កសិករចាប់ប្រមូលផលផ្លែសាវម៉ាវដោយរីករាយ ខណ:ផ្លែសាវម៉ាវទុំ មានទីផ្សារល្អ ស្រួលលក់

( ត្បូងឃ្មុំ ): កសិករប្រមូលផលផ្លែសាវម៉ាវទុំដោយរីករាយ បើទោះជាសាវម៉ាវឆ្នាំនេះ ផ្ដល់ទិនផលទាប ដោយសារកត្តាអាកាស់ធាតុក្នុងខែមេសា មានរលកកម្ដៅក្ដៅហួតហែងខ្លាំងពេក ធ្វើឲ្យសាវម៉ាវផ្លែមិនបានល្អក៏ដោយ ខណ:ផ្លែសាវម៉ាវ មានទីផ្សារល្អ ស្រួលលក់ ។

កសិករនៅក្នុងឃុំត្រម៉ូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពង់តែប្រមូលផលផ្លែសាវម៉ាវបានឲ្យដឹងថា កាលពីឆ្នាំកន្លងទៅ ផ្លែសាវម៉ាវទុំ របស់គាត់លក់បានតម្លៃជាង ៨.០០០ រៀលក្នុងមួយគីឡូក្រាម ដោយឡែកមកដល់ឆ្នាំ ២០២៤ សាវម៉ាវរបស់កសិករខ្លះខ្វះទឹក មិនបានទួលរបបទឹកភ្លៀងកក់ខែ ធ្វើឲ្យសាវមម៉ាវរបស់គាត់ផ្លែស្កកៗ មិនមានគ្រាប់នឹងសាច់ពេញលេញនោះទេ គឺប្រហោងក្នុង និងផ្លែសាវម៉ាវខ្លះទៀតផ្លែច្រើនស្អុយក៏មានដែរ ។

កសិករបន្តទៀតថា ប៉ុន្តែឆ្នាំនេះ នៅថ្ហៃសៅរ៍ឬថ្ងៃអាទិត មានភ្ញៀវមកលេងចំការរបស់គាត់ ម្ចាស់ចំការឲ្យភ្ញៀវដែលមកលេងនោះបេះផ្លែសាវម៉ាវរបស់គាត់ហួបតាមសេរី ហើយភ្ញៀវនោះតែងតែជួយទិញសាវម៉ារបស់គាត់ យកទៅទុកហូបផ្ទះបន្តទៀត ក្នុងមួយគីឡូក្រាមតម្លៃ ៥.០០០ រៀល លក់នៅក្នុងចំការ ។

កសិករបន្ថែមថា តែបើគាត់បេះយកទៅលក់នៅទីផ្សារវិញ គឺគាត់លក់បានតម្លៃ ៨.០០០ រៀលក្ន្ងុងមួយគីឡូក្រាម ប៉ុន្តែគាត់បេះរើសតែផ្លែណាដែលល្អៗ ផ្លែពេញសាច់ ហើយមានរស់ជាតិផ្អែមឆ្ងាញ់ទេ ទើបគាត់បេះយកទៅលក់ ដោយឡែកដើមណាផ្លែជូរ ឬក៏ផ្លៃមិនល្អនោះគាត់មិនបេះយកទៅលក់ទេ ៕