ជូនប្រជាពលរដ្ឋ ជនងាយរងគ្រោះ ចំនួន ៣១គ្រួសារ ឃុំគងជ័យ ២០គ្រួសារ និងឃុំអំពិលតាពក ១១គ្រួសារ ស្ថិតនៅស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ។

Read more: អភិបាលស្រុកអូរាំងឪ នាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចែកជូន...

មន្ទីរទេសចរណ៍ខេត្ត ចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាននៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ដើម្បីឆ្លើយតបទៅ នឹងការការពារ ពីការរីករាលដាល ក៏ដូចជាការត្រៀម លក្ខណៈទុកជាមុន ក្នុងការបង្ការទប់ស្កាត់ នូវជម្ងឺផ្លូវដង្ហើម ដ៏កាចសាហាវ គឺជម្ងឺCovid ១៩ កាលពីចុងសប្តាហ៍ កន្លងទៅនេះ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តី ចុះអប់រំផ្សព្វផ្សាយ និងណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាននៅ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីបន្ត និងបង្កើនការ យកចិត្តទុកដាក់អនុវត្ត ស្តីពីផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។ ការចុះណែនាំ ផ្សព្វផ្សាយដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ធ្វើឡើងដោយយោងការណែនាំរបស់ក្រសួងសុខាភិបាល និងតាម សេចក្តីជូនដំណឹង លេខ ២៤៥/២០ សជណ.តឃ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ។

Read more: មន្ទីរទេសចរណ៍ខេត្ត ចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ភោជនីយដ្ឋាន...

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៍មាន ចុះសួរសុខទុក្ខ ផ្តល់ថវិកាជូនជនចាស់ជរា និងពលរដ្ឋជីវភាពខ្វះខាត ១០០គ្រួសារ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាឱកាសពិធីបញ្ចប់ បួសរ៉ាម៉ាឌន ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កៅ អុីមរ៉ន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោកជំទាវ បានចុះសួរសុខទុក្ខ ចែកថវិកានាំជូន លោកតា លោកយាយចាស់ជរា និងពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន១០០គ្រួសារ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀល ។

Read more: មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៍មាន ចុះសួរសុខទុក្ខ ផ្តល់ថវិកាជូនជនចាស់ជរា...

ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ៦៥គ្រួសារ ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ទទួលបានអំណោយ សម្រាប់ សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ នៅគ្រាដែលជំងឺកូវីត១៩ កំពុងរាតត្បាត់

ដើម្បីកាត់បន្ថយ ការចំណាយមួយ កំរិតសម្រាប់ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅគ្រាដែល ជំងឺកូវីត១៩ កំពុងរាតត្បាត ជាសកល ឯកឧត្តម សន សារាណា តំណាងរាស្ត្រមណ្ឌល ខេត្តត្បូងឃ្មុំ បាននាំយកអំណោយ ជាគ្រឿង ឧបភោបបរិភោប និង ថវិការមួយចំនួន ទៅប្រគល់ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៦៥គ្រួសារ នៅភូមិព្រះផ្ដៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ។

Read more: ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ៦៥គ្រួសារ ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក...

សមាជិករដ្ឋសភា និងសមាគមមិត្តភាពនិងសប្បុរសធម៌កម្ពុជា បន្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋឥស្លាមទីទាល់ក្រ ក្នុងស្រុកពញាក្រែក

(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា និងជាឣុីមុំាខេត្តត្បូងឃ្មុំ និងលោក សិន រំលី ប្រធានសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា រួមដំណើរដោយ សមាជិកក្រុមប្រឹក្សាស្រុក អុីមុំាស្រុក អុីមុំាម៉ាស្ជិទ និងអាជ្ញាធរមូលដ្ឋាន បន្តចុះសួរសុខទុក្ខ នាំយកអំណោយជាកញ្ចប់ អាហារស្រាយបួសខែរ៉ម៉ាឌន ចែកជូនសាស និកឥស្លាមក្រីក្រ ចំនួន៥០គ្រួសារ នៅភូមិមេម៉ៃកេីត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

Read more: សមាជិករដ្ឋសភា និងសមាគមមិត្តភាពនិងសប្បុរសធម៌កម្ពុជា...

សមាជិកព្រឹទ្ធសភា ចុះសួរសុខទុក្ខ និងចែកអំណោយចែកជូនបងប្អូនសាសនិកឥស្លាមក្រីក្រក្នុងស្រុកត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាលេខាធិការ នៃគណៈកម្មការទី៥ ភូមិភាគ២ និងលោក ហុីម កំរី អនុប្រធាន សមាគម កូប្រ៉ាស៊ីមូស្លីមកម្ពុជា អមដំណើរដោយ ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនសាសនិកឥស្លាមក្រីក្រចំនួន ៧០គ្រូសារ នៃចុងខែរ៉ម៉ាឌន ដែលស្ថិត នៅភូមិត្រពាំងខ្លា ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

Read more: សមាជិកព្រឹទ្ធសភា ចុះសួរសុខទុក្ខ...

គណកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែ និងប្រកាសដំឡើងឋានៈមន្ត្រីគណបក្ស

នៅមន្ទីរគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២០ គណកម្មាធិកាេគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែ និងពិនិត្យ ពិភាក្សា អនុម័ត

Read more: គណកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជីវភាពនយោបាយប្រចាំខែ...

ប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋជនងាយរងគ្រោះ ទីទាល់ក្រ ក្នុងស្រុកក្រូចឆ្មារ

(ស្រុកក្រូចឆ្មារ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈ កម្មាធិការ សាខាកាកបាទក្រហមខេត្ត និងជាអភិបាល ខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធាន ក្រុមប្រឹក្សាខេត្ត រួមជាមួយ អភិបាលរងខេត្ត អាជ្ញាធរស្រុក និងក្រុមការងារ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០

Read more: ប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ...

មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(កបប) ខេត្តត្បូងឃ្មុំ បន្តចុះពិនិត្យសុវត្ថិភាពម្ហូបអាហារ ធ្វើតេស្តរកសារធាតុគីមី ក្នុងផ្សារជីមាន់ និងផ្សារជីពាំង

(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាព អ្នកទទួលទាន លោក មាស មោរ៉ា ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ(កបប) ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចាត់ឲ្យមន្ត្រី ក.ប.ប ខេត្ត សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យ ពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើតេស្តឃីត លើម្ហូបអាហារ មួយចំនួន កំពុងដាក់លក់ ក្នុងផ្សារជីមាន់ និងផ្សារជីពាំង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាលទ្ធផល មានគុណភាពល្អ មានគុណភាពល្អ មិនមានទំនិញណា ខូចគុណភាពនោះទេ ។

Read more: មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង...

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក

Read more: ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល...