Social Network

ឆក់​ទូរ​សព្ទ​ពី​នារី​ម្នាក់​បាន​សម្រេច រួច​បន្ត​ទៅ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ទៀត ត្រូវ​នគរបាល​ក្របួច​បាន​៣​នាក់

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ធ្វើជាជាងមាស និងកម្មកររោងចក្រ មិនកាក់កប ក៏បែកគំនិត ធ្វើចោរឆក់វិញម្ដង ហើយបានធ្វើសកម្មភាពឆក់ទូរសព្ទពីស្ត្រីម្នាក់ កំពុងដើរតាមផ្លូវ បានសម្រេច រួចជិះគេចខ្លួនដោយសុវត្ថិភាព។

Read more: ឆក់​ទូរ​សព្ទ​ពី​នារី​ម្នាក់​បាន​សម្រេច...

អភិបាលខេត្ត​មណ្ឌលគិរី បញ្ជា​ឱ្យ​អាជ្ញាធរ​បណ្តា​ក្រុង​ស្រុក ត្រួតពិនិត្យ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ

ខេត្តមណ្ឌលគិរី ៖ លោកអភិបាលខេត្តមណ្ឌលគិរី បានចេញបទបញ្ជាអោយតាមបណ្តាក្រុងស្រុកទាំងអស់ ដែលចំណុះអោយខេត្ត ចុះទប់ស្កាត់ជាបន្ទាន់ និងបញ្ឈប់ការអនុញ្ញាតអោយបើកអាជីវកម្ម ឆ្នោតឡូតូ ល្បែងផ្សងសំណាង រួមទាំងចាត់វិធានការបង្ក្រាបល្បែងស៊ីសងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកំពុងដំណើរការ ក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តមណ្ឌលគិរី ។

Read more: អភិបាលខេត្ត​មណ្ឌលគិរី បញ្ជា​ឱ្យ​អាជ្ញាធរ​បណ្តា​ក្រុង​ស្រុក ត្រួតពិនិត្យ...

ជន​រង​គ្រោះ​៣​នាក់ ដែល​ខ្មាន់កាំភ្លើង​២​នាក់ ចូល​បា​.​ញ់​ដល់​ក្នុងផ្ទះ​នៅ​ក្រុង​ពោធិ៍សាត់ ជា​សះស្បើយ​ហើយ គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ

ខេត្តពោធិ៍សាត់ ៖ ជនរងគ្រោះចំនួន៣នាក់ ម្តាយ និងកូន ដែលជនមិនស្គាល់មុខ ចូលបាញ់ដល់ក្នុងផ្ទះ ប៉ុនប៉ងសម្លា.ប់ទាំងគ្រួសារ កាលពីពេលថ្មីៗនេះ ឥឡូវនេះ បានចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រឡប់ទៅផ្ទះវិញហើយ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

Read more: ជន​រង​គ្រោះ​៣​នាក់ ដែល​ខ្មាន់កាំភ្លើង​២​នាក់...

គាស់​បន្ទប់​​លួច​បាន​សម្រេច តែ​ម៉ូតូមិនអាចបញ្ឆេះ​! បណ្ដើរ​តាម​ផ្លូវ ជួប​នគរបាល​កំពុង​ល្បាត ជាប់​ខ្នោះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់បន្ទប់ជួល មួយកន្លែង ហើយលួចយកបានម៉ូតូ១គ្រឿងបានសម្រេច ប៉ុន្តែម៉ូតូអត់ឆេះ ជិះអត់កើត ក៏បានព្យាយាមបណ្ដើរម៉ូតូ ដើម្បីយកទៅលាក់ទុក ចៃដន្យជួបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ កំពុងជិះល្បាត ក៏បានឃាត់សួរនាំ ស្រាប់តែជនសង្ស័យភ័យ ផ្ដួលម៉ូតូចោល រួចរត់គេចខ្លួនឡើងទៅលើផ្ទះអ្នកភូមិ ហើយក៏ត្រូវកម្លាំងនគរបាលដេញតាមចាប់បានភ្លាមៗ តែម្ដង ។

Read more: គាស់​បន្ទប់​​លួច​បាន​សម្រេច តែ​ម៉ូតូមិនអាចបញ្ឆេះ​! បណ្ដើរ​តាម​ផ្លូវ...

និយាយតែប៉ុន្មានម៉ាត់រួច ប្តីដេញកា.ប់ប្រហារទាំងប្រពន្ធ និង​ម្តាយក្មេក

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានទាញកាំបិ.តដេញកា.ប់ប្រហារប្រពន្ធនិងម្ដាយក្មេក បណ្ដាលឱ្យរងបួសធ្ងន់ធ្ងរទាំង២នាក់ សង្ស័យដោយសារតែភ្លើងប្រច័ណ្ឌ ។

Read more: និយាយតែប៉ុន្មានម៉ាត់រួច ប្តីដេញកា.ប់ប្រហារទាំងប្រពន្ធ និង​ម្តាយក្មេក

ក្រុម​ឆ​.​ក់​យ៉ាង​សកម្ម​នាំ​គ្នា​ជិះឡាន​ដើរ​លេង​ក៏​ជួប​សមត្ថកិច្ច បើក​គេច​បង្ក​គ្រោះថ្នាក់​ផ្អើ.ល

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានតាមឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៤នាក់ជាមុខសញ្ញាឆ.ក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្រុមជនសង្ស័យបបួលគ្នាជិះរថយន្តដើរលេង ហើយជាប់អន្ទាក់សមត្ថកិច្ច រួចព្យាយាមបើកគេច ក៏បុ.កម៉ូតូ១គ្រឿងអូសពេញផ្លូវ កាលពីវេលាម៉ោង១១និង១១នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចទល់មុខ NAGA WORLD សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

Read more: ក្រុម​ឆ​.​ក់​យ៉ាង​សកម្ម​នាំ​គ្នា​ជិះឡាន​ដើរ​លេង​ក៏​ជួប​សមត្ថកិច្ច...

ទីតាំង​ទទួលផល​ចោរកម្ម​«​ទិញ​-​លក់​ម៉ូតូ​»​លាក់​ខ្លួន​ក្នុង​ខណ្ឌទួលគោក​បាន​បង្ក្រាប​ហើយ

រាជធានីភ្នំពេញ ៖ ក្រោយពីបើកប្រតិបត្តិការបង្ក្រាបនូវទីតាំងទិញ-លក់ម៉ូតូមួយកន្លែង ដែលពាក់ព័ន្ធករណីទទួលផលចោរកម្មនោះ សមត្ថកិច្ចបានរកឃើញម៉ូតូជាច្រើនគ្រឿង រួមទាំងស្លាកលេខ កាតគ្រី និងរបស់បរផ្សេងជាច្រើនទៀត បើទោះបីម្ចាស់បានរត់គេចខ្លួនបាត់កីដោយ ។

Read more: ទីតាំង​ទទួលផល​ចោរកម្ម​«​ទិញ​-​លក់​ម៉ូតូ​»​លាក់​ខ្លួន​ក្នុង​ខណ្ឌទួលគោក​បាន​បង្ក្រ...

សមត្ថកិច្ចខណ្ឌដូនពេញ អប់រំ​ម្ចាស់​រថយន្ត​អគ្គិសនី កែ​ច្នៃ​ដឹក​ភ្ញៀវ​ផឹកស៊ី​ចល័ត​តាម​ផ្លូវ​សាធារណៈ ក្នុង​ក្រុងភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានធ្វើការអញ្ជើញអ្នកបើករថយន្តកែច្នៃអគ្គិសនី ដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈ ដែលបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ ធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់នូវសកម្មភាពដឹកអ្នកដំណើរផឹកស៊ីចល័តតាមផ្លូវសាធារណៈ បន្តទៀត ។

Read more: សមត្ថកិច្ចខណ្ឌដូនពេញ អប់រំ​ម្ចាស់​រថយន្ត​អគ្គិសនី...

បង្ក្រាប​កុងស៊ីបញ្ចាំ​ម៉ូតូ​មួយ​កន្លែង​នៅ​ឃ្លាំង​រំសេវ ដកហូត​ម៉ូតូ​៣១​គ្រឿង និង​ស្លាក​លេខ​ជាង​១០០​បន្ទះ

រាជធានីភ្នំពេញ ៖ ទីតាំងកុងស៊ីបញ្ចាំ និងទិញលក់ម៉ូតូមួយកន្លែង នៅឃ្លាំងរំសេវ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ចុះបង្ក្រាបឆែកឆេរ ដោយដកហូតបានម៉ូតូ ចំនួន៣១គ្រឿង និងស្លាកលេខប្រមាណជាង១០០បន្ទះ និងកាតគ្រី និងអត្តសញ្ញាណមួយចំនួន ពាក់ព័ន្ធទិញលក់ស្លាកលេខម៉ូតូ ។

Read more: បង្ក្រាប​កុងស៊ីបញ្ចាំ​ម៉ូតូ​មួយ​កន្លែង​នៅ​ឃ្លាំង​រំសេវ ដកហូត​ម៉ូតូ​៣១​គ្រឿង...

១​ស​ប្ដា​ហ៍ នគរបាល​ចាប់ខ្លួន​មនុស្ស ២១៥​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ ទាំងកម្រិតអគ្គស្នងការដ្ឋាន ស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងប្រទេស បានក្រសោបចាប់ខ្លួន ជនសង្ស័យចំនួន ២១៥នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

Read more: ១​ស​ប្ដា​ហ៍ នគរបាល​ចាប់ខ្លួន​មនុស្ស ២១៥​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀ.ន

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ចែកចាយ លក់​ជួល រូបភាព និង​វី​ដេ​អូ​នៃ​កុមា.រ តាម​តេ​ទ្បេ​ក្រាម

រាជធានីភ្នំពេញ ៖ ឃាត់ខ្លួន ស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឫបង្ហាញនៅទីសាធារណៈ នូវរូបភាព និងវីដេអូអា.សអាភា.សនៃកុមារ នៅក្នុងបណ្តាញសង្គម និងបណ្តាញទំនាក់ទំនងតេឡេក្រាម ។

Read more: ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ចែកចាយ លក់​ជួល រូបភាព និង​វី​ដេ​អូ​នៃ​កុមា.រ...

មូលហេតុ​ឆ្លង​ចរន្ត​អគ្គិស​នី បណ្តាល​ឲ្យ​ឆេះ​បន្ទប់​ជួល​របស់​និស្សិត​នៅ​ជាន់​ទី​២ ក្នុង​ខណ្ឌ​សែន​សុខ

រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យឆាបឆេះបន្ទប់ជួលរបស់និស្សិតស្នាក់នៅជាន់ទី២ បណ្ដាលឱ្យសម្ភារមួយចំនួន រងការខូចខាតស្ទើរតែទាំងស្រុងនោះ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ រកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

Read more: មូលហេតុ​ឆ្លង​ចរន្ត​អគ្គិស​នី...

ទ.ង្វើ.អា.ក្រ.ក់នេះ មិនគួរបណ្ដោយឱ្យកើត​ឡើង​បាននោះទេ បើពិតមែន​!

រាជធានីភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញមានការស៊ែរចែកចាយនូវរូបភាពចំនួន៣សន្លឹក ពាក់ព័ន្ធករណីគប់កញ្ចប់រថយន្តមួយគ្រឿងបែកខ្ទេចមួយចំហៀង ក្រោយពីករណីនេះ កើតឡើងដោយសារក្មេងអន្ធពាលរត់មកគប់នៅកណ្ដាលក្រុងពេលកំពុងឈប់ស្តុប ធ្វើឱ្យម្នាក់ៗឃើញហើយមានការហួសចិត្ត និងខឹងសម្បារជាខ្លាំង ដោយនិយាយថា មិនសមឱ្យវាកើតឡើងបាននោះទេ សមត្ថកិច្ចត្រូវតែចាប់អ្នកធ្វើនេះ ឱ្យខាងតែបាន ។

Read more: ទ.ង្វើ.អា.ក្រ.ក់នេះ មិនគួរបណ្ដោយឱ្យកើត​ឡើង​បាននោះទេ បើពិតមែន​!

ផុងខ្លួនហើយ! លាក់កាំ.ភ្លើ.ង.ខ្លី.​ជិះម៉ូតូចូលអន្ទាក់សមត្ថកិច្ចកំពុងត្រួតពិនិត្យ

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីត្រួតពិនិត្យនិងឆែកឆេររកឃើញមានលាក់កាំភ្លើងខ្លីជាប់ខ្លួនដោយគ្មានច្បាប់អនុញ្ញាត កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី ១៩ កុម្ភៈ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យសន្តិសុខនៅលើផ្លូវជាតិលេខ៥៧B ត្រង់ចំណុចភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ។

Read more: ផុងខ្លួនហើយ! លាក់កាំ.ភ្លើ.ង.ខ្លី.​ជិះម៉ូតូចូលអន្ទាក់សមត្ថកិច្ចកំពុងត្រួតពិនិត្យ

ថ្មី និងកាន់តែ​គគ្លើន​ហើយ​! ​ចោរ​ប្ល.ន់នៅស្រុកកំពង់ត្របែក​ទៅ​លើយុវតីម្នាក់

ខេត្តព្រៃវែង ៖ យុវតីម្នាក់ត្រូវបានក្រុមចោរត្រួតវា.យ.ត.ប់យ៉ាងដំណំ រួចសែងបោះទម្លា.ក់ចូលក្នុងទឹកប្រឡាយបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈប្ល.ន់យកម៉ូតូរបស់នាងទៅបាត់ ពេលដែលកំពុងជិះម៉ូតូម្នាក់ឯងនៅលើផ្លូវទំនប់ទឹក ។

Read more: ថ្មី និងកាន់តែ​គគ្លើន​ហើយ​! ​ចោរ​ប្ល.ន់នៅស្រុកកំពង់ត្របែក​ទៅ​លើយុវតីម្នាក់

សមត្ថកិច្ច​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​១៤៨​ករណី ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការ​១៣​នាក់ និង​អប់រំ​១៧៤​នាក់

រាជធានីភ្នំពេញ ៖ គិតពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺរយៈពេល ១សប្ដាហ៍ សមត្ថកិច្ច នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៨៧នាក់ ក្នុងនោះបញ្ចូនទៅតុលាការចំនួន ១៣នាក់ និងអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ចំនួន ១៧៤នាក់ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។

Read more: សមត្ថកិច្ច​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​១៤៨​ករណី...

ជនសង្ស័យ​ម្នាក់ ធ្លាប់​ពន្ធនាគារ៥​ដង អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ចូល​ពន្ធនាគារ​ជា​លើក​ទី​៦

រាជធានីផ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ០១គ្រឿងម៉ាក ស្កូពី ពណ៌ស ស្លាកលេខ កំពត 1P-7150 នៅចំណុច ផ្ទះលេខ 32E3 ផ្លូវ១០៩ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

Read more: ជនសង្ស័យ​ម្នាក់ ធ្លាប់​ពន្ធនាគារ៥​ដង អាវុធហត្ថ​រាជធានី​ភ្នំពេញ...

សមត្ថកិច្ច​កម្ពុជា ប្រគល់​សម្ភារៈ ជូន​ជនជាតិ​ឆែក​វិញ ក្រោយ​ជនសង្ស័យ​ម្នាក់ លួច​យក​នៅ​សួនច្បារ​មាត់ទន្លេ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់សម្ភារៈ ដូចជា ៖ លិខិតឆ្លងដែនលេខ, អត្តសញ្ញាណប័ណ្ណជនជាតិឆែក, កាតធនាគារ,ប័ណ្ណបើកបរអន្តរជាតិ និងទូរសព្ទដៃ iPhone 12 ពណ៌ក្រហម ជូនជនបរទេសជនជាតិឆែក ដែលត្រូវបានជនសង្ស័យលួចយកនៅសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈជនបរទេសជនជាតិឆែក ផឹកស្រាអស់កម្លាំងដេកលក់នៅលើបង់ ។

Read more: សមត្ថកិច្ច​កម្ពុជា ប្រគល់​សម្ភារៈ ជូន​ជនជាតិ​ឆែក​វិញ ក្រោយ​ជនសង្ស័យ​ម្នាក់...

តុលាការ​សម្រេច​ឃុំខ្លួន​បុរស​ប្រឌិត​រឿង​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ យឹម សុផាណា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ករណីប្រឌិតអង្គហេតុ នៃការទារប្រាក់ផាកពិន័យ ចំពោះមន្ត្រីនគរបាលចរាចរណ៏ គោលដៅស្ដុបក្ដាន់ពីរ ។

Read more: តុលាការ​សម្រេច​ឃុំខ្លួន​បុរស​ប្រឌិត​រឿង​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​ស្ត្រី​ឈ្មោះ​ម៉ូ...

អ្នកលក់​ផ្កា ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់ ក្នុង​គុម្ពោត​ស្មៅ ក្បែរផ្លូវ​៦០​ម៉ែត្រ ចែករំលែក 2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ បុរសអ្នកលក់ផ្កាម្នាក់ ខណៈដើរចូលទៅរកបត់ជើង នៅក្នុងគុម្ពស្មៅខ្ពស់ៗមួយកន្លែង ស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ ស្រាប់តែធំក្លិនស្អុយប្លែក ហើយដោយមានការសង្ស័យ រូបគាត់បានទៅរកមើល ក៏ប្រទះឃើញសាកស.ពបុរសម្នាក់ ដេកស្លា.ប់អត់ពាក់អាវ ហើយក្លិនស្អុយនោះ គឺជាក្លិនសាកសពនេះឯង ។

Read more: អ្នកលក់​ផ្កា ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់ ក្នុង​គុម្ពោត​ស្មៅ...

បុរស​ប្រឌិត​រឿង​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា ត្រូវ​តុលាការ​សម្រេច​ចោទប្រកាន់ ២​បទល្មើស

រាជធានីភ្នំពេញ ៖ ជនសង្ស័យ ដែលនិពន្ធរឿងស្រីឈ្មោះ ម៉ូលីកា ត្រូវប៉ូលិសចរាចរណ៍ (ស្តុបក្តាន់២) ផាកពិន័យ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ហើយ ចំនួន០២បទល្មើស រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ។

Read more: បុរស​ប្រឌិត​រឿង​ប៉ូលិស​ចរាចរណ៍​ផាកពិន័យ​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា...