Social Network

បារាំង នឹង​ទៅ​ជួយ​ផ្សព្វផ្សាយ​ក្បាច់​គុន​ខ្មែរ​នៅ​អាមេរិក

ភ្នំពេញៈ ជនជាតិបារាំងលោក Derek Bidaut ដែលជាអ្នកនិយមកីឡាក្បាច់គុនល្បុក្កតោខ្លាំងបំផុត ហើយក៏ជាអ្នកស្រឡាញ់ពេញចិត្តក្បាច់គុនប្រដាល់បុរាណខ្មែរ ដោយបានឡើងប្រកួតនៅលើសង្វៀនផងនោះ បានរៀបចំខ្លួនរួចជាស្រេច ដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោរបស់កម្ពុជា នៅសហរដ្ឋអាមេរិករយៈពេល ១ ខែ។

ដោយបានមករស់នៅប្រទេសកម្ពុជាអស់រយៈពេលជិត ១០ ឆ្នាំទៅហើយនោះ បន្ទាប់ពីសិក្សាជំនាញកីឡានៅប្រទេសបារាំងរួចមក Derek Bidaut បច្ចុប្បន្នបានចេះនិយាយភាសាខ្មែរបានយ៉ាងល្អ។

Derek ប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃពុធម្សិលមិញថា៖ «គម្រោងចេញទៅសហរដ្ឋអាមេរិក ដើម្បីប្រកួតសម្តែង និងផ្សព្វផ្សាយនេះ គឺមានឈ្មោះថាទេសចរណ៍ល្បុក្កតោសហរដ្ឋអាមេរិក ឬហៅកាត់ថា U.S Bokator Tour ហើយខ្ញុំបានត្រៀមរួចហើយ»។

លោក Derek Bidaut បានបន្តថា៖ «បេសកកម្មមួយនេះ ខ្ញុំបានចាប់ដៃជាមួយលោក Sarin Preap ដែលជាខ្មែរអាមេរិកកាំងទៅដើម្បីផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរនៅអាមេរិករយៈពេលមួយខែ គឺចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៧ នៅសមាគមកីឡា Echo Park Boxing Gym ហើយតាមគម្រោង ខ្ញុំនឹងបង្ហាញក្បាច់ល្បុក្កតោ លើកទី ១ ចំនួន ២ ថ្ងៃ គឺនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែកញ្ញា នៅក្លិប Echo Park Boxing Gym ទីក្រុងឡូសអេនជឺលេស វេលាម៉ោង ១១ ព្រឹក»។

ជនជាតិបរទេសនិយមហាត់ក្បាច់គុនបុរាណខ្មែរ មានវ័យ ៣០ ឆ្នាំ លោក Derek Bidaut បានបន្តថា នៅមានទីកន្លែងផ្សព្វផ្សាយផ្សេងៗទៀត នឹងប្រកាសនៅពេលក្រោយជាបន្តបន្ទាប់ទៀត ព្រោះក្រុមការងារនៅអាមេរិក កំពុងទាក់ទង ប៉ុន្តែបេសកកម្មនេះ គឺលោកធ្វើដោយការស្ម័គ្រចិត្ត និងជាលក្ខណៈឯកជន មិនមែនជាកម្មវិធីរបស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជានោះឡើយ។

ចំណែកលោក Sarin Preap ជាកូនកាត់ខ្មែរ-បារាំង ដែលចេះក្បាច់គុនល្បុក្កតោច្រើនឆ្នាំមកហើយនោះ ជាដៃគូសហការ ដើម្បីស្វែងរកទីផ្សារប្រកួត ឬសម្តែង។ រីឯលោក Derek Bidaut ជាបុរសជាតិបារាំងសុទ្ធសាធ គឺអស់រយៈ ១០ ឆ្នាំមកនេះចូលហ្វឹកហាត់ប្រដាល់គុនខ្មែរ និងឡើងប្រកួតនៅលើសង្វៀនញឹកញាប់ និងទទួលបានលទ្ធផលល្អទៀតផង ហើយបើនិយាយពីកីឡាល្បុក្កតោវិញ Derek Bidaut បានចូលហ្វឹកហាត់រយៈពេល ៨ ឆ្នាំហើយជាមួយលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ខណៈបច្ចុប្បន្ន Derek ទទួលបានថ្នាក់ក្រមាខ្មៅ ១ ជាន់។

ជាមួយនឹងការត្រៀមទៅផ្សព្វផ្សាយក្បាច់គុនខ្មែរ នៅអាមេរិកនេះ Derek បានប្រកាសថា ប្រសិនបងប្អូនខ្មែរនៅសហរដ្ឋអាមេរិក ចង់ចូលរួមកម្មវិធីបង្ហាញក្បាច់គុនល្បុក្កតោនេះអាចទាក់ទងលោក Marom Marong May តាមរយៈលេខទូរស័ព្ទ (562)682 8629 ឬក៏ទំនាក់ទំនងលោកផ្ទាល់តាម Facebook ក៏បាន។

លោក វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានប្រាប់ថា៖ «នេះជាកម្មវិធីឯកជនរបស់អ្នកនិយមគាំទ្រកីឡាល្បុក្កតោកម្ពុជា ហើយសហព័ន្ធតែងតែលើកទឹកចិត្តឲ្យមានការចេញសម្តែងផ្សព្វផ្សាយទៅកាន់ប្រទេសជឿនលឿននៅលើពិភពលោក ដើម្បីលើកស្ទួយមរតកវប្បធម៌កីឡាខ្មែរ»៕

ដកស្រង់ពី៖ ភ្នំពេញប៉ុស្តិ័

ក្លឹប Cambodian Top Team​ នឹង​បញ្ជូន​កីឡាករទៅវ៉ៃនៅ សិង្ហបុរី ថៃ និងភូមា

ក្លឹប Cambodian Top Team នៅខែសីហា ឆ្នាំ២០១៧ខាងមុខនេះ គ្រោងនឹងបញ្ជូន កីឡាករ របស់ខ្លួន ចេញទៅចូលរួម ប្រកួត៣កម្មវិធី ផ្សេងៗគ្នា ដូចជា សិង្ហបុរី ថៃ និងភូមា ជាដើម។

Read more: ក្លឹប Cambodian Top Team​ នឹង​បញ្ជូន​កីឡាករទៅវ៉ៃនៅ សិង្ហបុរី ថៃ និងភូមា

Lacazette ថា​មក​ Arsenal ព្រោះ​ជា​ក្លឹប​ល្អ​ផ្ដាច់​គេ​នៅ​អង់គ្លេស​

Arsenal បានជោគជ័យ ក្នុងការ ចុះហត្ថលេខាយក Alexandre Lacazette ពី Lyon ក្នុងតម្លៃ បំបែកកំណត់ត្រា របស់ក្លឹប ៥២,៧ លានផោន។

Read more: Lacazette ថា​មក​ Arsenal ព្រោះ​ជា​ក្លឹប​ល្អ​ផ្ដាច់​គេ​នៅ​អង់គ្លេស​

មិន​ទៅណាទេ! Torres ចុះ​កុងត្រា​មួយ​ឆ្នាំ​ទៀត ជាមួយ Atletico Madrid

Fernando Torres និង Atletico Madrid បានយល់ព្រម បន្តកិច្ចសន្យា ជាមួយគ្នា មួយឆ្នាំទៀត ដើម្បីលេងនៅ រដូវកាល២០១៧-១៨។

Read more: មិន​ទៅណាទេ! Torres ចុះ​កុងត្រា​មួយ​ឆ្នាំ​ទៀត ជាមួយ Atletico Madrid

ក្រុម​យុវជន សេះ​ស​វត្ត​ថ្ម​គ្រែ ​កំពុង​ឈូស​ឆាយ​ពង្រីក​ទីលាន​ស្រប​តាម​ស្ដង់ដា

តារាងបាល់ក្រុម កីឡាយុវជន សេះសវត្តថ្មគ្រែ បាននឹង កំពុងឈូសឆាយ បន្ថែមទៀត ដើម្បីពង្រីក តារាងឱ្យបាន គ្រប់ខ្នាតតាមស្តង់ដា របស់សហព័ន្ធ។

Read more: ក្រុម​យុវជន សេះ​ស​វត្ត​ថ្ម​គ្រែ ​កំពុង​ឈូស​ឆាយ​ពង្រីក​ទីលាន​ស្រប​តាម​ស្ដង់ដា

ចេញ​ហើយ​តម្លៃ​សំបុត្រ​ចូល​មើល Cambodian All Stars ​ប៉ះ​ SCG Muangthong

តម្លៃសំបុត្រចូលមើលការប្រកួតរវាងក្រុម Cambodian All Stars និង SCG Muangthong United បានប្រកាសជាផ្លូវការហើយ គឺមានតម្លៃ១០ ០០០រៀល និង៥ ០០០រៀល ហើយនឹងចាប់ផ្ដើមលក់ នៅថ្ងៃទី១០ខែកក្កដានេះ។ ដោយប្រាក់បាន ពីការលក់សំបុត្រនេះ នឹងយកទៅអភិវឌ្ឍ បាល់ទាត់យុវជនកម្ពុជាទូទាំង ២៤ខេត្តក្រុង៕

ដកស្រង់ពី៖ Sabay

សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ សរុបទាំងអស់ចំនួន៣៥០០០ដុល្លារ ! បន្ទាប់ពីកម្ពុជាឈ្នះអាហ្វហ្គានីស្ថាន

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រកួត AFC Asian Cup ក្រុមគោព្រៃកម្ពុជា បំបាក់អាហ្វហ្គានីស្ថាន លទ្ធផល 1-0 ដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទីទី៥៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់ ប្រាក់រង្វាន់ ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ និងមន្រ្តី ព្រមទាំងគ្រូបង្វឹក សរុបទាំងអស់ចំនួន ៣៥០០០ដុល្លារ នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះ បន្តិចក្រោយពីបញ្ចប់ការប្រកួត ។

Read more: សម្តេចតេជោ ហ៊ុន សែន ផ្តល់ប្រាក់រង្វាន់ដល់កីឡាករកម្ពុជា ម្នាក់១០០០ដុល្លារ...

Nike ច្នៃ​ស្បែកជើង​ថ្មី​១​គូ​យ៉ាង​កាលីប​ឲ្យ Ronaldo សម្រាប់​លេង Confederations Cup

Cristiano Ronaldo នឹងពាក់ស្បែកជើងថ្មីដែលជាការច្នៃដ៏ពិសេសមួយឈ្មោះថា CMercuriaCampeopes សម្រាប់ចូលរួមព្រឹត្តិការណ៍ប្រកួត Confederations Cup ដែលនឹងរៀបចំនៅចុងសប្ដាហ៍នេះ។

Read more: Nike ច្នៃ​ស្បែកជើង​ថ្មី​១​គូ​យ៉ាង​កាលីប​ឲ្យ Ronaldo សម្រាប់​លេង...

Real Madrid ​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ តម្លៃ​ជិត​១៣០​លាន​ផោន

ក្លឹបយក្សអេស្ប៉ាញ Real Madrid គ្រោងនឹង ទិញយកខ្សែប្រយុទ្ធ ឆ្នើមវ័យក្មេង ជម្រើសជាតិបារាំង Kylian Mbappe របស់ក្លឹប AS Monaco នៅរដូវក្ដៅ ខាងមុខនេះ ដែលមាន តម្លៃខ្លួនថ្លៃបំផុត បំបែកកំណត់ត្រា លើពិភពលោក ជិត១៣០លានផោន (ជាង១៦២លានដុល្លារ)។

Read more: Real Madrid ​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ តម្លៃ​ជិត​១៣០​លាន​ផោន

គ្រូ​ឥណ្ឌា: បើ​ខ្ញុំ​ជា​គ្រូ​ថ្មី​កម្ពុជា ​កូន​ក្រុម​លេង​ល្អ​ប៉ុណ្ណឹង គឺ​អស្ចារ្យ​ណាស់​ហើយ

លោក Stephen Constantine គ្រូបង្វឹក ក្រុមជម្រើសជាតិឥណ្ឌា សរសើរការលេង របស់កម្ពុជា ហើយលោកថា ប្រសិនបើជា គ្រូបង្វឹក ក្រុមនេះវិញ នឹងសប្បាយចិត្ត ចំពោះលទ្ធផល ដែលចាញ់ឥណ្ឌាត្រឹម ២-៣នេះ។

Read more: គ្រូ​ឥណ្ឌា: បើ​ខ្ញុំ​ជា​គ្រូ​ថ្មី​កម្ពុជា ​កូន​ក្រុម​លេង​ល្អ​ប៉ុណ្ណឹង...

អបអរសាទរ លោក​គ្រូ​ ប្រាក់ សុវណ្ណារ៉ា ឈ្នះ​ពាន​គ្រូ​ឆ្នើម​ប្រចាំ​ឆ្នាំ​

លោក ប្រាក់ សុវណ្ណារ៉ា ត្រូវបាន គណៈកម្មការ រៀបចំពានរង្វាន់ អត្តពលិកឆ្នើម ប្រចាំ២០១៦ បោះឆ្នោត ជាប់ជាគ្រូបង្វឹក ឆ្នើមប្រចាំ២០១៦ ដែលពិធី នេះប្រកាសកាល ពីល្ងាចមិញ។

Read more: អបអរសាទរ លោក​គ្រូ​ ប្រាក់ សុវណ្ណារ៉ា ឈ្នះ​ពាន​គ្រូ​ឆ្នើម​ប្រចាំ​ឆ្នាំ​

ប្រកួត​ល្ងាច​នេះ ​គ្រូ​កម្ពុជា​ចង់​បាន​លទ្ធផល​ល្អ ខណៈ​ឥណ្ឌា​ទាមទារ​ឈ្នះ​ដាច់​ខាត

ការប្រកួត មិត្តភាពអន្តរជាតិ Clear រវាងក្រុម កម្ពុជានិងឥណ្ឌា នឹងចាប់ផ្ដើម នៅម៉ោង៦:៣០នាទី ល្ងាចនេះហើយ នៅពហុកីឡដ្ឋានជាតិ។

Read more: ប្រកួត​ល្ងាច​នេះ ​គ្រូ​កម្ពុជា​ចង់​បាន​លទ្ធផល​ល្អ ខណៈ​ឥណ្ឌា​ទាមទារ​ឈ្នះ​ដាច់​ខាត

ចង់​បាន​គម្រោង​ សាង​សង់​​សាលា​​បាល់ទាត់​​២៥​ខេត្ត​-ក្រុង​ត្រូវ​មាន​លក្ខណ​ទាំង​នេះ

កាលពីពេលថ្មីៗ នេះសហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា បានធ្វើមហាសន្និបាត បូកសរុបការងារ ប្រចាំឆ្នាំរបស់ខ្លួន និងបានបង្ហើប ពីគម្រោងដ៏ធំមួយ គឺបង្កើតសាលាបាល់ទាត់ ទូទាំង ២៥ ខេត្ត-ក្រុងឲ្យបានរួចរាល់ត្រឹមឆ្នាំ២០១៧។

Read more: ចង់​បាន​គម្រោង​...

មេ​ UFC ​​​​ឲ្យ​​​ប្រាក់​ Floyd & McGregor ​ម្នាក់​​២៥​លាន​ដុល្លារ​​ពី​លើ​ទៀត

លោក Dana White ប្រធានកីឡាករ ប្រដាល់ UFC នឹងផ្តល់ប្រាក់ឲ្យ Floyd Mayweather និង Conor McGregor ៥០លានដុល្លារ (ម្នាក់២៥លានដុល្លារ) ដើម្បីត្រៀម ព្រឹត្តិការណ៍ប្រកួតដ៏ ធំរបស់ពួកគេ នៅប៉ុន្មានខែ ខាងមុខនេះ។

Read more: មេ​ UFC ​​​​ឲ្យ​​​ប្រាក់​ Floyd & McGregor ​ម្នាក់​​២៥​លាន​ដុល្លារ​​ពី​លើ​ទៀត

ក្រុម​ឥណ្ឌា ​មាន​ខ្សែ​ប្រយុទ្ធ​២​នាក់ ដែល​កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង

ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើ ការប្រកួត ជាមួយក្រុម បាល់ទាត់ឥណ្ឌា ក្នុងលក្ខណៈ មិត្តភាពអន្តរជាតិ Clear នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង៦:៣០នាទីល្ងាច។

Read more: ក្រុម​ឥណ្ឌា ​មាន​ខ្សែ​ប្រយុទ្ធ​២​នាក់ ដែល​កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង

Hernandez កោរ​ត្រងោល​ពេល​ប៉ះ Atletico យប់​មិញ​ដោយ​សារ​មូលហេតុ​ចម្លែក​មួយ​

Bayer Leverkusen បានខ្ទាតចេញ ពីកម្មវិធី UEFA Champions League ត្រឹមវគ្គ១៦ ក្រុមចុងក្រោយ បន្ទាប់ពីស្មើគ្នា ជើងទីពីរ ០-០ (ជើងទីមួយចាញ់ ២-៤) ទល់នឹង Atletico Madrid នៅទឹកដី អេស្ប៉ាញ។

Read more: Hernandez កោរ​ត្រងោល​ពេល​ប៉ះ Atletico យប់​មិញ​ដោយ​សារ​មូលហេតុ​ចម្លែក​មួយ​

ទីលាន​ក្រុម Rostov ត្រូវ​បិទ​មិន​ឲ្យ​ប្រកួត​​ក្រោយ​លោក Mourinho រិះគន់​

ក្លឹប Rostov ត្រូវជាប់បម្រាម មិនឲ្យរៀបចំ ការប្រកួតបាល់ទាត់ នៅកីឡដ្ឋាន របស់ខ្លួន បន្ទាប់ពីរងកា ររិះគន់ពី គុណភាពស្មៅ លើទីលានពី សំណាក់លោក Jose Mourinho។

Read more: ទីលាន​ក្រុម Rostov ត្រូវ​បិទ​មិន​ឲ្យ​ប្រកួត​​ក្រោយ​លោក Mourinho រិះគន់​

យ៉េន​ ឌីណា​ និង​​​ប្អូន​ប្រុស​​រួម​ដៃ​គ្នា​រក​លុយ​ជួយ​ឪពុក​ម្តាយ​​

ប្រភពចំណូល ចូលគ្រួសារ ពឹងលើរូបគេ និងប្អូនប្រុសបង្កើត ម្នាក់ទៀតទាំងស្រុងសព្វថ្ងៃ។ នេះបើតាមការ ឲ្យដឹងពី អ្នកប្រដាល់គុនខ្មែរ មកពីខេត្ត ជាប់សមុទ្រ យ៉េន ឌីណា។

Read more: យ៉េន​ ឌីណា​ និង​​​ប្អូន​ប្រុស​​រួម​ដៃ​គ្នា​រក​លុយ​ជួយ​ឪពុក​ម្តាយ​​

ខ្សែ​បម្រើ Xabi Alonso ប្រកាស​លា​ឈប់​ពី​អាជីព​លើ​វាល​ស្មៅ​ចុងរដូវ​កាល​នេះ

កីឡាករចាស់វស្សា Xabi Alonso ខ្សែបម្រើឆ្នើមរបស់ក្រុម Bayern Munich បានប្រកាសតាមរយៈបណ្ដាញសង្គម Twitter របស់ខ្លួនថា នឹងចូលនិវត្ត ពីពិភពបាល់ទាត់ ពេលចប់ រដូវកាលនេះ។

Read more: ខ្សែ​បម្រើ Xabi Alonso ប្រកាស​លា​ឈប់​ពី​អាជីព​លើ​វាល​ស្មៅ​ចុងរដូវ​កាល​នេះ

គ្រូ​ទ័ព ​​បង្ហើប​ខ្សែ​ប្រយុទ្ធ​ណាហ្គា១​រូប​ ​​​​អាច​​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​​ដល់​ក្រុម​ខ្លួន​ ប៉ះ​គ្នា​សប្ដាហ៍​នេះ

ខ្សែប្រយុទ្ធជនជាតិ រ៉្វាន់ដា របស់ក្លឹបណាហ្គាវើល Atuheire Kipson បានស្ថិតក្នុង ការព្រួយបារម្ភ របស់លោក ទេព ឡុងរចនា គ្រូបង្វឹក ក្លឹបក្រសួងការពារជាតិ មុនប៉ះគ្នា ក្នុងការប្រកួតពានរង្វាន់ លីគកំពូល កម្ពុជាថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។

Read more: គ្រូ​ទ័ព ​​បង្ហើប​ខ្សែ​ប្រយុទ្ធ​ណាហ្គា១​រូប​...

Suarez មាន​ស្ថិតិ​កាន់​តែ​ខ្លាំង​ជាង​មុន​នៅ Barcelona

ចាប់តាំងផ្ទេរពី Liverpool ទៅកាន់ទឹកដី អេស្ប៉ាញ Luis Suarez មានទម្រង់លេង កាន់តែល្អ ទៅៗបើមើលទៅ លើស្ថិតិរបស់គេ។

Read more: Suarez មាន​ស្ថិតិ​កាន់​តែ​ខ្លាំង​ជាង​មុន​នៅ Barcelona