សាមញ្ញតែចំណូលគ្រាក់ៗ! មកដឹងពីបច្ចេកទេសចិញ្ចឹមកំពឹស ខណៈរបរនេះកំពុងរកចំណូលឱ្យកសិករថៃ១ខែជិត៣ពាន់.ដុល្លារ

របរចិញ្ចឹមកំពឹងគឺជារបរមួយដែលកំពុងទទួលបានភាពពេញនិយមជាខ្លាំងនៅឯប្រទេសថៃ រហូតអាចធ្វើឱ្យកសិករថៃមួយរូបអាចរកចំណូលពីការចិញ្ចឹមនេះក្នុងមួយខែរាប់ពាន់ដុល្លារ ខណៈបច្ចុប្បន្នរបរនេះហាក់ពុំទាន់មានអ្នកធ្វើនៅឡើយនៅកម្ពុជាយើង។

ដោយមើលឃើញបែបនេះ ថ្ងៃនេះ Business Cambodia ក៏សូមធ្វើការលើកយកនូវបច្ចេកទេសក្នុងការចិញ្ចឹមកំពឹសមកចែករំលែកសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចិញ្ចឹម ជាពិសេសបងប្អូនដែលជាអ្នកស្រឡាញ់វិស័យកសិកម្មស្រាប់ ហើយមានដីនៅទំនេរ អាចសាកល្បង។

B4f45627 Dd14 45f1 B6c7 4a7e064ddad4 ការរៀបចំកន្លែងចិញ្ចឹម៖ រៀបចំ លូ (មុខកាត់១ម៉ែត្រ) អោយបានស្អាតល្អ គួរធ្វើនៅកន្លែងដែលមានម្លប់ខ្លះ មិនត្រូវថ្ងៃខ្លាំងពេក ដាក់ទឹកបញ្ចូលកម្ពស់ ៤តឹក និងដាក់ចក ឬកំប្លោកមួយចំនួន ដើម្បីជាជម្រក និងបង្កើតអុកស៊ីសែន ហើយទុកវាចោលរយៈពេលប្រមាណពី ១០-១៥ថ្ងៃ ដាក់មេកំពិសដែលមានពងស្រាប់ប្រមាណ ១០ក្បាល/លូ និងឈ្មោល ៥ក្បាល/លូ (កំពឹសឈ្មោលមានមាឌតូចជាងកំពឹសញី និងមិនមានសំបុកពងនៅនឹងពោះនោះទេ) ការផ្ដចំល់ចំណី៖ ស្ងោរពងទាចំនួន២គ្រាប់ (យកតែពងក្រហម) បំបែកវាជាដុំៗហើយយកទៅដាក់ក្នុងលូជា ៣កន្លែង ឲ្យចំណីចំនួន ២-៣ដង/ថ្ងៃ។

អាចបន្ថែចំណីខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗបើមាន។

បច្ចេកទេសដែលអាចជួយឲ្យកំពឹសឆាប់ពងគឺយើងត្រូវដាក់ឧបករណ៍បាញ់ខ្យល់ទឹកក្នុងលូនោះវិលចុះឡើងរយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពឹសវាចូលចិត្តទឹកដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។

ត្រូវប្តូរទឹករាល់ ២សប្ដាហ៍ម្តង ដើម្បីឲ្យកំពិសឆាប់ធំធាត់យើងអាចលាយទឹកមេ EM ១ស្លាព្រាបាយ ស្កររងូ ១ស្លាព្រាបាយ លាយជាមួយទឹក១លីត្ររក្សានៅកន្លែងម្លប់ចំនួន ១សប្ដាហ៍យ៉ាងតិច រួចចាក់កន្លះលីត្រចូលក្នុងលូ ដែលវាអាចជួយសម្លាប់មេរោគ បង្កើតប្លុងតុង។

កំពឹសត្រូវប្រើរយៈពេលប្រមាណជាង ២ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ខែទើបអាចប្រមូលផលបាន៕

ដកស្រង់៖ business-cambodia