ការផ្សព្វផ្សាយពីទស្សនៈទាននៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម និងពិនិត្យផ្ទៀងផ្ទាត់លទ្ធភាពស្ថានភាពសហគមន៍កសិកម្ម

នាថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក សេង សីសាក់ ប្រធានការិយាល័យផែនការ គណនេយ្យ ចុះប្រជុំផ្សព្វផ្សាយពីទស្សនៈទាននៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម និងពិនិត្យផ្ទៀងផ្ទាត់លទ្ធភាពស្ថានភាពសហគមន៍កសិកម្ម។

មក្នុងការចូលរួមសហការអនុវត្តសកម្មភាពជាមួយកម្មវិធីដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មកៅស៊ូគ្រួសារមេមត់ នៅស្នាក់ការសហគមន៍ ស្ថិតនៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលកិច្ចប្រជុំផ្សព្វផ្សាយមានថ្នាក់ដឹងនាំ និងសមាជិកសហគមន៍ចំនួន ៤២រូប ក្នុងនោះស្រីចំនួន ៥រូប។

ដកស្រង់ពី៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ